យេរេមា 1:1-3

យេរេមា 1:1-3 គខប

នេះ​ជា​សេចក្ដី​ដែល​លោក​យេរេមា​បាន​ថ្លែង និង​កិច្ចការ​ដែល​លោក​បាន​ធ្វើ។ លោក​យេរេមា​ត្រូវ​ជា​កូន​របស់​លោក​ហ៊ីលគី‌យ៉ា ជា​បូជា‌ចារ្យ*​មួយ​រូប ក្នុង​ក្រុម​បូជា‌ចារ្យ នៅ​ភូមិ​អាណា‌ថោត ក្នុង​ស្រុក​បេន‌យ៉ាមីន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក នៅ​ឆ្នាំ​ទី​ដប់​បី​នៃ​រជ្ជកាល​ព្រះ‌បាទ​យ៉ូសៀស ជា​បុត្រ​របស់​ព្រះ‌បាទ​អាំម៉ូន និង​ជា​ស្ដេច​ស្រុក​យូដា ។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​មក​លោក​ទៀត នៅ​រជ្ជកាល​ព្រះ‌បាទ​យេហូ‌យ៉ាគីម​ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា រហូត​ដល់​ចុង​ឆ្នាំ​ទី​ដប់​មួយ​នៃ​រជ្ជកាល​ព្រះ‌បាទ​សេដេ‌គា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស និង​ជា​ស្ដេច​ស្រុក​យូដា ហើយ​រហូត​ដល់​គ្រា​ដែល​អ្នក​ក្រុង​យេរូ‌សាឡឹម​ត្រូវ​គេ​កៀរ​យក​ទៅ​ជា​ឈ្លើយ​សឹក​នៅ​ខែ​ទី​ប្រាំ។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង យេរេមា 1:1-3