អេសាយ 34
34
ព្រះអម្ចាស់វិនិច្ឆ័យទោសស្រុកអេដុម មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
1ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ
ជាតិសាសន៍ទាំងឡាយអើយ
ចូរនាំគ្នាផ្ទៀងត្រចៀក!
ផែនដី និងអ្វីៗនៅលើផែនដី
ពិភពលោក និងអ្វីៗដែលកើតចេញ
ពីពិភពលោក
ចូរធ្វើជាសាក្សីដឹងឮចុះ!
2 ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង
ប្រជាជាតិទាំងអស់
ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន
របស់ពួកគេ។
ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ
ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង
សម្លាប់រង្គាល។
3សាកសពរបស់ពួកគេនឹងត្រូវទុកចោល
ឲ្យមានក្លិនអសោច
ហើយឈាមរបស់ពួកគេហូរពាសពេញភ្នំ។
4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ
ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក
ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់
ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ
ដែលជ្រុះអស់នោះដែរ។
5 ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ
ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម
ដើម្បីបំផ្លាញប្រជាជន
ដែលព្រះអង្គបានកាត់ទោសនេះ
ថ្វាយផ្ដាច់ដល់ព្រះអង្គ។
6ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែ
ឈាម និងខ្លាញ់
គឺដូចឈាមកូនចៀម និងពពែឈ្មោល
ដូចខ្លាញ់ដែលជាប់នឹងក្រលៀន
របស់ចៀមឈ្មោល
ដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ា
ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង
នៅស្រុកអេដុម។
7នៅពេលនោះ ក្របី គោស្ទាវ និងគោបា
វិនាសជាមួយគ្នា
ដីនឹងជោកជាំទៅដោយឈាម
ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់
8ដ្បិតថ្ងៃនោះជាថ្ងៃដែលព្រះអម្ចាស់
សងសឹកខ្មាំងសត្រូវ
ហើយនៅឆ្នាំនោះ ព្រះអង្គជម្រះបញ្ជីពួកគេ
ជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។
9ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្ម
ដីរបស់គេនឹងក្លាយជាស្ពាន់ធ័រ
ហើយស្រុករបស់គេ
ប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។
10 គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់
មានផ្សែងហុយអស់កល្បជានិច្ច។
ស្រុកទេសរបស់គេនឹងនៅជាទីស្មសាន
ជាដរាបតរៀងទៅ ឥតមាននរណាម្នាក់
ដើរកាត់តាមនោះទៀតឡើយ។
11សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក
ហើយទីទុយ និងក្អែក
ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។
ព្រះអម្ចាស់នឹងធ្វើឲ្យស្រុកវិនាសហិនហោច
ឥតរូបរាងអ្វីទៀតឡើយ។
12នៅក្នុងស្រុកនឹងលែងមានអ្នកធំ
ដើម្បីជ្រើសរើសស្ដេចឲ្យឡើង
សោយរាជ្យទៀតហើយ
រីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។
13គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង
បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ
ពាសពេញបន្ទាយ
ដែលក្លាយទៅជាជម្រករបស់ចចក
និងជាទ្រនំរបស់សត្វត្មាត។
14សត្វដែលរស់នៅតាមវាលរហោស្ថាន
មកជួបជុំនឹងសត្វស្វាននៅទីនោះ
ពពែព្រៃមកជួបជុំគ្នា
ហើយព្រាយបិសាចក៏មកតាំងទីលំនៅ
និងសម្រាកនៅទីនោះដែរ។
15រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ
រួចភ្ញាស់កូនរបស់វា។
ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ
មកជួបជុំគ្នានៅទីនោះដែរ។
16ចូរពិនិត្យមើលក្នុងគម្ពីររបស់ព្រះអម្ចាស់
អ្នករាល់គ្នាមុខជាឃើញសេចក្ដីដែលមានចែង
ថា: «សត្វទាំងនោះនឹងនាំគ្នាមក
ឥតខ្វះមួយណាឡើយ
គឺវាធ្វើតាមបង្គាប់ព្រះអម្ចាស់ទាំងអស់គ្នា
ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គ
នឹងប្រមែប្រមូលវាមក។
17ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ
ហើយវាស់ទឹកដីចែកឲ្យពួកវា
ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ
រហូតអស់កល្បជាអង្វែងតរៀងទៅ»។
ទើបបានជ្រើសរើសហើយ៖
អេសាយ 34: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អេសាយ 34
34
ព្រះអម្ចាស់វិនិច្ឆ័យទោសស្រុកអេដុម មាតុភូមិនិវត្តន៍របស់ជនជាតិអ៊ីស្រាអែល
1ប្រជាជាតិទាំងឡាយអើយ
ចូរនាំគ្នាចូលមក ហើយស្ដាប់ចុះ
ជាតិសាសន៍ទាំងឡាយអើយ
ចូរនាំគ្នាផ្ទៀងត្រចៀក!
ផែនដី និងអ្វីៗនៅលើផែនដី
ពិភពលោក និងអ្វីៗដែលកើតចេញ
ពីពិភពលោក
ចូរធ្វើជាសាក្សីដឹងឮចុះ!
2 ព្រះអម្ចាស់ទាស់ព្រះហឫទ័យនឹង
ប្រជាជាតិទាំងអស់
ព្រះអង្គព្រះពិរោធនឹងកងទ័ពទាំងប៉ុន្មាន
របស់ពួកគេ។
ព្រះអង្គបំផ្លាញពួកគេថ្វាយផ្ដាច់ដល់ព្រះអង្គ
ព្រះអង្គបញ្ជូនពួកគេទៅឲ្យខ្មាំង
សម្លាប់រង្គាល។
3សាកសពរបស់ពួកគេនឹងត្រូវទុកចោល
ឲ្យមានក្លិនអសោច
ហើយឈាមរបស់ពួកគេហូរពាសពេញភ្នំ។
4 ផ្កាយទាំងប៉ុន្មាននៅលើមេឃនឹងរលាយសូន្យ
ផ្ទៃមេឃនឹងត្រូវរមូរ ដូចក្រាំងដែលគេមូរទុក
ហើយអ្វីៗនៅលើមេឃនឹងជ្រុះអស់
ដូចស្លឹកទំពាំងបាយជូរ និងស្លឹកឧទុម្ពរ
ដែលជ្រុះអស់នោះដែរ។
5 ព្រះអម្ចាស់កំពុងគ្រវីព្រះខ័ននៅលើមេឃ
ព្រះខ័ននេះនឹងធ្លាក់មកលើស្រុកអេដុម
ដើម្បីបំផ្លាញប្រជាជន
ដែលព្រះអង្គបានកាត់ទោសនេះ
ថ្វាយផ្ដាច់ដល់ព្រះអង្គ។
6ព្រះខ័នរបស់ព្រះអម្ចាស់ប្រឡាក់សុទ្ធតែ
ឈាម និងខ្លាញ់
គឺដូចឈាមកូនចៀម និងពពែឈ្មោល
ដូចខ្លាញ់ដែលជាប់នឹងក្រលៀន
របស់ចៀមឈ្មោល
ដ្បិតព្រះអម្ចាស់ធ្វើយញ្ញបូជានៅក្រុងបូសរ៉ា
ហើយនឹងមានការសម្លាប់រង្គាលយ៉ាងខ្លាំង
នៅស្រុកអេដុម។
7នៅពេលនោះ ក្របី គោស្ទាវ និងគោបា
វិនាសជាមួយគ្នា
ដីនឹងជោកជាំទៅដោយឈាម
ហើយធូលីដីនឹងប្រឡាក់ជោកទៅដោយខ្លាញ់
8ដ្បិតថ្ងៃនោះជាថ្ងៃដែលព្រះអម្ចាស់
សងសឹកខ្មាំងសត្រូវ
ហើយនៅឆ្នាំនោះ ព្រះអង្គជម្រះបញ្ជីពួកគេ
ជំនួសប្រជាជននៅក្រុងស៊ីយ៉ូន។
9ទឹកជ្រោះនៅស្រុកអេដុមនឹងក្លាយជាធ្យូងថ្ម
ដីរបស់គេនឹងក្លាយជាស្ពាន់ធ័រ
ហើយស្រុករបស់គេ
ប្រៀបដូចជាធ្យូងដែលកំពុងតែឆេះគគុក។
10 គឺមានភ្លើងឆេះទាំងថ្ងៃទាំងយប់
មានផ្សែងហុយអស់កល្បជានិច្ច។
ស្រុកទេសរបស់គេនឹងនៅជាទីស្មសាន
ជាដរាបតរៀងទៅ ឥតមាននរណាម្នាក់
ដើរកាត់តាមនោះទៀតឡើយ។
11សត្វទុង និងកាំប្រមា មកអាស្រ័យនៅក្នុងស្រុក
ហើយទីទុយ និងក្អែក
ក៏នាំគ្នាមករស់នៅក្នុងស្រុកនោះដែរ។
ព្រះអម្ចាស់នឹងធ្វើឲ្យស្រុកវិនាសហិនហោច
ឥតរូបរាងអ្វីទៀតឡើយ។
12នៅក្នុងស្រុកនឹងលែងមានអ្នកធំ
ដើម្បីជ្រើសរើសស្ដេចឲ្យឡើង
សោយរាជ្យទៀតហើយ
រីឯអ្នកដឹកនាំស្រុកក៏បាត់សូន្យអស់ដែរ។
13គុម្ពបន្លានឹងដុះនៅតាមកំពែងក្រុង
បន្លាស្អិត និងដើមដំបងយក្សនឹងដុះនៅ
ពាសពេញបន្ទាយ
ដែលក្លាយទៅជាជម្រករបស់ចចក
និងជាទ្រនំរបស់សត្វត្មាត។
14សត្វដែលរស់នៅតាមវាលរហោស្ថាន
មកជួបជុំនឹងសត្វស្វាននៅទីនោះ
ពពែព្រៃមកជួបជុំគ្នា
ហើយព្រាយបិសាចក៏មកតាំងទីលំនៅ
និងសម្រាកនៅទីនោះដែរ។
15រីឯពស់វែកមកធ្វើរូង និងដាក់ពងនៅទីនោះ
រួចភ្ញាស់កូនរបស់វា។
ខ្លែងស្រាកក៏ហើរទាំងហ្វូងៗ
មកជួបជុំគ្នានៅទីនោះដែរ។
16ចូរពិនិត្យមើលក្នុងគម្ពីររបស់ព្រះអម្ចាស់
អ្នករាល់គ្នាមុខជាឃើញសេចក្ដីដែលមានចែង
ថា: «សត្វទាំងនោះនឹងនាំគ្នាមក
ឥតខ្វះមួយណាឡើយ
គឺវាធ្វើតាមបង្គាប់ព្រះអម្ចាស់ទាំងអស់គ្នា
ដ្បិតព្រះវិញ្ញាណរបស់ព្រះអង្គ
នឹងប្រមែប្រមូលវាមក។
17ព្រះអង្គជ្រើសរើសកន្លែងសម្រាប់សត្វទាំងនោះ
ហើយវាស់ទឹកដីចែកឲ្យពួកវា
ពួកវាធ្វើជាម្ចាស់ និងរស់នៅលើទឹកដីនោះ
រហូតអស់កល្បជាអង្វែងតរៀងទៅ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.