យ៉ូប 31
31
លោកយ៉ូបប្រកាសខ្លួនលោកថាជាមនុស្សស្លូតត្រង់
1ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា
ខ្ញុំនឹងមិនសម្លឹងមើលទៅ
ស្ត្រីក្រមុំណាម្នាក់
ដោយចិត្តស្រើបស្រាលឡើយ។
2ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វី
ពីស្ថានលើទុកសម្រាប់ខ្ញុំ
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ?
3មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា
អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។
4ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ
ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។
5ខ្ញុំពុំដែលបោកប្រាស់គេ
ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។
6សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះ
នោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។
7ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ
ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ
ប្រសិនបើមានអំពើសៅហ្មងណាមួយ
នៅជាប់នឹងដៃរបស់ខ្ញុំ
8នោះពេលខ្ញុំសាបព្រោះអ្វី
សូមឲ្យអ្នកផ្សេងមកទទួលយកផល
ហើយរម្លើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
9ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់
ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ
10នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេង
ហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ
11ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត
ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
12អំពើនេះប្រៀបបាននឹងភ្លើង
ឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាស
ហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
13ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រី
នៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
14ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោស
តើឲ្យខ្ញុំធ្វើដូចម្ដេច
ពេលព្រះអង្គសួរចម្លើយ
តើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
15ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា
ព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមក
យ៉ាងនោះដែរ
គឺព្រះតែមួយដែលបានសូនយើង
ក្នុងផ្ទៃម្ដាយដូចគ្នា។
16ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ
ខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
17ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង
ដោយឥតចែកឲ្យក្មេងកំព្រាទេ
18គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេ
ហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមក
ខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
19ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់
ហើយឃើញជនទុគ៌តខ្វះភួយដណ្ដប់
20ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយ
និងឲ្យរោមចៀមទៅគេដណ្ដប់
ហើយគេក៏ដឹងគុណខ្ញុំ។
21ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា
ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ
22សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា
ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ
ដាច់ចេញពីកែងដៃទៅចុះ!
23ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់
ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង
របស់ព្រះអង្គបានឡើយ។
24ខ្ញុំមិនដែលផ្ញើជីវិតលើមាស
ហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។
25ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ
ដែលខ្ញុំរកបាននោះដែរ។
26ពេលសម្លឹងមើលទៅព្រះអាទិត្យ
ដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច
ហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
27ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព
ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
28ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោស
ព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់
ដែលគង់នៅស្ថានដ៏ខ្ពស់។
29ខ្ញុំមិនដែលសប្បាយចិត្ត
ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា
ហើយខ្ញុំក៏មិនដែលលោតកព្ឆោង
ពេលឃើញគេជួបអន្តរាយឡើយ។
30ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាប
ព្រោះតែពាក្យសម្ដី
គឺខ្ញុំមិនដែលដាក់បណ្ដាសាគេ
ប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
31អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ
តែងតែពោលថា ខ្ញុំឲ្យអាហារ
ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
32តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំ
ទទួលអ្នកដំណើរ
ទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកឲ្យគេ
ដេកនៅខាងក្រៅផ្ទះឡើយ។
33ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ
ដូចមនុស្សឯទៀតៗ
ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
34ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀល
ខ្លាចគ្រួសារឯទៀតៗមាក់ងាយ
ហើយខ្ញុំក៏មិនដែលសម្ងំនៅស្ងៀម
មិនហ៊ានចេញពីផ្ទះដែរ។
35ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ
ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ!
សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ឆ្លើយតបមកខ្ញុំផង!
រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក
ដើម្បីចោទប្រកាន់ខ្ញុំ
36ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ
ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។
37ខ្ញុំនឹងទូលព្រះអង្គនូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត
ខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។
38ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ
ប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក
39ប្រសិនបើខ្ញុំបរិភោគផល
ដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់
ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
40នោះសូមឲ្យមានតែបន្លា និងស្រងែ
ដុះនៅក្នុងស្រែជំនួសស្រូវ»។
- ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ -
ទើបបានជ្រើសរើសហើយ៖
យ៉ូប 31: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 31
31
លោកយ៉ូបប្រកាសខ្លួនលោកថាជាមនុស្សស្លូតត្រង់
1ខ្ញុំបានសន្យាយ៉ាងម៉ឺងម៉ាត់ថា
ខ្ញុំនឹងមិនសម្លឹងមើលទៅ
ស្ត្រីក្រមុំណាម្នាក់
ដោយចិត្តស្រើបស្រាលឡើយ។
2ដូច្នេះ តើព្រះជាម្ចាស់នឹងបម្រុងរង្វាន់អ្វី
ពីស្ថានលើទុកសម្រាប់ខ្ញុំ
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
នឹងប្រទានមត៌កអ្វីដល់ខ្ញុំនៅស្ថានបរមសុខ?
3មនុស្សទុច្ចរិតរមែងជួបទុក្ខវេទនា
អស់អ្នកប្រព្រឹត្តអំពើអាក្រក់រមែងអន្តរាយ។
4ព្រះជាម្ចាស់ជ្រាបគ្រប់ផ្លូវដែលខ្ញុំដើរ
ហើយព្រះអង្គរាប់ជំហានទាំងប៉ុន្មានរបស់ខ្ញុំ។
5ខ្ញុំពុំដែលបោកប្រាស់គេ
ឬក៏ប្រើល្បិចកិច្ចកលចំពោះនរណាដែរ។
6សូមព្រះជាម្ចាស់ថ្លឹងខ្ញុំនៅលើជញ្ជីងដ៏ត្រឹមត្រូវចុះ
នោះព្រះអង្គនឹងឃើញថា ខ្ញុំគ្មានកំហុសអ្វីទេ។
7ប្រសិនបើជើងខ្ញុំងាកចេញពីមាគ៌ាត្រឹមត្រូវ
ប្រសិនបើចិត្តខ្ញុំបណ្ដោយឲ្យភ្នែកអូសទាញ
ប្រសិនបើមានអំពើសៅហ្មងណាមួយ
នៅជាប់នឹងដៃរបស់ខ្ញុំ
8នោះពេលខ្ញុំសាបព្រោះអ្វី
សូមឲ្យអ្នកផ្សេងមកទទួលយកផល
ហើយរម្លើងដំណាំរបស់ខ្ញុំរហូតដល់ឫសចុះ។
9ប្រសិនបើចិត្តខ្ញុំវង្វេង ព្រោះតែស្ត្រីណាម្នាក់
ប្រសិនបើខ្ញុំឃ្លាំមើលប្ដីគេមិននៅផ្ទះ
10នោះសូមឲ្យប្រពន្ធខ្ញុំទៅបម្រើប្រុសផ្សេង
ហើយឲ្យគេរួមរ័កជាមួយនាងទៅចុះ
11ដ្បិតប្រព្រឹត្តដូច្នោះជាអំពើមួយដ៏អាស្រូវបំផុត
ជាអំពើដែលចៅក្រមត្រូវដាក់ទោស។
12អំពើនេះប្រៀបបាននឹងភ្លើង
ឆេះរាលដាលរហូតដល់រណ្ដៅនៃសេចក្ដីវិនាស
ហើយអាចឆេះកម្ទេចអ្វីៗទាំងអស់ដែលខ្ញុំមាន។
13ប្រសិនបើខ្ញុំរំលោភសិទ្ធិអ្នកបម្រើប្រុសស្រី
នៅពេលគេតវ៉ាទាមទារអ្វីមួយពីខ្ញុំ
14ពេលព្រះជាម្ចាស់ក្រោកឡើងវិនិច្ឆ័យទោស
តើឲ្យខ្ញុំធ្វើដូចម្ដេច
ពេលព្រះអង្គសួរចម្លើយ
តើឲ្យខ្ញុំឆ្លើយដូចម្ដេចបាន?
15ព្រះជាម្ចាស់បានបង្កើតខ្ញុំក្នុងផ្ទៃម្ដាយយ៉ាងណា
ព្រះអង្គបានបង្កើតអ្នកបម្រើប្រុសស្រីមក
យ៉ាងនោះដែរ
គឺព្រះតែមួយដែលបានសូនយើង
ក្នុងផ្ទៃម្ដាយដូចគ្នា។
16ខ្ញុំមិនដែលបដិសេធជួយជនក្រីក្រ
ខ្ញុំមិនដែលធ្វើឲ្យស្ត្រីមេម៉ាយអស់សង្ឃឹម។
17ខ្ញុំមិនដែលបរិភោគអាហារតែម្នាក់ឯង
ដោយឥតចែកឲ្យក្មេងកំព្រាទេ
18គឺតាំងពីខ្ញុំនៅក្មេង ខ្ញុំបីបាច់ថែរក្សាគេ
ហើយតាំងពីខ្ញុំចេញពីផ្ទៃម្ដាយមក
ខ្ញុំតែងតែដឹកនាំស្ត្រីមេម៉ាយជានិច្ច។
19ពេលខ្ញុំឃើញជនអនាថាខ្វះសម្លៀកបំពាក់
ហើយឃើញជនទុគ៌តខ្វះភួយដណ្ដប់
20ខ្ញុំតែងតែឲ្យសម្លៀកបំពាក់បិទបាំងកាយ
និងឲ្យរោមចៀមទៅគេដណ្ដប់
ហើយគេក៏ដឹងគុណខ្ញុំ។
21ប្រសិនបើខ្ញុំវាយធ្វើបាបក្មេងកំព្រា
ដោយដឹងខ្លួនថា ចៅក្រមមុខជាការពារខ្ញុំ
22សូមឲ្យដៃរបស់ខ្ញុំដាច់ចេញពីស្មា
ហើយសូមឲ្យកំភួនដៃរបស់ខ្ញុំ
ដាច់ចេញពីកែងដៃទៅចុះ!
23ដ្បិតខ្ញុំភ័យខ្លាចព្រះជាម្ចាស់ដាក់ទោសណាស់
ខ្ញុំមិនអាចតទល់នឹងឫទ្ធិបារមីដ៏ថ្កុំថ្កើង
របស់ព្រះអង្គបានឡើយ។
24ខ្ញុំមិនដែលផ្ញើជីវិតលើមាស
ហើយយកមាសសុទ្ធធ្វើជាទីពឹងទេ។
25ខ្ញុំក៏គ្មានអំនួត ព្រោះតែទ្រព្យសម្បត្តិស្ដុកស្ដម្ភ
ដែលខ្ញុំរកបាននោះដែរ។
26ពេលសម្លឹងមើលទៅព្រះអាទិត្យ
ដែលបញ្ចេញរស្មីចិញ្ចែងចិញ្ចាច
ហើយមើលទៅព្រះច័ន្ទជះពន្លឺរស្មីយ៉ាងស្រទន់
27ខ្ញុំមិនដែលមានគំនិតលួចលាក់ ចង់គោរព
ថ្វាយបង្គំព្រះអាទិត្យ និងព្រះច័ន្ទឡើយ។
28ធ្វើដូច្នេះជាកំហុសដែលត្រូវតែទទួលទោស
ព្រោះខ្ញុំដូចជាបានបោះបង់ចោលព្រះជាម្ចាស់
ដែលគង់នៅស្ថានដ៏ខ្ពស់។
29ខ្ញុំមិនដែលសប្បាយចិត្ត
ពេលឃើញសត្រូវខ្ញុំរងទុក្ខវេទនា
ហើយខ្ញុំក៏មិនដែលលោតកព្ឆោង
ពេលឃើញគេជួបអន្តរាយឡើយ។
30ខ្ញុំមិនដែលបណ្ដោយខ្លួនឲ្យមានបាប
ព្រោះតែពាក្យសម្ដី
គឺខ្ញុំមិនដែលដាក់បណ្ដាសាគេ
ប្រាថ្នាឲ្យគេស្លាប់នោះឡើយ។
31អស់អ្នកដែលរស់នៅក្នុងផ្ទះខ្ញុំ
តែងតែពោលថា ខ្ញុំឲ្យអាហារ
ពួកគេបរិភោគឆ្អែតគ្រប់ៗគ្នា។
32តាមពិត ខ្ញុំតែងតែបើកទ្វារផ្ទះរបស់ខ្ញុំ
ទទួលអ្នកដំណើរ
ទោះបីខ្ញុំមិនស្គាល់គេក្ដី ក៏ខ្ញុំមិនទុកឲ្យគេ
ដេកនៅខាងក្រៅផ្ទះឡើយ។
33ខ្ញុំមិនដែលលាក់អំពើទុច្ចរិតរបស់ខ្ញុំ
ដូចមនុស្សឯទៀតៗ
ដែលបង្កប់កំហុសទុកនៅក្នុងចិត្ត។
34ខ្ញុំមិនដែលខ្លាចបណ្ដាជនត្មះតិះដៀល
ខ្លាចគ្រួសារឯទៀតៗមាក់ងាយ
ហើយខ្ញុំក៏មិនដែលសម្ងំនៅស្ងៀម
មិនហ៊ានចេញពីផ្ទះដែរ។
35ខ្ញុំចង់ឲ្យនរណាម្នាក់ព្រមស្ដាប់ខ្ញុំ
ដ្បិតជាពាក្យចុងក្រោយរបស់ខ្ញុំ!
សូមព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
ឆ្លើយតបមកខ្ញុំផង!
រីឯសេចក្ដីដែលបច្ចាមិត្តរបស់ខ្ញុំកត់ត្រាទុក
ដើម្បីចោទប្រកាន់ខ្ញុំ
36ខ្ញុំសុខចិត្តទទួលយកដាក់នៅលើបន្ទុករបស់ខ្ញុំ
ហើយពាក់នៅលើក្បាលខ្ញុំទុកដូចជាមកុដ។
37ខ្ញុំនឹងទូលព្រះអង្គនូវគ្រប់អំពើដែលខ្ញុំប្រព្រឹត្ត
ខ្ញុំនឹងចូលទៅជិតព្រះអង្គ ដោយឥតអាម៉ាស់។
38ប្រសិនបើដីស្រែរបស់ខ្ញុំស្រែកឡើងទាស់នឹងខ្ញុំ
ប្រសិនបើគន្លងនង្គ័លនាំគ្នាយំសោក
39ប្រសិនបើខ្ញុំបរិភោគផល
ដែលដុះចេញពីដីនោះ ដោយមិនបង់ប្រាក់
ហើយធ្វើឲ្យម្ចាស់ដីរីងរៃនៅក្នុងដួងចិត្ត
40នោះសូមឲ្យមានតែបន្លា និងស្រងែ
ដុះនៅក្នុងស្រែជំនួសស្រូវ»។
- ពាក្យរបស់លោកយ៉ូបចប់តែប៉ុណ្ណេះ -
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.