នៅឆ្នាំទីបីនៃរជ្ជកាលព្រះចៅបេលសាសារ ខ្ញុំដានីយ៉ែលបាននិមិត្តឃើញការអស្ចារ្យមួយ បន្ទាប់ពីសុបិននិមិត្តដែលខ្ញុំបានឃើញកាលពីលើកមុន។ ក្នុងនិមិត្តហេតុអស្ចារ្យនេះ ខ្ញុំក្រឡេកមើលទៅ ឃើញហាក់បីដូចជាខ្ញុំកំពុងតែស្ថិតនៅក្រុងស៊ូសាន ជាក្រុងដ៏សំខាន់របស់អាណាខេត្តអេឡាំ។ ពេលខ្ញុំកំពុងតែសម្លឹងមើលក្នុងនិមិត្តហេតុអស្ចារ្យនោះ ខ្ញុំឃើញថា ខ្ញុំស្ថិតនៅក្បែរទន្លេអ៊ូឡៃ។ ពេលខ្ញុំក្រឡេកមើលទៅ ឃើញមានចៀមឈ្មោលមួយឈរនៅមាត់ទន្លេ។ ចៀមនោះមានស្នែងពីរ ស្នែងទាំងពីរនេះវែងណាស់ ហើយស្នែងមួយវែងជាងស្នែងមួយទៀត តែស្នែងដែលវែងនេះដុះក្រោយគេ។ ខ្ញុំឃើញចៀមនោះវ័ធប្រហារទៅទិសខាងលិច ទិសខាងជើង និងទិសខាងត្បូង តែគ្មានសត្វណាមួយអាចតទល់នឹងវាបានទេ ហើយក៏គ្មាននរណាអាចរំដោះអ្នករងគ្រោះឲ្យរួចពីអំណាចរបស់វាបានដែរ។ វាធ្វើអ្វីៗបានស្រេចតែនឹងចិត្ត ហើយអំណាចរបស់វាកាន់តែចម្រើនធំឡើងជានិច្ច។ ពេលខ្ញុំកំពុងតែរិះគិត ខ្ញុំឃើញមានពពែឈ្មោលមួយចេញពីទិសខាងលិចមក វាបោលកាត់ផែនដីយ៉ាងលឿន ជើងវាឥតប៉ះដីសោះឡើយ។ ពពែនេះមានស្នែងមួយគួរឲ្យស្ញប់ស្ញែង ដុះនៅចន្លោះភ្នែកទាំងពីរ។ ពពែនេះបានមកដល់ជិតចៀមស្នែងពីរឈរនៅមាត់ទន្លេ ដែលខ្ញុំបានឃើញពីមុន រួចសម្រុកទៅរកចៀមយ៉ាងពេញទំហឹង។ ខ្ញុំឃើញវាចូលទៅជិតចៀម ទាំងកំរោល វាជល់ចៀមនោះបាក់ស្នែងទាំងពីរ ហើយចៀមឥតមានកម្លាំងតទល់នឹងវាវិញឡើយ។ វាផ្ដួលចៀមទៅលើដីហើយជាន់កម្ទេច ដោយគ្មាននរណាអាចរំដោះចៀមឲ្យរួចពីអំណាចរបស់វាបានឡើយ។ ពពែឈ្មោលនោះកាន់តែធំឡើងៗ ហើយពេលវាកំពុងតែមានអំណាចខ្លាំងក្លា ស្នែងធំរបស់វាក៏បាក់ រួចមានស្នែងបួនទៀតគួរឲ្យស្ញប់ស្ញែងដុះឡើងជំនួស បែរមុខទៅរកទិសទាំងបួន។ មានស្នែងមួយតូចដុះចេញពីស្នែងមួយ ក្នុងចំណោមស្នែងទាំងបួន ស្នែងតូចនោះកាន់តែរីកធំឡើងៗ ឆ្ពោះទៅទិសខាងត្បូង ខាងកើត និងឆ្ពោះទៅកាន់ស្រុកដ៏ស្អាតជាងគេបំផុត ។
អាន ដានីយ៉ែល 8
ស្ដាប់នូវ ដានីយ៉ែល 8
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 8:1-9
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ