អេសេគាល 43
43
ព្រះអម្ចាស់វិលត្រឡប់មកទីសក្ការៈរបស់ព្រះអង្គវិញ
1បន្ទាប់មក លោកនាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។ 2 ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។ 3និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលព្រះអង្គយាងមកកម្ទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ ឱនមុខដល់ដី។
4សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតចូលមកក្នុងព្រះដំណាក់តាមទ្វារខាងកើត។ 5ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់។ 6ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮព្រះសូរសៀងចេញពីព្រះដំណាក់មកកាន់ខ្ញុំថា៖ 7«កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រាអែលរហូតតទៅ។ ពូជពង្សអ៊ីស្រាអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។ 8ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។ 9ឥឡូវនេះ ពួកគេលែងប្រព្រឹត្តអំពើផិតក្បត់ ពួកគេយកសពស្ដេចរបស់ខ្លួនចេញឆ្ងាយពីយើង។ យើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។
10ចំណែកឯអ្នកវិញ កូនមនុស្សអើយ ចូររៀបរាប់អំពីព្រះដំណាក់នេះប្រាប់កូនចៅអ៊ីស្រាអែល ដើម្បីឲ្យពួកគេពិនិត្យមើលគម្រោងរបស់ព្រះដំណាក់ ហើយឲ្យពួកគេនឹកខ្មាស ដោយបានប្រព្រឹត្តខុស។ 11ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ព្រះដំណាក់ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។ 12រីឯក្រឹត្យវិន័យដ៏សំខាន់របស់ព្រះដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាទីសក្ការៈបំផុត»។
អំពីអាសនៈ
13 ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកម្រាស់មួយតឹក។ 14ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកម្ពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកម្ពស់បួនហត្ថ ទទឹងមួយហត្ថ។ 15នៅផ្នែកខាងលើជាកន្លែងដុតយញ្ញបូជា មានកម្ពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។ 16កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។ 17រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកម្រាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកម្ពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
18 ព្រះជាអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ ចូរកត់ត្រាទុកនូវក្បួនតម្រាដែលត្រូវអនុវត្ត នៅថ្ងៃគេកសាងអាសនៈ សម្រាប់ធ្វើយញ្ញបូជា និងពិធីច្រួចឈាម។ 19ចូរប្រគល់គោបាមួយឲ្យពួកបូជាចារ្យលេវី ជាកូនចៅរបស់លោកសាដុក ដែលមានមុខងារចូលមកបម្រើយើង ដើម្បីឲ្យគេធ្វើយញ្ញបូជារំដោះបាប -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 20ចូរយកឈាមទៅលាបលើស្នែងទាំងបួននៃអាសនៈ និងលាបផ្នែកកណ្ដាលទាំងបួនជ្រុង ព្រមទាំងលាបគែមដែលនៅជុំវិញ។ ធ្វើដូច្នេះ មានន័យថា អ្នកធ្វើឲ្យអាសនៈបានបរិសុទ្ធ និងសក្ការៈ។ 21បន្ទាប់មក ចូរយកគោបាសម្រាប់ធ្វើយញ្ញបូជា ទៅឲ្យគេដុតនៅកន្លែងបម្រុងទុក ខាងក្រៅទីសក្ការៈនៃព្រះដំណាក់។ 22នៅថ្ងៃទីពីរ អ្នកត្រូវយកពពែឈ្មោលដ៏ល្អឥតខ្ចោះមួយ មកថ្វាយជាតង្វាយរំដោះបាប ដើម្បីដកបាបចេញពីអាសនៈ ដូចបានថ្វាយគោបា ដើម្បីដកបាបដែរ។ 23កាលអ្នកធ្វើពិធីយញ្ញបូជារំដោះបាបរួចហើយ ចូរនាំគោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយដ៏ល្អឥតខ្ចោះពីហ្វូងសត្វ 24យកមកថ្វាយព្រះអម្ចាស់ ពួកបូជាចារ្យត្រូវបាចអំបិលលើសត្វទាំងពីរ ហើយថ្វាយជាតង្វាយដុតទាំងមូលដល់ព្រះអម្ចាស់។ 25ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នកត្រូវយកពពែឈ្មោលមួយ គោស្ទាវឈ្មោលមួយ និងចៀមឈ្មោលមួយមកថ្វាយរៀងរាល់ថ្ងៃ ជាតង្វាយរំដោះបាប សត្វទាំងនោះត្រូវតែល្អឥតខ្ចោះ។ 26ក្នុងអំឡុងពេលប្រាំពីរថ្ងៃ ត្រូវធ្វើពិធីជម្រះអាសនៈឲ្យបានបរិសុទ្ធ និងសក្ការៈ។ 27 លុះថ្ងៃកំណត់នោះបានចប់សព្វគ្រប់ហើយ ចាប់ពីថ្ងៃទីប្រាំបីតទៅ ពួកបូជាចារ្យត្រូវថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពនៅលើអាសនៈ។ ធ្វើដូច្នេះ ទើបយើងគាប់ចិត្តនឹងអ្នករាល់គ្នា» - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 43: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: