យ៉ូប 35
35
លោកអេលីហ៊ូវចោទលោកយ៉ូបថានិយាយមិនបានការ
1លោកអេលីហ៊ូវមានប្រសាសន៍
ទៀតថា៖
2«តើលោកស្មានថាលោកត្រូវទាំងស្រុងឬ?
តើលោកអាចពោលថា លោកសុចរិត
ជាងព្រះជាម្ចាស់ឬ?
3លោកបានទូលព្រះអង្គថា:
“បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះ
នោះគ្មានប្រយោជន៍អ្វីសម្រាប់ព្រះអង្គទេ
ហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។
4ខ្ញុំសូមឆ្លើយទៅលោក
ព្រមទាំងមិត្តភក្ដិរបស់លោកដូចតទៅ:
5សូមលោកសម្លឹងមើលទៅលើមេឃ
សូមមើលទៅពពក
ថាតើវាខ្ពស់ជាងលោកប៉ុនណា!
6 បើលោកប្រព្រឹត្តអំពើបាប
តើលោកធ្វើឲ្យព្រះអង្គអំពល់យ៉ាងណា
បើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗ
តើព្រះអង្គខ្វល់ខ្វាយឬទេ?
7បើលោកជាមនុស្សសុចរិត
តើបានផលអ្វីចំពោះព្រះអង្គ?
តើព្រះអង្គទទួលអ្វីពីលោក?
8តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្ត
ផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះ
ហើយអំពើសុចរិតដែលលោកប្រព្រឹត្ត
ក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។
9ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើន
មនុស្សតែងតែស្រែកថ្ងូរ
ហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្ត
អំពើឃោរឃៅកាន់តែខ្លាំងឡើងៗ
មនុស្សតែងតែស្រែកហៅគេជួយ
10តែពុំមាននរណាម្នាក់ពោលថា:
“ព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំ
ហើយធ្លាប់ដាស់តឿនខ្ញុំ
ឲ្យស្មូត្រទំនុកតម្កើង នៅពេលរាត្រីនោះ
តើព្រះអង្គគង់នៅឯណា”?
11ព្រះអង្គប្រៀនប្រដៅឲ្យយើងមានចំណេះ
ជាងសត្វដែលរស់នៅលើដី
ព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញា
ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
12ពេលគេស្រែករកព្រះអង្គ
ព្រោះតែអំនួត និងអំពើអាក្រក់របស់គេ
ព្រះអង្គមិនឆ្លើយទេ
13គេស្រែករកព្រះអង្គ
តែឥតបានផលអ្វីឡើយ
ព្រោះព្រះអង្គមិនព្រមស្ដាប់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនរវីរវល់នឹងគេទេ។
14លោកពោលថា លោកមិនឃើញព្រះអង្គ
លោកបានផ្ញើសំណុំរឿងទៅព្រះអង្គ
ហើយលោកនៅរង់ចាំ។
15លោកគិតថាព្រះអង្គមិនដាក់ទោស
ហើយព្រះអង្គក៏មិនចាប់ភ្លឹកនឹងការបះបោរ
របស់លោកដែរ។
16អ្វីៗដែលលោកយ៉ូបនិយាយសុទ្ធតែឥតបានការ
លោកចេះតែពោលពាក្យសម្ដីឥតខ្លឹមសារ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 35: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 35
35
លោកអេលីហ៊ូវចោទលោកយ៉ូបថានិយាយមិនបានការ
1លោកអេលីហ៊ូវមានប្រសាសន៍
ទៀតថា៖
2«តើលោកស្មានថាលោកត្រូវទាំងស្រុងឬ?
តើលោកអាចពោលថា លោកសុចរិត
ជាងព្រះជាម្ចាស់ឬ?
3លោកបានទូលព្រះអង្គថា:
“បើទូលបង្គំមិនប្រព្រឹត្តអំពើបាបសោះ
នោះគ្មានប្រយោជន៍អ្វីសម្រាប់ព្រះអង្គទេ
ហើយទូលបង្គំក៏មិនចំណេញអ្វីដែរ!”។
4ខ្ញុំសូមឆ្លើយទៅលោក
ព្រមទាំងមិត្តភក្ដិរបស់លោកដូចតទៅ:
5សូមលោកសម្លឹងមើលទៅលើមេឃ
សូមមើលទៅពពក
ថាតើវាខ្ពស់ជាងលោកប៉ុនណា!
6 បើលោកប្រព្រឹត្តអំពើបាប
តើលោកធ្វើឲ្យព្រះអង្គអំពល់យ៉ាងណា
បើលោកបំពានលើវិន័យ*កាន់តែច្រើនឡើងៗ
តើព្រះអង្គខ្វល់ខ្វាយឬទេ?
7បើលោកជាមនុស្សសុចរិត
តើបានផលអ្វីចំពោះព្រះអង្គ?
តើព្រះអង្គទទួលអ្វីពីលោក?
8តាមពិត អំពើអាក្រក់ដែលលោកប្រព្រឹត្ត
ផ្ដល់តែទុក្ខទោសដល់មនុស្សដូចលោកប៉ុណ្ណោះ
ហើយអំពើសុចរិតដែលលោកប្រព្រឹត្ត
ក៏ផ្ដល់ផលប្រយោជន៍សម្រាប់តែមនុស្សដែរ។
9ពេលណាមានការជិះជាន់សង្កត់សង្កិនច្រើន
មនុស្សតែងតែស្រែកថ្ងូរ
ហើយពេលណាអ្នកកាន់អំណាចប្រព្រឹត្ត
អំពើឃោរឃៅកាន់តែខ្លាំងឡើងៗ
មនុស្សតែងតែស្រែកហៅគេជួយ
10តែពុំមាននរណាម្នាក់ពោលថា:
“ព្រះជាម្ចាស់ដែលបានបង្កើតខ្ញុំ
ហើយធ្លាប់ដាស់តឿនខ្ញុំ
ឲ្យស្មូត្រទំនុកតម្កើង នៅពេលរាត្រីនោះ
តើព្រះអង្គគង់នៅឯណា”?
11ព្រះអង្គប្រៀនប្រដៅឲ្យយើងមានចំណេះ
ជាងសត្វដែលរស់នៅលើដី
ព្រះអង្គប្រទានឲ្យយើងមានប្រាជ្ញា
ជាងបក្សាបក្សីដែលហើរនៅលើមេឃ។
12ពេលគេស្រែករកព្រះអង្គ
ព្រោះតែអំនួត និងអំពើអាក្រក់របស់គេ
ព្រះអង្គមិនឆ្លើយទេ
13គេស្រែករកព្រះអង្គ
តែឥតបានផលអ្វីឡើយ
ព្រោះព្រះអង្គមិនព្រមស្ដាប់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
មិនរវីរវល់នឹងគេទេ។
14លោកពោលថា លោកមិនឃើញព្រះអង្គ
លោកបានផ្ញើសំណុំរឿងទៅព្រះអង្គ
ហើយលោកនៅរង់ចាំ។
15លោកគិតថាព្រះអង្គមិនដាក់ទោស
ហើយព្រះអង្គក៏មិនចាប់ភ្លឹកនឹងការបះបោរ
របស់លោកដែរ។
16អ្វីៗដែលលោកយ៉ូបនិយាយសុទ្ធតែឥតបានការ
លោកចេះតែពោលពាក្យសម្ដីឥតខ្លឹមសារ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.