អេសេគាល 42
42
បន្ទប់អមព្រះវិហារ
1បន្ទាប់មក លោកនាំខ្ញុំចេញទៅទីលានខាងក្រៅ ផ្នែកខាងជើង ហើយនាំខ្ញុំទៅបន្ទប់ផ្សេងៗ ដែលនៅជាប់ធ្លាធំ និងអាគារខាងក្រោយព្រះវិហារ។ 2អាគារដែលមានទ្វារនៅទិសខាងជើង មានបណ្ដោយមួយរយហត្ថ ទទឹងហាសិបហត្ថ។ 3មួយផ្នែកនៃអាគារនោះ នៅទល់មុខនឹងទីលានខាងក្នុងដែលមានប្រវែងម្ភៃហត្ថ មួយផ្នែកទៀតនៅទល់មុខនឹងកម្រាលថ្មនៃទីធ្លាខាងក្រៅ។ អាគារនោះមានថែវបីជាន់។ 4នៅពីមុខបន្ទប់ទាំងនោះមានច្រកមួយ ទទឹងដប់ហត្ថ និងបណ្ដោយមួយរយហត្ថ។ ទ្វារបន្ទប់ទាំងនោះបែរមុខទៅទិសខាងជើង។ 5បន្ទប់ជាន់ខាងលើចង្អៀតជាងបន្ទប់ជាន់ខាងក្រោម និងជាន់កណ្ដាលនៃអាគារ ព្រោះមានថែវកាត់តាមនោះ។ 6បន្ទប់ទាំងនោះមានបីជាន់ តែគ្មានសសរដូចសសរនៅក្នុងទីលានទេ។ ហេតុនេះហើយបានជាពេលឡើងពីក្រោមទៅឃើញថា បន្ទប់នៅជាន់លើចង្អៀតជាងបន្ទប់នៅជាន់ក្រោម និងជាន់កណ្ដាល។ 7នៅទីលានខាងក្រៅជញ្ជាំងខណ្ឌតាមបណ្ដោយបន្ទប់ មានប្រវែងហាសិបហត្ថ 8ដ្បិតបន្ទប់ដែលនៅជាប់នឹងទីលានខាងក្រៅនោះ មានប្រវែងហាសិបហត្ថដែរ។ រីឯជ្រុងដែលបែរមុខទៅរកព្រះវិហារ មានប្រវែងមួយរយហត្ថ។ 9នៅក្រោមបន្ទប់ទាំងនោះ មានទ្វារចូលពីទីលានខាងក្រៅ តាមទិសខាងកើត។
10តាមជញ្ជាំងខណ្ឌទីលានប៉ែកខាងកើត ដែលនៅទល់មុខធ្លាធំ និងអាគារ ក៏មានបន្ទប់ជាច្រើនដែរ។ 11នៅមុខបន្ទប់ទាំងនោះ មានច្រកមួយដូចនៅមុខបន្ទប់ជួរខាងជើង គឺមានបណ្ដោយ មានទទឹងដូចគ្នា ហើយមានផ្លូវចេញចូល មានទ្រង់ទ្រាយ និងមានទ្វារដូចគ្នា 12រីឯទ្វារនៃបន្ទប់នៅជួរខាងត្បូងក៏ដូចគ្នាដែរ។ នៅច្រកចូលតាមជញ្ជាំងខណ្ឌខាងកើត មានទ្វារមួយសម្រាប់ចេញចូល។ 13បុរសនោះប្រាប់ខ្ញុំថា៖ «បន្ទប់ជួរខាងជើង និងបន្ទប់ជួរខាងត្បូង ដែលនៅទល់មុខនឹងធ្លាធំ ជាបន្ទប់ដ៏សក្ការៈ ជាកន្លែងដែលពួកបូជាចារ្យចូលទៅថ្វាយបង្គំព្រះអម្ចាស់ ពួកគេបរិភោគអាហារដ៏សក្ការៈបំផុត។ ក្នុងបន្ទប់ទាំងនោះ មានដាក់ឧបករណ៍ដ៏សក្ការៈ តង្វាយផ្សេងៗ សត្វសម្រាប់ថ្វាយជាយញ្ញបូជាសុំឲ្យរួចពីបាប និងយញ្ញបូជាសុំលើកលែងទោស ដ្បិតកន្លែងនោះជាកន្លែងសក្ការៈ។ 14ពេលណាពួកបូជាចារ្យចូលទៅហើយ គេពុំអាចចេញមកទីលានខាងក្រៅបានភ្លាមៗទេ គឺត្រូវទុកសម្លៀកបំពាក់ដែលគេស្លៀកពាក់ សម្រាប់បំពេញមុខងារនោះ ក្នុងបន្ទប់ដ៏សក្ការៈជាមុនសិន ដ្បិតសម្លៀកបំពាក់នោះក៏សក្ការៈដែរ។ ដើម្បីចូលទៅជិតប្រជាជន គេមានសម្លៀកបំពាក់ផ្សេងទៀត»។
15ពេលលោកវាស់ព្រះដំណាក់ខាងក្នុងរួចរាល់ហើយ លោកនាំខ្ញុំចេញទៅក្រៅតាមខ្លោងទ្វារខាងកើត ហើយលោកវាស់បរិវេណដែលនៅជុំវិញ។ 16លោកយកឈើរង្វាស់ វាស់ជ្រុងខាងកើត ឃើញមានប្រវែងប្រាំរយឈើរង្វាស់។ 17លោកវាស់ជ្រុងខាងជើង ឃើញមានប្រវែងប្រាំរយឈើរង្វាស់។ 18លោកវាស់ជ្រុងខាងត្បូង ឃើញមានប្រវែងប្រាំរយឈើរង្វាស់។ 19លោកបែរទៅជ្រុងខាងលិច ហើយវាស់ ឃើញមានប្រវែងប្រាំរយឈើរង្វាស់។ 20លោកវាស់ជញ្ជាំងទាំងបួនជ្រុង មួយជ្រុងៗមានប្រវែងប្រាំរយឈើរង្វាស់។ ជញ្ជាំងនោះខណ្ឌអ្វីៗដែលសក្ការៈ ឲ្យនៅដាច់ពីអ្វីៗដែលមិនសក្ការៈ។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 42: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: