អេម៉ុស 6:1-4

អេម៉ុស 6:1-4 គខប

អស់​អ្នក​ដែល​រស់​ដោយ​ឥត​កង្វល់ នៅ​ក្រុង​ស៊ីយ៉ូន និង​អស់​អ្នក​ដែល​រស់​យ៉ាង​សុខ​ស្រួល នៅ​លើ​ភ្នំ​សា‌ម៉ារី​អើយ អ្នក​រាល់​គ្នា​មុខ​ជា​ត្រូវ​វេទនា​ពុំ‌ខាន! អ្នក​រាល់​គ្នា​ជា​ប្រមុខ​នៃ​ប្រជា‌ជាតិ​ដ៏​សំខាន់ ជាង​គេ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ពូជ‌ពង្ស​អ៊ីស្រា‌អែល​យក​អ្នក​រាល់​គ្នា ធ្វើ​ជា​បង្អែក។ ចូរ​នាំ​គ្នា​ទៅ​កាល់‌ណេ ហើយ​សង្កេត​មើល​ចុះ ចូរ​ទៅ​រហូត​ដល់​ក្រុង​ហា‌ម៉ាត់​មហា​នគរ រួច​ចុះ​ទៅ​ក្រុង​កាថ ក្នុង​ស្រុក​ភីលីស្ទីន! តើ​ក្រុង​ទាំង​នោះ​ចម្រុង‌ចម្រើន​ជាង នគរ​របស់​អ្នក​រាល់​គ្នា​ឬ? តើ​ទឹក​ដី​របស់​គេ​ធំ​ទូលាយ​ជាង​ទឹក​ដី របស់​អ្នក​រាល់​គ្នា​ឬ? អ្នក​រាល់​គ្នា​ចង់​ពន្យារ​ពេល កុំ​ឲ្យ​ថ្ងៃ​វេទនា​ខិត​ចូល​មក​ដល់ តែ​អ្នក​រាល់​គ្នា​បែរ​ជា​ធ្វើ​ឲ្យ រាជ្យ​ដ៏​ឃោរ‌ឃៅ​កាន់​តែ​ខិត​ចូល​មក​ជិត។ អ្នក​រាល់​គ្នា​សម្រាក​នៅ​លើ​គ្រែ​រចនា​ដោយ​ភ្លុក អ្នក​រាល់​គ្នា​ទម្រេត​យ៉ាង​ច្រអូស​នៅ​លើ​កម្រាល​ព្រំ បរិភោគ​សាច់​ចៀម និង​កូន​គោ​បំប៉ន។