អេសាយ 62
62
ព្រះអម្ចាស់នឹងសង់ក្រុងយេរូសាឡឹមឡើងវិញ
1យើងគិតដល់ក្រុងស៊ីយ៉ូន
យើងនឹងមិននៅស្ងៀមឡើយ
ដោយយើងគិតដល់ក្រុងយេរូសាឡឹម
យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ
ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ
ពីក្រុងនេះដូចថ្ងៃរះ
ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ
យ៉ាងច្បាស់ដូចពន្លឺភ្លើង។
2ពេលនោះ ប្រជាជាតិនានានឹងឃើញ
សេចក្ដីសុចរិតរបស់អ្នក
ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង
របស់អ្នកដែរ។
គេនឹងហៅអ្នកតាមឈ្មោះថ្មី
ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។
3អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត
នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់
និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។
4គេនឹងលែងហៅអ្នកថា
“ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ
គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា
“ដីដែលគេបោះបង់ចោលដែរ”។
ផ្ទុយទៅវិញ គេនឹងហៅអ្នកថា
“ព្រលឹងមាសបង!”
ហើយគេនឹងហៅទឹកដីរបស់អ្នកថា
“ភរិយាសម្លាញ់ចិត្ត”
ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក
ហើយទឹកដីរបស់អ្នកនឹងបានដូចជា
ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
5ព្រះអង្គដែលបានសង់អ្នក
នឹងរៀបការជាមួយអ្នក
ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។
ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ
ឲ្យស្វាមីយ៉ាងណា
អ្នកក៏ផ្ដល់អំណរសប្បាយ
ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
6យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម
នៅតាមកំពែងរបស់អ្នក
ទោះបីថ្ងៃក្ដីយប់ក្ដី
អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ
គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម
អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
7អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ
រហូតទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡឹម
ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ
8 ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក
ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា
យើងមិនប្រគល់ស្រូវរបស់អ្នក
ទៅឲ្យខ្មាំងសត្រូវទៀតឡើយ
កូនចៅរបស់សាសន៍ដទៃក៏លែងផឹក
ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់
នោះទៀតដែរ។
9ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់
នឹងបានស្រូវបានអង្ករបរិភោគ
ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។
រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ
នឹងបានស្រាទំពាំងបាយជូរផឹកនៅ
ក្នុងទីធ្លាសក្ការៈរបស់យើង។
10ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ!
ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង!
ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ
ចូរយកដុំថ្មចេញ
ហើយលើកទង់សញ្ញាមួយឲ្យ
ប្រជាជនទាំងឡាយឃើញ!
11 ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល
នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ:
ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា
មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក
ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក
ដែលព្រះអង្គបានលោះមកជាមួយផង
ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
12គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ
ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។
រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា
ទីក្រុងបណ្ដូលចិត្ត
ក្រុងដែលគេមិនបោះបង់ចោល។
ទើបបានជ្រើសរើសហើយ៖
អេសាយ 62: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
អេសាយ 62
62
ព្រះអម្ចាស់នឹងសង់ក្រុងយេរូសាឡឹមឡើងវិញ
1យើងគិតដល់ក្រុងស៊ីយ៉ូន
យើងនឹងមិននៅស្ងៀមឡើយ
ដោយយើងគិតដល់ក្រុងយេរូសាឡឹម
យើងនឹងមិននៅសម្ងំឥតធ្វើអ្វីនោះឡើយ
ដរាបណាទាល់តែសេចក្ដីសុចរិតចាំងចេញ
ពីក្រុងនេះដូចថ្ងៃរះ
ហើយការសង្គ្រោះកើតមានដល់ក្រុងនេះ
យ៉ាងច្បាស់ដូចពន្លឺភ្លើង។
2ពេលនោះ ប្រជាជាតិនានានឹងឃើញ
សេចក្ដីសុចរិតរបស់អ្នក
ហើយស្ដេចទាំងប៉ុន្មាននឹងឃើញសិរីរុងរឿង
របស់អ្នកដែរ។
គេនឹងហៅអ្នកតាមឈ្មោះថ្មី
ជាឈ្មោះដែលព្រះអម្ចាស់ប្រទានឲ្យ។
3អ្នកនឹងប្រៀបដូចជាភួងជ័យដ៏ល្អប្រណីត
នៅក្នុងព្រះហស្ដរបស់ព្រះអម្ចាស់
និងជាមកុដរាជ្យក្នុងព្រះហស្ដព្រះរបស់អ្នក។
4គេនឹងលែងហៅអ្នកថា
“ស្ត្រីដែលស្វាមីលះបង់ចោល”ទៀតហើយ
គេក៏នឹងលែងហៅទឹកដីរបស់អ្នកថា
“ដីដែលគេបោះបង់ចោលដែរ”។
ផ្ទុយទៅវិញ គេនឹងហៅអ្នកថា
“ព្រលឹងមាសបង!”
ហើយគេនឹងហៅទឹកដីរបស់អ្នកថា
“ភរិយាសម្លាញ់ចិត្ត”
ដ្បិតព្រះអម្ចាស់គាប់ព្រះហឫទ័យនឹងអ្នក
ហើយទឹកដីរបស់អ្នកនឹងបានដូចជា
ស្ត្រីដែលជានានឹងប្ដីឡើងវិញ។
5ព្រះអង្គដែលបានសង់អ្នក
នឹងរៀបការជាមួយអ្នក
ដូចកំលោះម្នាក់រៀបការនឹងស្រីក្រមុំ។
ភរិយាថ្មោងថ្មីផ្ដល់អំណរសប្បាយ
ឲ្យស្វាមីយ៉ាងណា
អ្នកក៏ផ្ដល់អំណរសប្បាយ
ដល់ព្រះរបស់អ្នកយ៉ាងនោះដែរ។
6យេរូសាឡឹមអើយ យើងនឹងដាក់អ្នកយាម
នៅតាមកំពែងរបស់អ្នក
ទោះបីថ្ងៃក្ដីយប់ក្ដី
អ្នកទាំងនោះមិនត្រូវនៅស្ងៀមឡើយ
គឺត្រូវរំឭកព្រះអម្ចាស់ពីក្រុងយេរូសាឡឹម
អ្នកទាំងនោះមិនត្រូវសម្រាកឡើយ!។
7អ្នកត្រូវទទូចអង្វរ ឥតឈប់ឈរ
រហូតទាល់តែព្រះអង្គស្ដារក្រុងយេរូសាឡឹម
ឲ្យមានកេរ្តិ៍ឈ្មោះល្បីលើផែនដីឡើងវិញ
8 ព្រះអម្ចាស់បានសន្យាយ៉ាងម៉ឹងម៉ាត់ ដោយយក
ឫទ្ធិបារមីដ៏ខ្លាំងក្លារបស់ព្រះអង្គធ្វើជាសាក្សីថា
យើងមិនប្រគល់ស្រូវរបស់អ្នក
ទៅឲ្យខ្មាំងសត្រូវទៀតឡើយ
កូនចៅរបស់សាសន៍ដទៃក៏លែងផឹក
ស្រាទំពាំងបាយជូរថ្មីដែលអ្នកបាននឿយហត់
នោះទៀតដែរ។
9ផ្ទុយទៅវិញ អស់អ្នកដែលច្រូតកាត់
នឹងបានស្រូវបានអង្ករបរិភោគ
ហើយនាំគ្នាសរសើរតម្កើងព្រះអម្ចាស់។
រីឯអស់អ្នកដែលបេះផ្លែទំពាំងបាយជូរ
នឹងបានស្រាទំពាំងបាយជូរផឹកនៅ
ក្នុងទីធ្លាសក្ការៈរបស់យើង។
10ចូរនាំគ្នាចាកចេញ ចូរនាំគ្នាចេញតាមទ្វារ!
ចូររៀបចំផ្លូវសម្រាប់ប្រជារាស្ត្ររបស់យើង!
ចូរត្រួសត្រាយ ចូរត្រួសត្រាយផ្លូវ
ចូរយកដុំថ្មចេញ
ហើយលើកទង់សញ្ញាមួយឲ្យ
ប្រជាជនទាំងឡាយឃើញ!
11 ព្រះអម្ចាស់ប្រកាសប្រាប់មនុស្សម្នាដែល
នៅទីដាច់ស្រយាលនៃផែនដី ដូចតទៅ:
ចូរប្រាប់ប្រជាជននៅក្រុងស៊ីយ៉ូនថា
មើលហ្ន៎! ព្រះសង្គ្រោះរបស់អ្នក
ទ្រង់យាងមកដល់ ទាំងនាំយកអស់អ្នក
ដែលព្រះអង្គបានលោះមកជាមួយផង
ពួកគេនាំគ្នាដើរនៅមុខព្រះអង្គ។
12គេនឹងហៅអ្នកទាំងនោះថា ប្រជារាស្ត្រដ៏វិសុទ្ធ
ប្រជារាស្ត្រដែលព្រះអម្ចាស់បានលោះ។
រីឯអ្នកវិញ មនុស្សម្នានឹងហៅអ្នកថា
ទីក្រុងបណ្ដូលចិត្ត
ក្រុងដែលគេមិនបោះបង់ចោល។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.