ហូសេ 4
4
ព្រះអម្ចាស់ចោទប្រកាន់ប្រជារាស្ត្ររបស់ព្រះអង្គ
1ជនជាតិអ៊ីស្រាអែលអើយ
ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ
ដ្បិតនៅក្នុងស្រុកនេះ
គ្មានការស្មោះត្រង់ គ្មានភក្ដីភាព
ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
2ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា
ការបោកប្រាស់គ្នា សម្លាប់គ្នា
អំពើចោរកម្ម និងការផិតក្បត់
ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម
ជាបន្តបន្ទាប់គ្នា ។
3ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត
អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង
សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ
សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ
ជាមួយពួកគេដែរ។
ព្រះបន្ទូលប្រឆាំងនឹងបូជាចារ្យ
4ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់
ឬស្ដីបន្ទោសប្រជាជនឡើយ
ដ្បិតយើងចោទប្រកាន់តែអ្នក។
5នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល
នៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នក
ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក
ត្រូវវិនាសដែរ។
6ប្រជាជនរបស់យើងវិនាស
ព្រោះពួកគេមិនស្គាល់យើង។
ដោយអ្នកមិនទទួលស្គាល់យើង
យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ
ជាបូជាចារ្យរបស់យើងទៀតដែរ។
ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នក
យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
7ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត
អំពើបាបប្រឆាំងនឹងយើង
យើងនឹងដូរកិត្តិយសរបស់ពួកគេ
ឲ្យទៅជាភាពអាម៉ាស់។
8អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារ
តង្វាយលោះបាបនៃប្រជាជនរបស់យើង
ហើយសប្បាយចិត្ត
ដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
9បូជាចារ្យក៏ដូចជាប្រជាជនដែរ
យើងនឹងដាក់ទោសពួកគេ
តាមអំពើដែលខ្លួនប្រព្រឹត្ត
គឺពួកគេប្រព្រឹត្តយ៉ាងណា
យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
10ពួកគេបរិភោគ តែមិនចេះឆ្អែត
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
តែមិនបានចម្រុងចម្រើនទេ
ដ្បិតពួកគេបោះបង់ចោលយើង
ដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត
11អំពើពេស្យាចារ ចិត្តប្រាថ្នាចង់
បានស្រាចាស់ និងស្រាថ្មី
បាននាំពួកគេឲ្យវង្វេង។
12ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ
ឲ្យទស្សន៍ទាយ
ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!
គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
13ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំ
ហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់
នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ
និងក្រោមដើមម៉ៃសាក់
ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ!
ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើពេស្យាចារ
កូនប្រសាស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើផិតក្បត់។
14យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា
ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ
ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់
អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ
ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន
ទៅជាមួយស្រីពេស្យា
និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យាសក្ការៈ។
ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ
រមែងបោះជំហានទៅរកសេចក្ដីវិនាស។
15អ៊ីស្រាអែលអើយ
ប្រសិនបើអ្នកប្រព្រឹត្តអំពើពេស្យាចារដូច្នេះ
មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ
កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន
ឬក៏ស្បថក្នុងនាម
ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅដែរ។
16អ៊ីស្រាអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាព្រះអម្ចាស់ត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ? 17បើអេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ទុកឲ្យគេចូលរួមទៅ! 18ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ 19ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
ហូសេ 4: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ហូសេ 4
4
ព្រះអម្ចាស់ចោទប្រកាន់ប្រជារាស្ត្ររបស់ព្រះអង្គ
1ជនជាតិអ៊ីស្រាអែលអើយ
ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់!
ព្រះអម្ចាស់កំពុងតែប្ដឹងនឹងអ្នកស្រុកនេះ
ដ្បិតនៅក្នុងស្រុកនេះ
គ្មានការស្មោះត្រង់ គ្មានភក្ដីភាព
ហើយក៏គ្មាននរណាស្គាល់ព្រះជាម្ចាស់ដែរ។
2ផ្ទុយទៅវិញ មានតែការដាក់បណ្ដាសាគ្នា
ការបោកប្រាស់គ្នា សម្លាប់គ្នា
អំពើចោរកម្ម និងការផិតក្បត់
ពួកគេប្រព្រឹត្តអំពើឃោរឃៅ និងឃាតកម្ម
ជាបន្តបន្ទាប់គ្នា ។
3ហេតុនេះ ស្រុករបស់ពួកគេនឹងរាំងស្ងួត
អស់អ្នកដែលរស់នៅក្នុងស្រុក ព្រមទាំង
សត្វព្រៃ និងបក្សាបក្សី ធ្លាក់ទន់ខ្សោយ
សូម្បីតែត្រីនៅក្នុងសមុទ្រក៏ត្រូវវិនាសសូន្យ
ជាមួយពួកគេដែរ។
ព្រះបន្ទូលប្រឆាំងនឹងបូជាចារ្យ
4ប៉ុន្តែ បូជាចារ្យអើយ មិនត្រូវឲ្យនរណាជំទាស់
ឬស្ដីបន្ទោសប្រជាជនឡើយ
ដ្បិតយើងចោទប្រកាន់តែអ្នក។
5នៅពេលថ្ងៃ អ្នកនឹងជំពប់ដួល
នៅពេលយប់ ព្យាការីជំពប់ដួលជាមួយអ្នក
ហើយយើងនឹងធ្វើឲ្យម្ដាយរបស់អ្នក
ត្រូវវិនាសដែរ។
6ប្រជាជនរបស់យើងវិនាស
ព្រោះពួកគេមិនស្គាល់យើង។
ដោយអ្នកមិនទទួលស្គាល់យើង
យើងនឹងបណ្ដេញអ្នកមិនឲ្យបំពេញមុខងារ
ជាបូជាចារ្យរបស់យើងទៀតដែរ។
ដោយអ្នកបានបំភ្លេចក្រឹត្យវិន័យនៃព្រះរបស់អ្នក
យើងនឹងបំភ្លេចកូនចៅរបស់អ្នកដែរ។
7ពួកបូជាចារ្យទាំងប៉ុន្មានសុទ្ធតែប្រព្រឹត្ត
អំពើបាបប្រឆាំងនឹងយើង
យើងនឹងដូរកិត្តិយសរបស់ពួកគេ
ឲ្យទៅជាភាពអាម៉ាស់។
8អ្នកទាំងនោះបំប៉នខ្លួនឲ្យធំធាត់ ដោយសារ
តង្វាយលោះបាបនៃប្រជាជនរបស់យើង
ហើយសប្បាយចិត្ត
ដោយឃើញពួកគេប្រព្រឹត្តអំពើអាក្រក់។
9បូជាចារ្យក៏ដូចជាប្រជាជនដែរ
យើងនឹងដាក់ទោសពួកគេ
តាមអំពើដែលខ្លួនប្រព្រឹត្ត
គឺពួកគេប្រព្រឹត្តយ៉ាងណា
យើងនឹងដាក់ទោសពួកគេយ៉ាងនោះដែរ។
10ពួកគេបរិភោគ តែមិនចេះឆ្អែត
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
តែមិនបានចម្រុងចម្រើនទេ
ដ្បិតពួកគេបោះបង់ចោលយើង
ដែលជាព្រះអម្ចាស់ ទៅប្រព្រឹត្ត
11អំពើពេស្យាចារ ចិត្តប្រាថ្នាចង់
បានស្រាចាស់ និងស្រាថ្មី
បាននាំពួកគេឲ្យវង្វេង។
12ប្រជារាស្ត្ររបស់យើងទៅរកព្រះធ្វើពីឈើ
ឲ្យទស្សន៍ទាយ
ដំបងរបស់គេប្រាប់សេចក្ដីដែលគេចង់ដឹង!
គំនិតពេស្យាចារបាននាំពួកគេឲ្យវង្វេង
ពួកគេប្រព្រឹត្តអំពើពេស្យាចារ
ដោយងាកចេញពីព្រះជាម្ចាស់របស់ខ្លួន។
13ពួកគេតែងតែធ្វើយញ្ញបូជានៅតាមកំពូលភ្នំ
ហើយដុតគ្រឿងក្រអូបនៅតាមទួលខ្ពស់
នៅក្រោមដើមជ្រៃ ក្រោមដើមពោធិ
និងក្រោមដើមម៉ៃសាក់
ដែលមានម្លប់ដ៏ត្រជាក់ត្រជុំ!
ហេតុនេះ កូនស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើពេស្យាចារ
កូនប្រសាស្រីរបស់អ្នករាល់គ្នា
ប្រព្រឹត្តអំពើផិតក្បត់។
14យើងមិនដាក់ទោសកូនស្រីរបស់អ្នករាល់គ្នា
ព្រោះគេបានប្រព្រឹត្តអំពើពេស្យាចារ
ហើយក៏មិនដាក់ទោសកូនប្រសាស្រីរបស់
អ្នករាល់គ្នា ព្រោះតែអំពើផិតក្បត់របស់គេដែរ
ដ្បិតអ្នករាល់គ្នាផ្ទាល់បានដកខ្លួន
ទៅជាមួយស្រីពេស្យា
និងធ្វើយញ្ញបូជារួមជាមួយស្រីពេស្យាសក្ការៈ។
ប្រជាជនដែលមិនចេះគិតពិចារណាបែបនេះ
រមែងបោះជំហានទៅរកសេចក្ដីវិនាស។
15អ៊ីស្រាអែលអើយ
ប្រសិនបើអ្នកប្រព្រឹត្តអំពើពេស្យាចារដូច្នេះ
មិនគប្បីឲ្យយូដាធ្វើខុសដូចអ្នកទេ
កុំទៅគីលកាល់ កុំឡើងទៅបេតអាវេន
ឬក៏ស្បថក្នុងនាម
ព្រះអម្ចាស់ដ៏មានព្រះជន្មគង់នៅដែរ។
16អ៊ីស្រាអែលមានចិត្តរឹងរូសដូចគោញីកៀច ហេតុអ្វីបានជាព្រះអម្ចាស់ត្រូវឃ្វាលពួកគេដូចឃ្វាលកូនចៀម នៅតាមវាលស្មៅដ៏ទូលំទូលាយដូច្នេះ? 17បើអេប្រាអ៊ីមចូលរួមជាមួយព្រះក្លែងក្លាយ ទុកឲ្យគេចូលរួមទៅ! 18ពួកគេផឹកស្រាមិនទាន់អស់ចិត្តផង នោះពួកគេបែរទៅប្រព្រឹត្តអំពើពេស្យាចារ។ មេដឹកនាំរបស់ពួកគេចូលចិត្តអំពើដ៏អាម៉ាស់។ 19ខ្យល់កំបុតត្បូងនឹងកួចពួកគេយកទៅ ហើយពួកគេនឹងត្រូវខ្មាស ព្រោះតែយញ្ញបូជារបស់ខ្លួន។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.