កាឡាទី 2

2
លោក​ប៉ូល និង​សាវ័ក​ឯ​ទៀតៗ​នៅ​ក្រុង​យេរូ‌សាឡឹម
1 # កក ១១.៣០, ១៥.២ ដប់‌បួន​ឆ្នាំ​ក្រោយ​មក ខ្ញុំ​ក៏​បាន​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ម្ដង​ទៀត​ជា​មួយ​លោក​បារ‌ណា‌បាស ទាំង​នាំ​លោក​ទីតុស​ទៅ​ជា​មួយ​ដែរ។ 2ខ្ញុំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ដូច្នេះ មក​ពី​ព្រះ‌ជាម្ចាស់​បំភ្លឺ​ចិត្ត​ឲ្យ​ដឹង​ថា ខ្ញុំ​ត្រូវ​ទៅ។ ខ្ញុំ​បាន​រៀប​រាប់​ប្រាប់​បងប្អូន​នៅ​ទី​នោះ​អំពី​ដំណឹង‌ល្អ ដែល​ខ្ញុំ​ប្រកាស​ដល់​សាសន៍​ដទៃ ហើយ​ខ្ញុំ​ក៏​បាន​រៀប​រាប់​ប្រាប់​អស់​លោក ជា​អ្នក​ដឹក​នាំ​ដាច់​ឡែក​ពី​គេ​ដែរ ដើម្បី​កុំ​ឲ្យ​កិច្ចការ​ដែល​ខ្ញុំ​កំពុង​តែ​ធ្វើ ឬ​បាន​ធ្វើ​រួច​មក​ហើយ ត្រឡប់​ទៅ​ជា​អសារ​ឥត​ការ​វិញ។ 3រីឯ​លោក​ទីតុស​ដែល​ទៅ​ជា​មួយ​ខ្ញុំ ទោះ​បី​គាត់​ជា​សាសន៍​ក្រិក​ក្ដី ក៏​គេ​ពុំ​បាន​បង្ខំ​គាត់​ឲ្យ​ទទួល​ពិធី​កាត់​ស្បែក*​ដែរ 4ថ្វី‌ដ្បិត​តែ​មាន​ពួក​បងប្អូន​ក្លែង‌ក្លាយ​ជ្រៀត​ខ្លួន​ចូល​មក​ក្នុង​ចំណោម​យើង ដើម្បី​ឈ្លប​មើល​សេរី‌ភាព​ដែល​យើង​មាន​ក្នុង​អង្គ​ព្រះគ្រិស្ត‌យេស៊ូ ក្នុង​គោល​បំណង​ធ្វើ​ឲ្យ​យើង​ធ្លាក់​ទៅ​ជា​ទាសករ#២.៤ យើង​អាច​បក​ស្រាយ​ពាក្យ«ទាសករ»ត្រង់​នេះ​ថា​ជា​ទាសករ ឬ​ខ្ញុំ​បម្រើ​របស់​ក្រឹត្យ‌វិន័យ គឺ​មាន​ន័យ​ថា ត្រូវ​តែ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​គ្រប់​ប្រការ​ទាំង​អស់។វិញ។ 5យើង​ពុំ​បាន​សុខ​ចិត្ត​ធ្វើ​តាម​ពួក​គេ​ឡើយ សូម្បី​តែ​មួយ‌ភ្លែត​ក៏​មិន​ធ្វើ​តាម​ផង ដើម្បី​រក្សា​ការពារ​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​សម្រាប់​បងប្អូន។ 6#ទក ១០.១៧រីឯ​បងប្អូន​ដែល​គេ​គោរព​ទុក​ជា​អ្នក​ដឹក​នាំ​នោះ​វិញ (នៅ​ពេល​នោះ គេ​មាន​ឋានៈ​ជា​អ្វី​ក៏​ដោយ ក៏​ខ្ញុំ​មិន​រវល់​ដែរ ដ្បិត​ព្រះ‌ជាម្ចាស់​មិន​រើស​មុខ​នរណា​ទេ) អ្នក​ដឹក​នាំ​ទាំង​នោះ​ពុំ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​ធ្វើ​អ្វី​ផ្សេង​ទៀត​ឡើយ។ 7ផ្ទុយ​ទៅ​វិញ គេ​បាន​ឃើញ​ថា ព្រះ‌ជាម្ចាស់​ប្រគល់​មុខងារ​ផ្សព្វ​ផ្សាយ​ដំណឹង‌ល្អ*​ដល់​សាសន៍​ដទៃ​មក​ឲ្យ​ខ្ញុំ ដូច​ព្រះអង្គ​បាន​ប្រគល់​មុខងារ​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា​ឲ្យ​លោក​ពេត្រុស​ដែរ 8ដ្បិត​ព្រះ‌ជាម្ចាស់​ដែល​ប្រោស​ប្រទាន​ឲ្យ​លោក​ពេត្រុស​អាច​បំពេញ​មុខងារ​ជា​សាវ័ក*​សម្រាប់​សាសន៍​យូដា​យ៉ាង​ណា ព្រះអង្គ​ក៏​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​អាច​បំពេញ​មុខងារ​ជា​សាវ័ក​សម្រាប់​សាសន៍​ដទៃ​យ៉ាង​នោះ​ដែរ។ 9កាល​លោក​យ៉ាកុប លោក​កេផាស និង​លោក​យ៉ូហាន ដែល​ពួក​បងប្អូន​ចាត់​ទុក​ដូច​ជា​បង្គោល​របស់​ក្រុម‌ជំនុំ បាន​ទទួល​ស្គាល់​ថា ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស#២.៩ ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស​លោក​ប៉ូល​ត្រង់​នេះ យើង​អាច​បក​ស្រាយ​ថា ព្រះអង្គ​ប្រគល់​មុខងារ​ឲ្យ​លោក​ធ្វើ​ជា​សាវ័ក​សម្រាប់​សាសន៍​ដទៃ។ដល់​ខ្ញុំ​ដូច្នេះ អស់​លោក​ក៏​បាន​ចាប់​ដៃ​ខ្ញុំ និង​ចាប់​ដៃ​លោក​បារ‌ណា‌បាស ទុក​ជា​សញ្ញា​ថា យើង​រួប‌រួម​គ្នា គឺ​លោក​បារ‌ណា‌បាស និង​ខ្ញុំ​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​ដទៃ រីឯ​ពួក​លោក​វិញ លោក​ទៅ​ផ្សាយ​ដំណឹង‌ល្អ​ដល់​សាសន៍​យូដា។ 10ពួក​លោក​គ្រាន់​តែ​សុំ​ឲ្យ​យើង​គិត‌គូរ​ដល់​ជន​ក្រីក្រ#២.១០ ជន​ក្រីក្រ​ត្រង់​នេះ​ចង់​សំដៅ​ទៅ​លើ​គ្រិស្ត‌បរិស័ទ​ក្រីក្រ​នៅ​ក្រុង​យេរូ‌សាឡឹម។ ជា​កិច្ចការ​ដែល​ខ្ញុំ​ខ្នះ‌ខ្នែង​បំពេញ​ស្រាប់​ហើយ។
ការ​ខ្វែង​គំនិត​គ្នា​រវាង​លោក​ប៉ូល និង​លោក​ពេត្រុស
11ប៉ុន្តែ នៅ​ពេល​លោក​ពេត្រុស​បាន​មក​ដល់​ក្រុង​អន់‌ទី‌យ៉ូក ខ្ញុំ​ក៏​បាន​ជំទាស់​នឹង​លោក​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា ព្រោះ​លោក​បាន​ធ្វើ​ខុស។ 12លោក​យ៉ាកុប​បាន​ចាត់​អ្នក​ខ្លះ​ឲ្យ​មក ហើយ​មុន​ពេល​ដែល​អ្នក​ទាំង​នោះ​មក​ដល់ លោក​ពេត្រុស​តែង​បរិភោគ​រួម​ជា​មួយ​ពួក​បងប្អូន​សាសន៍​ដទៃ តែ​ពេល​អ្នក​ទាំង​នោះ​មក​ដល់ លោក​បែរ​ជា​ដក​ខ្លួន​ថយ​ចេញ​ដាច់​ឡែក​ពី​បងប្អូន​សាសន៍​ដទៃ ព្រោះ​លោក​ខ្លាច​បងប្អូន​សាសន៍​យូដា#២.១២ ពាក្យ​ដើម«សាសន៍​កាត់​ស្បែក»។ តាម​វិន័យ​របស់​សាសន៍​យូដា អ្នក​កាត់​ស្បែក​មិន​អាច​បរិភោគ​ជា​មួយ​អ្នក​ដែល​មិន​កាត់​ស្បែក​ទេ​ព្រោះ​គេ​ចាត់​ទុក​ថា​ជា​មនុស្ស​មិន​បរិសុទ្ធ។ គ្រិស្ត‌បរិស័ទ​ជា​ជាតិ​យូដា​នៅ​សម័យ​នោះ នៅ​តែ​ជំពាក់​ចិត្ត​នឹង​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​នេះ​ដដែល។13បងប្អូន​សាសន៍​យូដា​ឯ​ទៀតៗ​នាំ​គ្នា​លាក់​ពុត​ដូច​លោក គឺ​សូម្បី​តែ​លោក​បារ‌ណា‌បាស​ផ្ទាល់​ក៏​ត្រូវ​គេ​អូស​ទាញ​ឲ្យ​លាក់​ពុត​ដូច​គេ​ដែរ។ 14ពេល​ខ្ញុំ​ឃើញ​បងប្អូន​ទាំង​នោះ​លែង​ដើរ​ត្រង់​តាម​សេចក្ដី​ពិត​នៃ​ដំណឹង‌ល្អ​ហើយ​នោះ ខ្ញុំ​ក៏​ជម្រាប​លោក​ពេត្រុស​នៅ​មុខ​គេ​ឯង​ទាំង​អស់​គ្នា​ថា: “បើ​លោក​ដែល​ជា​សាសន៍​យូដា​លែង​ប្រព្រឹត្ត​តាម​របៀប​សាសន៍​យូដា​ទៀត តែ​បែរ​ជា​ប្រព្រឹត្ត​តាម​របៀប​សាសន៍​ដទៃ​ដូច្នេះ តើ​លោក​អាច​បង្ខំ​សាសន៍​ដទៃ​ឲ្យ​ធ្វើ​ដូច​សាសន៍​យូដា​ម្ដេច​កើត?”។
15រីឯ​យើង​វិញ យើង​ជា​ជាតិ​យូដា​ពី​កំណើត​មក យើង​មិន​មែន​ជា​អ្នក​មាន​បាប​ដូច​សាសន៍​ដទៃ​នោះ​ទេ។ 16#ទំន ១៤៣.២; រ៉ូម ៣.២០, ២២យើង​ដឹង​ថា ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​បាន​សុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត​វិញ។ ដូច្នេះ យើង​ក៏​បាន​ជឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ​ដែរ ដើម្បី​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត តាម​រយៈ​ជំនឿ​របស់​ព្រះ‌គ្រិស្ត#២.១៦ ជំនឿ​របស់​ព្រះ‌គ្រិស្ត គឺ​ជំនឿ​ដែល​មក​ពី​ព្រះ‌គ្រិស្ត​មាន​ន័យ​ថា យើង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត​ក្នុង​ជំនឿ​របស់​ព្រះអង្គ​ចំពោះ​ព្រះ‌បិតា។ គឺ​មិន​មែន​ដោយ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ព្រោះ​គ្មាន​មនុស្ស​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ។ 17ប៉ុន្តែ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​តាម​រយៈ​ព្រះ‌គ្រិស្ត ហើយ​បែរ​ជា​ឃើញ​ថា​យើង​ជា​មនុស្ស​ជាប់​បាប​ដូច​គេ​នោះ តើ​បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​នាំ​ឲ្យ​យើង​ជាប់​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! 18ប្រសិន​បើ​ខ្ញុំ​សង់​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​កម្ទេច​ចោល​ហើយ​នោះ បាន​សេចក្ដី​ថា ខ្ញុំ​ប្រព្រឹត្ត#២.១៨ ឃ្លា​នេះ​មាន​ន័យ​ថា: ដោយ‌សារ​ជំនឿ​លើ​ព្រះ‌គ្រិស្ត ខ្ញុំ​មិន​ពឹង​ផ្អែក​លើ​ក្រឹត្យ‌វិន័យ​ទៀត​ទេ ប៉ុន្តែ បើ​ខ្ញុំ​វិល​ទៅ​ពឹង​ផ្អែក​លើ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ម្ដង​ទៀត នោះ​បាន​សេចក្ដី​ថា​ខ្ញុំ​បាន​ប្រព្រឹត្ត​បំពាន​លើ​ក្រឹត្យ‌វិន័យ​នោះ​ហើយ។ល្មើស​ក្រឹត្យ‌វិន័យ។ 19ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​ក្រឹត្យ‌វិន័យ#២.១៩ ឃ្លា​ដើម​សរសេរ​ថា«ដោយ‌សារ​ក្រឹត្យ‌វិន័យ​ខ្ញុំ​បាន​ស្លាប់​ខាង​ក្រឹត្យ‌វិន័យ»។ ពាក្យ «ដោយ‌សារ​ក្រឹត្យ‌វិន័យ…»មាន​ន័យ​ថា ព្រះ‌គ្រិស្ត​បាន​សោយ​ទិវង្គត​ស្រប​តាម​ក្រឹត្យ‌វិន័យ ហើយ​ធ្វើ​ឲ្យ​មនុស្ស​រួច​ផុត​ពី​ទោស ដែល​កើត​មក​ពី​ការ​បំពាន​លើ​ក្រឹត្យ‌វិន័យ។ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត 20ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រិស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។ 21ខ្ញុំ​មិន​លុប​បំបាត់​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!។

ទើបបានជ្រើសរើសហើយ៖

កាឡាទី 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល