យ៉ូប 30
30
ទុក្ខលំបាករបស់លោកយ៉ូប
1ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ
សើចចំអកឲ្យខ្ញុំ!
ឪពុករបស់អ្នកទាំងនោះ
សុទ្ធតែជាមនុស្សប្រើការមិនកើត
សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ
ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
2អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ
ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
3ដោយខ្វះខាត និងឃ្លានខ្លាំងពេក
ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន
រាំងស្ងួតតាំងពីយូរយារមកហើយ។
4ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត
យកមកធ្វើជាអាហារ
សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
5មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន
ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
6ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ
នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច
និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
7ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ
ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
8អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់
ឥតពូជ ឥតអំបូរ
ហើយត្រូវប្រជាជនដេញចេញពីស្រុក។
9ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នា
ច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
10ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ
ពួកគេមិនញញើតនឹងស្ដោះទឹកមាត់
ដាក់ខ្ញុំឡើយ។
11ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ
ព្រះអង្គបន្ទាបបន្ថោកខ្ញុំ
ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ
តាមចិត្តរបស់ពួកគេ។
12ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ
ពួកគេទាត់ជើងខ្ញុំ
ហើយសង្គ្រុបមកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំ។
13ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួច
ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស
ដោយមិនបាច់មាននរណាជួយពួកគេឡើយ។
14ពួកគេលើកគ្នាសម្រុកមកលើខ្ញុំ
ដូចកងទ័ពទម្លុះកំពែង
សម្រុកចូលវាយក្រុងមួយ។
15ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ
កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់
ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
16ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់
គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
17នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំ
ឥតមានពេលល្ហែសោះឡើយ
18ការឈឺចាប់នេះមានកម្រិតខ្លាំងពេក
រហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំ
ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
19ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ
ខ្ញុំមិនខុសពីធូលីដី និងផេះទេ។
20ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ
តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ
ពេលទូលបង្គំក្រោកឈរ
ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
21ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ
ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី
ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
22ព្រះអង្គលើកទូលបង្គំឡើង
ហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅ
ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក
មកលើទូលបង្គំផង។
23ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ
ទៅរកសេចក្ដីស្លាប់
គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
24អ្នកដែលកំពុងតែវិនាស និងមានអាសន្ន
តែងតែលើកដៃអង្វរឲ្យគេជួយ។
25ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក
រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក
ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់
កម្សត់ទុគ៌តទេឬ?
26ខ្ញុំសង្ឃឹមថាបានសុភមង្គល
តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ
ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា
កើតមានដល់ខ្ញុំទៅវិញ។
27ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរ
ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
28មុខខ្ញុំឡើងខ្មៅ
តែមិនមែនដោយសារកម្ដៅថ្ងៃទេ
ខ្ញុំក្រោកឈរនៅទីប្រជុំជន
ស្រែកហៅគេឲ្យជួយ។
29ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ
និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
30ស្បែករបស់ខ្ញុំឡើងខ្មៅ
គ្រុនក្ដៅឆាបឆេះរហូតដល់ឆ្អឹងរបស់ខ្ញុំ។
31ពិណរបស់ខ្ញុំលេងបានតែបទទំនួញ
សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ
អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 30: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 30
30
ទុក្ខលំបាករបស់លោកយ៉ូប
1ឥឡូវនេះ អស់អ្នកដែលនៅក្មេងជាងខ្ញុំ
សើចចំអកឲ្យខ្ញុំ!
ឪពុករបស់អ្នកទាំងនោះ
សុទ្ធតែជាមនុស្សប្រើការមិនកើត
សូម្បីតែប្រើឲ្យកៀងហ្វូងសត្វ
ជាមួយឆ្កែរបស់ខ្ញុំ ក៏ខ្ញុំមិនទុកចិត្តដែរ។
2អ្នកទាំងនោះគ្មានប្រយោជន៍អ្វីដល់ខ្ញុំទេ
ដ្បិតពួកគេសុទ្ធតែជាមនុស្សបាក់កម្លាំង។
3ដោយខ្វះខាត និងឃ្លានខ្លាំងពេក
ពួកគេរត់ទៅវាលហួតហែង ដែលជាទីស្មសាន
រាំងស្ងួតតាំងពីយូរយារមកហើយ។
4ពួកគេបោចស្លឹកឈើនៅតាមគុម្ពោត
យកមកធ្វើជាអាហារ
សូម្បីតែមើមក្ដួច ក៏ពួកគេបរិភោគដែរ។
5មនុស្សម្នាដេញអ្នកទាំងនោះចេញពីទីប្រជុំជន
ហើយស្រែកពីក្រោយ ដូចស្រែកដេញចោរ។
6ពួកគេនាំគ្នារត់ទៅស្នាក់អាស្រ័យ
នៅតាមជ្រលងភ្នំដ៏ចង្អៀតគួរព្រឺខ្លាច
និងនៅតាមរូងភ្នំ តាមក្រហែងថ្ម។
7ពួកគេស្រែកនៅក្នុងគុម្ពោតព្រៃ ដូចសត្វធាតុ
ហើយប្រជ្រៀតគ្នានៅក្រោមដើមផ្អាវ។
8អ្នកទាំងនោះសុទ្ធតែជាមនុស្សមិនដឹងខ្យល់
ឥតពូជ ឥតអំបូរ
ហើយត្រូវប្រជាជនដេញចេញពីស្រុក។
9ប៉ុន្តែ ឥឡូវនេះ ពួកគេបែរជានាំគ្នា
ច្រៀងឡកឡឺយ និងនិយាយបន្តុះបង្អាប់ខ្ញុំ។
10ពួកគេខ្ពើមខ្ញុំ ហើយដើរវាងឆ្ងាយពីខ្ញុំ
ពួកគេមិនញញើតនឹងស្ដោះទឹកមាត់
ដាក់ខ្ញុំឡើយ។
11ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំធ្លាក់ខ្លួនខ្សោយ
ព្រះអង្គបន្ទាបបន្ថោកខ្ញុំ
ហេតុនេះហើយបានជាពួកគេមើលងាយខ្ញុំ
តាមចិត្តរបស់ពួកគេ។
12ជនពាលជាច្រើនប្រហារខ្ញុំពីខាងស្ដាំ
ពួកគេទាត់ជើងខ្ញុំ
ហើយសង្គ្រុបមកលើខ្ញុំ ដើម្បីកម្ទេចខ្ញុំ។
13ពួកគេឃាំងផ្លូវខ្ញុំ មិនឲ្យរត់រួច
ពួកគេប្រាថ្នាធ្វើឲ្យខ្ញុំវិនាស
ដោយមិនបាច់មាននរណាជួយពួកគេឡើយ។
14ពួកគេលើកគ្នាសម្រុកមកលើខ្ញុំ
ដូចកងទ័ពទម្លុះកំពែង
សម្រុកចូលវាយក្រុងមួយ។
15ការភ័យតក់ស្លុតក៏កើតមានដល់ខ្ញុំ
កិត្តិយសដ៏រុងរឿងរបស់ខ្ញុំប៉ើងទៅតាមខ្យល់
ភាពចម្រុងចម្រើនរបស់ខ្ញុំរសាត់បាត់ ដូចពពក។
16ឥឡូវនេះ ជីវិតរបស់ខ្ញុំកំពុងតែរលត់
គ្មានអ្វីសម្រាលទុក្ខវេទនារបស់ខ្ញុំបានទេ។
17នៅពេលយប់ ការឈឺចាប់ស៊ីរូងឆ្អឹងរបស់ខ្ញុំ
ឥតមានពេលល្ហែសោះឡើយ
18ការឈឺចាប់នេះមានកម្រិតខ្លាំងពេក
រហូតដល់ធ្វើឲ្យទក់សម្លៀកបំពាក់របស់ខ្ញុំ
ហើយរឹតរួតខ្ញុំ ដូចកអាវរឹតកខ្ញុំ។
19ព្រះជាម្ចាស់បានបោះខ្ញុំទៅក្នុងភក់ជ្រាំ
ខ្ញុំមិនខុសពីធូលីដី និងផេះទេ។
20ទូលបង្គំស្រែកអង្វរសូមព្រះអង្គជួយ
តែព្រះអង្គមិនឆ្លើយមកទូលបង្គំទេ
ពេលទូលបង្គំក្រោកឈរ
ព្រះអង្គគ្រាន់តែសម្លឹងមកទូលបង្គំប៉ុណ្ណោះ។
21ព្រះអង្គប្រព្រឹត្តចំពោះទូលបង្គំយ៉ាងឃោរឃៅ
ព្រះអង្គប្រហារទូលបង្គំដោយឫទ្ធិបារមី
ដ៏ខ្លាំងពូកែរបស់ព្រះអង្គ។
22ព្រះអង្គលើកទូលបង្គំឡើង
ហើយឲ្យខ្យល់ផាត់ទូលបង្គំយកទៅ
ព្រមទាំងឲ្យខ្យល់ព្យុះបក់បោក
មកលើទូលបង្គំផង។
23ទូលបង្គំដឹងហើយថាព្រះអង្គនាំទូលបង្គំ
ទៅរកសេចក្ដីស្លាប់
គឺនៅកន្លែងដែលមនុស្សលោកទៅជួបជុំគ្នា។
24អ្នកដែលកំពុងតែវិនាស និងមានអាសន្ន
តែងតែលើកដៃអង្វរឲ្យគេជួយ។
25ចំពោះខ្ញុំវិញ តើខ្ញុំមិនបានសម្រក់ទឹកភ្នែក
រួមជាមួយនរណាម្នាក់ជួបទុក្ខលំបាក
ហើយព្រួយចិត្ត ដោយឃើញនរណាម្នាក់
កម្សត់ទុគ៌តទេឬ?
26ខ្ញុំសង្ឃឹមថាបានសុភមង្គល
តែទុក្ខវេទនាបែរជាកើតមានដល់ខ្ញុំ
ខ្ញុំទន្ទឹងរង់ចាំពន្លឺ តែសេចក្ដីងងឹតបែរជា
កើតមានដល់ខ្ញុំទៅវិញ។
27ចិត្តរបស់ខ្ញុំតប់ប្រមល់ ឥតឈប់ឈរ
ទុក្ខលំបាកកើតមានដល់ខ្ញុំរៀងរាល់ថ្ងៃ។
28មុខខ្ញុំឡើងខ្មៅ
តែមិនមែនដោយសារកម្ដៅថ្ងៃទេ
ខ្ញុំក្រោកឈរនៅទីប្រជុំជន
ស្រែកហៅគេឲ្យជួយ។
29ខ្ញុំបានក្លាយមកជាបងប្អូនរបស់ឆ្កែព្រៃ
និងជាមិត្តសម្លាញ់របស់ខ្លែងស្រាក។
30ស្បែករបស់ខ្ញុំឡើងខ្មៅ
គ្រុនក្ដៅឆាបឆេះរហូតដល់ឆ្អឹងរបស់ខ្ញុំ។
31ពិណរបស់ខ្ញុំលេងបានតែបទទំនួញ
សំឡេងប៉ីរបស់ខ្ញុំបានត្រឹមតែកំដរ
អស់អ្នកដែលយំកាន់ទុក្ខប៉ុណ្ណោះ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.