កាឡាទី 2
2
លោកប៉ូល និងសាវ័កឯទៀតៗនៅក្រុងយេរូសាឡឹម
1 #
កក. ១១.៣០, ១៥.២ ដប់បួនឆ្នាំក្រោយមក ខ្ញុំក៏បានឡើងទៅក្រុងយេរូសាឡឹមម្ដងទៀតជាមួយលោកបារណាបាស ទាំងនាំលោកទីតុសទៅជាមួយដែរ។ 2ខ្ញុំឡើងទៅក្រុងយេរូសាឡឹមដូច្នេះ មកពីព្រះជាម្ចាស់បំភ្លឺចិត្តឲ្យដឹងថា ខ្ញុំត្រូវទៅ។ ខ្ញុំបានរៀបរាប់ប្រាប់បងប្អូននៅទីនោះអំពីដំណឹងល្អ ដែលខ្ញុំប្រកាសដល់សាសន៍ដទៃ ហើយខ្ញុំក៏បានរៀបរាប់ប្រាប់អស់លោក ជាអ្នកដឹកនាំដាច់ឡែកពីគេដែរ ដើម្បីកុំឲ្យកិច្ចការដែលខ្ញុំកំពុងតែធ្វើ ឬបានធ្វើរួចមកហើយ ត្រឡប់ទៅជាអសារឥតការវិញ។ 3រីឯលោកទីតុសដែលទៅជាមួយខ្ញុំ ទោះបីគាត់ជាសាសន៍ក្រិកក្ដី ក៏គេពុំបានបង្ខំគាត់ឲ្យទទួលពិធីកាត់ស្បែក*ដែរ 4ថ្វីដ្បិតតែមានពួកបងប្អូនក្លែងក្លាយជ្រៀតខ្លួនចូលមកក្នុងចំណោមយើង ដើម្បីឈ្លបមើលសេរីភាពដែលយើងមានក្នុងអង្គព្រះគ្រិស្តយេស៊ូ ក្នុងគោលបំណងធ្វើឲ្យយើងធ្លាក់ទៅជាទាសករ#២.៤ យើងអាចបកស្រាយពាក្យ«ទាសករ»ត្រង់នេះថាជាទាសករ ឬខ្ញុំបម្រើរបស់ក្រឹត្យវិន័យ គឺមានន័យថា ត្រូវតែប្រព្រឹត្តតាមក្រឹត្យវិន័យរបស់លោកម៉ូសេគ្រប់ប្រការទាំងអស់។វិញ។ 5យើងពុំបានសុខចិត្តធ្វើតាមពួកគេឡើយ សូម្បីតែមួយភ្លែតក៏មិនធ្វើតាមផង ដើម្បីរក្សាការពារសេចក្ដីពិតនៃដំណឹងល្អសម្រាប់បងប្អូន។ 6#ទក. ១០.១៧រីឯបងប្អូនដែលគេគោរពទុកជាអ្នកដឹកនាំនោះវិញ (នៅពេលនោះ គេមានឋានៈជាអ្វីក៏ដោយ ក៏ខ្ញុំមិនរវល់ដែរ ដ្បិតព្រះជាម្ចាស់មិនរើសមុខនរណាទេ) អ្នកដឹកនាំទាំងនោះពុំបានបង្ខំខ្ញុំឲ្យធ្វើអ្វីផ្សេងទៀតឡើយ។ 7ផ្ទុយទៅវិញ គេបានឃើញថា ព្រះជាម្ចាស់ប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អ*ដល់សាសន៍ដទៃមកឲ្យខ្ញុំ ដូចព្រះអង្គបានប្រគល់មុខងារផ្សព្វផ្សាយដំណឹងល្អដល់សាសន៍យូដាឲ្យលោកពេត្រុសដែរ 8ដ្បិតព្រះជាម្ចាស់ដែលប្រោសប្រទានឲ្យលោកពេត្រុសអាចបំពេញមុខងារជាសាវ័ក*សម្រាប់សាសន៍យូដាយ៉ាងណា ព្រះអង្គក៏ប្រោសប្រទានឲ្យខ្ញុំអាចបំពេញមុខងារជាសាវ័កសម្រាប់សាសន៍ដទៃយ៉ាងនោះដែរ។ 9កាលលោកយ៉ាកុប លោកកេផាស និងលោកយ៉ូហាន ដែលពួកបងប្អូនចាត់ទុកដូចជាបង្គោលរបស់ក្រុមជំនុំ បានទទួលស្គាល់ថា ព្រះជាម្ចាស់ប្រណីសន្ដោស#២.៩ ព្រះជាម្ចាស់ប្រណីសន្ដោសលោកប៉ូលត្រង់នេះ យើងអាចបកស្រាយថា ព្រះអង្គប្រគល់មុខងារឲ្យលោកធ្វើជាសាវ័កសម្រាប់សាសន៍ដទៃ។ដល់ខ្ញុំដូច្នេះ អស់លោកក៏បានចាប់ដៃខ្ញុំ និងចាប់ដៃលោកបារណាបាស ទុកជាសញ្ញាថា យើងរួបរួមគ្នា គឺលោកបារណាបាស និងខ្ញុំទៅផ្សាយដំណឹងល្អដល់សាសន៍ដទៃ រីឯពួកលោកវិញ លោកទៅផ្សាយដំណឹងល្អដល់សាសន៍យូដា។ 10ពួកលោកគ្រាន់តែសុំឲ្យយើងគិតគូរដល់ជនក្រីក្រ#២.១០ ជនក្រីក្រត្រង់នេះចង់សំដៅទៅលើគ្រិស្តបរិស័ទក្រីក្រនៅក្រុងយេរូសាឡឹម។ ជាកិច្ចការដែលខ្ញុំខ្នះខ្នែងបំពេញស្រាប់ហើយ។
ការខ្វែងគំនិតគ្នារវាងលោកប៉ូល និងលោកពេត្រុស
11ប៉ុន្តែ នៅពេលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ 12លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែកពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា#២.១២ ពាក្យដើម«សាសន៍កាត់ស្បែក»។ តាមវិន័យរបស់សាសន៍យូដា អ្នកកាត់ស្បែកមិនអាចបរិភោគជាមួយអ្នកដែលមិនកាត់ស្បែកទេព្រោះគេចាត់ទុកថាជាមនុស្សមិនបរិសុទ្ធ។ គ្រិស្តបរិស័ទជាជាតិយូដានៅសម័យនោះ នៅតែជំពាក់ចិត្តនឹងក្រឹត្យវិន័យរបស់លោកម៉ូសេនេះដដែល។។ 13បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ 14ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។
15រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ 16#ទំន. ១៤៣.២; រ៉ូម. ៣.២០, ២២យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្តវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រិស្តយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ត#២.១៦ ជំនឿរបស់ព្រះគ្រិស្ត គឺជំនឿដែលមកពីព្រះគ្រិស្តមានន័យថា យើងរួមជាមួយព្រះគ្រិស្តក្នុងជំនឿរបស់ព្រះអង្គចំពោះព្រះបិតា។ គឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ 17ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ត ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្តនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ! 18ប្រសិនបើខ្ញុំសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះ បានសេចក្ដីថា ខ្ញុំប្រព្រឹត្ត#២.១៨ ឃ្លានេះមានន័យថា: ដោយសារជំនឿលើព្រះគ្រិស្ត ខ្ញុំមិនពឹងផ្អែកលើក្រឹត្យវិន័យទៀតទេ ប៉ុន្តែ បើខ្ញុំវិលទៅពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យម្ដងទៀត នោះបានសេចក្ដីថាខ្ញុំបានប្រព្រឹត្តបំពានលើក្រឹត្យវិន័យនោះហើយ។ល្មើសក្រឹត្យវិន័យ។ 19ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យ#២.១៩ ឃ្លាដើមសរសេរថា«ដោយសារក្រឹត្យវិន័យខ្ញុំបានស្លាប់ខាងក្រឹត្យវិន័យ»។ ពាក្យ «ដោយសារក្រឹត្យវិន័យ…»មានន័យថា ព្រះគ្រិស្តបានសោយទិវង្គតស្របតាមក្រឹត្យវិន័យ ហើយធ្វើឲ្យមនុស្សរួចផុតពីទោស ដែលកើតមកពីការបំពានលើក្រឹត្យវិន័យ។ ដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ត 20ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ 21ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារក្រឹត្យវិន័យនោះ បានសេចក្ដីថា ព្រះគ្រិស្តសោយទិវង្គតឥតបានការអ្វីទេ!។
ទើបបានជ្រើសរើសហើយ៖
កាឡាទី 2: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.