នៅស្រុកកាឡាដ មានអ្នកចម្បាំងដ៏អង់អាចមួយរូប ឈ្មោះយែបថា ជាកូនរបស់ស្រីពេស្យាម្នាក់ និងបុរសឈ្មោះកាឡាដ។ រីឯភរិយារបស់លោកកាឡាដក៏បានបង្កើតកូនប្រុសៗជូនគាត់ដែរ។ លុះកូនទាំងនោះធំឡើង គេនាំគ្នាបណ្ដេញលោកយែបថា ដោយនិយាយថា៖ «ឯងគ្មានសិទ្ធិនឹងទទួលមត៌ករបស់ឪពុកយើងទេ ដ្បិតឯងជាកូនរបស់ស្រីដទៃ»។ ពេលនោះ លោកយែបថាបានភៀសខ្លួនចេញឆ្ងាយពីបងប្អូនរបស់គាត់ ទៅរស់នៅក្នុងស្រុកថូប។ មានមនុស្សពាលមកចូលដៃជាមួយគាត់ ហើយនាំគ្នាចេញទៅប្លន់។ ចំណេរក្រោយមក ជនជាតិអាំម៉ូនលើកគ្នាមកច្បាំងនឹងជនជាតិអ៊ីស្រាអែល។ ពេលមានសង្គ្រាមផ្ទុះឡើងដូច្នេះ ពួកចាស់ទុំនៃស្រុកកាឡាដនាំគ្នាទៅរកលោកយែបថានៅស្រុកថូប ដោយពោលថា៖ «សូមលោកអញ្ជើញមកធ្វើជាមេទ័ពលើពួកយើងទៅ ដើម្បីឲ្យយើងអាចប្រយុទ្ធនឹងពួកអាំម៉ូនបាន»។ លោកយែបថាឆ្លើយតបទៅពួកចាស់ទុំនៃស្រុកកាឡាដវិញថា៖ «អស់លោកបានស្អប់ខ្ញុំ ហើយបណ្ដេញខ្ញុំចេញពីផ្ទះឪពុករបស់ខ្ញុំ ឥឡូវនេះ ពេលមានអាសន្ន អស់លោកបែរជារត់មករកខ្ញុំទៅវិញ!»។ ពួកចាស់ទុំតបថា៖ «ព្រោះតែយើងខ្ញុំមានអាសន្នដូច្នេះហើយ បានជាពេលនេះ យើងខ្ញុំរត់មករកលោកវិញ ដើម្បីអញ្ជើញលោកទៅច្បាំងនឹងជនជាតិអាំម៉ូនជាមួយយើងខ្ញុំ ហើយសូមលោកធ្វើជាមេដឹកនាំលើយើងខ្ញុំ និងលើប្រជាជននៅស្រុកកាឡាដទាំងមូល»។ លោកយែបថាឆ្លើយទៅចាស់ទុំទាំងនោះថា៖ «ប្រសិនបើអស់លោកហៅខ្ញុំទៅវិញ ដើម្បីប្រយុទ្ធនឹងជនជាតិអាំម៉ូន ហើយបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃខ្ញុំ នោះខ្ញុំនឹងធ្វើជាមេលើអស់លោក»។ ពេលនោះ ពួកចាស់ទុំនៃស្រុកកាឡាដក៏ប្រកាសចំពោះលោកយែបថា ថា៖ «ព្រះអម្ចាស់ជាសាក្សីស្រាប់ហើយថា យើងខ្ញុំនឹងធ្វើតាមពាក្យរបស់លោក!»។
អាន ចៅហ្វាយ 11
ស្ដាប់នូវ ចៅហ្វាយ 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ចៅហ្វាយ 11:1-10
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ