នៅក្បែរអាសនៈរបស់ពួកគេ ពួកគេដេកលើសម្លៀកបំពាក់ដែលអ្នកក្រ យកមកបញ្ចាំ។ ពួកគេយកស្រាពីអ្នកដែលត្រូវពិន័យ ទៅផឹកក្នុងវិហារនៃព្រះរបស់ពួកគេដែរ។ រីឯយើងវិញ យើងបានបំផ្លាញអ្នកស្រុកអាម៉ូរី ដែលមានកម្ពស់ដូចដើមគគីរ និងមានកម្លាំងដូចដើមម៉ៃសាក់ ឲ្យវិនាសសាបសូន្យនៅមុខពួកគេ គឺយើងបានបំផ្លាញទាំងដើម ទាំងឫស។ យើងបានយកអ្នករាល់គ្នាចេញពីស្រុកអេស៊ីប និងដឹកនាំអ្នករាល់គ្នានៅវាលរហោស្ថាន អស់រយៈពេលសែសិបឆ្នាំ ដើម្បីឲ្យអ្នករាល់គ្នាចាប់យកទឹកដីអាម៉ូរី។ យើងបានធ្វើឲ្យពួកព្យាការីងើបឡើង ពីចំណោមកូនចៅរបស់អ្នករាល់គ្នា និងឲ្យពួកណាសារីត*ងើបឡើង ពីចំណោមពួកយុវជនរបស់អ្នករាល់គ្នា តើពិតជាដូច្នេះមែនឬកូនចៅអ៊ីស្រាអែល? - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។ ប៉ុន្តែ អ្នករាល់គ្នាបង្អកស្រាដល់ពួកណាសារីត* អ្នករាល់គ្នាហាមពួកព្យាការីមិនឲ្យ ថ្លែងពាក្យក្នុងនាមយើង ហេតុនេះ យើងនឹងកិនកម្ទេចអ្នករាល់គ្នា ឲ្យខ្ទេចខ្ទី ដូចរទេះដឹកស្រូវកិនអ្វីៗទាំងអស់ ដែលនៅក្រោមកង់។ អ្នករហ័សរហួនពុំអាចគេចខ្លួនបានឡើយ អ្នកមានកម្លាំងខ្លាំងក្លាមិនអាចបញ្ចេញកម្លាំង អ្នកចម្បាំងដ៏អង់អាចក៏ពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ អ្នកពូកែបាញ់ធ្នូមិនអាចតទល់បាន អ្នកពូកែរត់ក៏រត់មិនរួច អ្នកជិះសេះពុំអាចសង្គ្រោះជីវិត របស់ខ្លួនបានដែរ។ នៅថ្ងៃនោះ អ្នកចម្បាំងដ៏ក្លាហានជាងគេ នឹងរត់ទៅទាំងខ្លួនទទេ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន អេម៉ុស 2
ស្ដាប់នូវ អេម៉ុស 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេម៉ុស 2:8-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ