យ៉ូប 36
36
លោកអេលីហ៊ូវពន្យល់ពីរបៀបដែលព្រះជាម្ចាស់ប្រៀនប្រដៅមនុស្សលោក
1លោកអេលីហ៊ូវមានប្រសាសន៍
ទៀតថា៖
2«សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង
ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែង
ក្នុងនាមព្រះជាម្ចាស់។
3ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន
ហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថា
ព្រះដែលបង្កើតខ្ញុំ ទ្រង់សុចរិត
4ដ្បិតសេចក្ដីដែលខ្ញុំថ្លែង
មិនមែនជាពាក្យបោកបញ្ឆោតទេ
ខ្ញុំនិយាយជាមួយលោក
ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ!
5ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដម
មិនមើលងាយនរណាម្នាក់ឡើយ
ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម
ព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់។
6ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ
ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ
ជនទុគ៌តជានិច្ច។
7ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយ
ពីមនុស្សសុចរិតឡើយ
ព្រះអង្គប្រទានឲ្យគេគ្រងរាជ្យ
រួមជាមួយស្ដេចនានា
ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ
នៅស្ថិតស្ថេរ
ព្រមទាំងលើកតម្កើងគេថែមទៀតផង។
8ប៉ុន្តែ ប្រសិនបើគេជាប់ច្រវាក់
ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក
9គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់
អំពើដែលខ្លួនប្រព្រឹត្ត
នៅពេលមានអំនួត គេបានបះបោរ
ប្រឆាំងនឹងព្រះអង្គ។
10ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់
ស្ដាប់ដំបូន្មាន
ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
11ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល
គេមុខជាមានសុភមង្គល និងអំណរសប្បាយ
រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
12ប្រសិនបើគេមិនព្រមស្ដាប់ទេ
គេមុខជាត្រូវវិនាសដោយមុខលំពែង
គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
13មនុស្សទមិឡរមែងចូលចិត្តកំហឹង
ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ
នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
14គេស្លាប់ទៅ ទាំងខ្លួននៅក្មេង
គេបាត់បង់ជីវិតជាមួយពួកពេស្យាសក្ការៈ*។
15ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌ត
ដើម្បីរំដោះជនទុគ៌ត
ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
16ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី
ភាពអាសន្ននេះ
ព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើន
ហើយតុរបស់លោកនឹងពោរពេញដោយ
ចំណីអាហារដ៏ឆ្ងាញ់ពិសា។
17ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់
លោកនឹងទទួលទោស ស្របតាមយុត្តិធម៌
ចៀសមិនផុតឡើយ។
18សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោក
រហូតដល់ទៅមាក់ងាយព្រះអង្គ
ហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើន
ទាក់ទាញលោកឲ្យវង្វេងដែរ!
19ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក
ឲ្យរួចពីភាពអាសន្នបានទេ
រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក
ក៏ពុំអាចជួយលោកបានដែរ។
20កុំទន្ទឹងរង់ចាំរាត្រីកាល ជាពេលដែល
ជាតិសាសន៍ទាំងឡាយត្រូវវិនាសនោះឡើយ។
21ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើអាក្រក់
ដ្បិតលោកសុខចិត្តប្រព្រឹត្តដូច្នេះ
ជាជាងស៊ូទ្រាំរងទុក្ខលំបាក។
22ព្រះជាម្ចាស់សម្តែងភាពឧត្តុង្គឧត្ដម
តាមរយៈព្រះចេស្ដារបស់ព្រះអង្គ
តើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
23តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅ
តើនរណាអាចពោលថា:
“ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
24ហេតុនេះ សូមកុំភ្លេចលើកតម្កើង
ស្នាព្រះហស្ដរបស់ព្រះអង្គ
ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
25មនុស្សលោកទាំងអស់មើលឃើញ
ស្នាព្រះហស្ដនេះពីចម្ងាយ
ហើយស្ងើចសរសើរគ្រប់ៗគ្នា។
26ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម
ដែលយើងពុំអាចស្វែងយល់បានឡើយ
ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ
របស់ព្រះអង្គបានដែរ។
27ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នា
ជាចំហាយ និងទឹកភ្លៀង។
28ពពកបង្អុរភ្លៀងចុះមកស្រោចស្រព
បណ្ដាជននៅលើផែនដី។
29តើនរណាអាចយល់ដំណើរពពករសាត់
ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍?
30ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ
តែព្រះអង្គធ្វើឲ្យមានភាពងងឹត
នៅបាតសមុទ្រ។
31ព្រះអង្គគ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ
ដោយប្រទានទឹកភ្លៀង
និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
32ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ដ
ហើយបាញ់តម្រង់ទៅរកទិសដៅ។
33ព្រះអង្គប្រើផ្គរលាន់
ដើម្បីប្រកាសអំពីវត្តមានរបស់ព្រះអង្គ
ពេលព្រះអង្គយាងចូលមកជិត
នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 36: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 36
36
លោកអេលីហ៊ូវពន្យល់ពីរបៀបដែលព្រះជាម្ចាស់ប្រៀនប្រដៅមនុស្សលោក
1លោកអេលីហ៊ូវមានប្រសាសន៍
ទៀតថា៖
2«សូមរង់ចាំបន្តិច ខ្ញុំនឹងពន្យល់ឲ្យលោកដឹង
ដ្បិតខ្ញុំនៅមានសេចក្ដីខ្លះទៀតដែលត្រូវថ្លែង
ក្នុងនាមព្រះជាម្ចាស់។
3ខ្ញុំនាំយកចំណេះដឹងដ៏ជ្រៅជ្រះមកជម្រាបជូន
ហើយខ្ញុំនឹងបង្ហាញឲ្យលោកឃើញថា
ព្រះដែលបង្កើតខ្ញុំ ទ្រង់សុចរិត
4ដ្បិតសេចក្ដីដែលខ្ញុំថ្លែង
មិនមែនជាពាក្យបោកបញ្ឆោតទេ
ខ្ញុំនិយាយជាមួយលោក
ក្នុងនាមខ្ញុំជាមនុស្សចេះដឹងត្រឹមត្រូវ!
5ព្រះជាម្ចាស់ដ៏ឧត្តុង្គឧត្ដម
មិនមើលងាយនរណាម្នាក់ឡើយ
ព្រះអង្គមានព្រះចេស្ដាដ៏ឧត្តុង្គឧត្ដម
ព្រះអង្គឈ្វេងយល់អ្វីៗទាំងអស់។
6ព្រះអង្គមិនទុកជីវិតឲ្យមនុស្សអាក្រក់ទេ
ហើយព្រះអង្គតែងតែរកយុត្តិធម៌ឲ្យ
ជនទុគ៌តជានិច្ច។
7ព្រះអង្គមិនបែរព្រះភ័ក្ត្រចេញឆ្ងាយ
ពីមនុស្សសុចរិតឡើយ
ព្រះអង្គប្រទានឲ្យគេគ្រងរាជ្យ
រួមជាមួយស្ដេចនានា
ហើយប្រទានឲ្យរាជសម្បត្តិរបស់គេ
នៅស្ថិតស្ថេរ
ព្រមទាំងលើកតម្កើងគេថែមទៀតផង។
8ប៉ុន្តែ ប្រសិនបើគេជាប់ច្រវាក់
ឬជាប់នៅក្នុងចំណងនៃទុក្ខលំបាក
9គឺមកពីព្រះអង្គបង្ហាញឲ្យគេស្គាល់
អំពើដែលខ្លួនប្រព្រឹត្ត
នៅពេលមានអំនួត គេបានបះបោរ
ប្រឆាំងនឹងព្រះអង្គ។
10ព្រះអង្គជួយគេឲ្យយកចិត្តទុកដាក់
ស្ដាប់ដំបូន្មាន
ព្រះអង្គណែនាំគេឲ្យលះបង់អំពើទុច្ចរិត។
11ប្រសិនបើគេសុខចិត្តស្ដាប់ ហើយគោរពចុះចូល
គេមុខជាមានសុភមង្គល និងអំណរសប្បាយ
រហូតដល់ថ្ងៃលាចាកលោកនេះទៅ។
12ប្រសិនបើគេមិនព្រមស្ដាប់ទេ
គេមុខជាត្រូវវិនាសដោយមុខលំពែង
គេនឹងរលត់វិញ្ញាណទៅ ទាំងអាប់ប្រាជ្ញា។
13មនុស្សទមិឡរមែងចូលចិត្តកំហឹង
ពេលព្រះជាម្ចាស់យកច្រវាក់មកចងគេ
នោះគេមិនស្រែកអង្វរព្រះអង្គឡើយ។
14គេស្លាប់ទៅ ទាំងខ្លួននៅក្មេង
គេបាត់បង់ជីវិតជាមួយពួកពេស្យាសក្ការៈ*។
15ក៏ប៉ុន្តែ ព្រះជាម្ចាស់ប្រើភាពទុគ៌ត
ដើម្បីរំដោះជនទុគ៌ត
ព្រះអង្គប្រើទុក្ខលំបាក ដើម្បីអប់រំគេ។
16ព្រះអង្គនឹងនាំលោកឲ្យចៀសផុតពី
ភាពអាសន្ននេះ
ព្រមទាំងប្រទានឲ្យលោកបានចម្រុងចម្រើន
ហើយតុរបស់លោកនឹងពោរពេញដោយ
ចំណីអាហារដ៏ឆ្ងាញ់ពិសា។
17ប៉ុន្តែ ដោយលោកវិនិច្ឆ័យដូចមនុស្សអាក្រក់
លោកនឹងទទួលទោស ស្របតាមយុត្តិធម៌
ចៀសមិនផុតឡើយ។
18សូមកុំបណ្ដោយឲ្យកំហឹងទាក់ទាញលោក
រហូតដល់ទៅមាក់ងាយព្រះអង្គ
ហើយក៏កុំបណ្ដោយឲ្យសំណូកដ៏ច្រើន
ទាក់ទាញលោកឲ្យវង្វេងដែរ!
19ទ្រព្យសម្បត្តិរបស់លោកពុំអាចជួយលោក
ឲ្យរួចពីភាពអាសន្នបានទេ
រីឯមាស និងកម្លាំងដ៏ខ្លាំងរបស់លោក
ក៏ពុំអាចជួយលោកបានដែរ។
20កុំទន្ទឹងរង់ចាំរាត្រីកាល ជាពេលដែល
ជាតិសាសន៍ទាំងឡាយត្រូវវិនាសនោះឡើយ។
21ចូរប្រយ័ត្ន ក្រែងលោកបែរទៅរកអំពើអាក្រក់
ដ្បិតលោកសុខចិត្តប្រព្រឹត្តដូច្នេះ
ជាជាងស៊ូទ្រាំរងទុក្ខលំបាក។
22ព្រះជាម្ចាស់សម្តែងភាពឧត្តុង្គឧត្ដម
តាមរយៈព្រះចេស្ដារបស់ព្រះអង្គ
តើនរណាចេះប្រៀនប្រដៅដូចព្រះអង្គ?
23តើនរណាអាចបញ្ជាព្រះអង្គអំពីមាគ៌ារស់នៅ
តើនរណាអាចពោលថា:
“ព្រះអង្គធ្វើដូច្នេះ ខុសហើយ!”?
24ហេតុនេះ សូមកុំភ្លេចលើកតម្កើង
ស្នាព្រះហស្ដរបស់ព្រះអង្គ
ដូចមនុស្សម្នាតែងតែច្រៀងលើកតម្កើង។
25មនុស្សលោកទាំងអស់មើលឃើញ
ស្នាព្រះហស្ដនេះពីចម្ងាយ
ហើយស្ងើចសរសើរគ្រប់ៗគ្នា។
26ព្រះជាម្ចាស់ជាព្រះដ៏ឧត្ដម
ដែលយើងពុំអាចស្វែងយល់បានឡើយ
ហើយយើងក៏ពុំអាចគិតអំពីព្រះជន្មាយុ
របស់ព្រះអង្គបានដែរ។
27ព្រះអង្គទាញយកដំណក់ទឹកមកមូលផ្ដុំគ្នា
ជាចំហាយ និងទឹកភ្លៀង។
28ពពកបង្អុរភ្លៀងចុះមកស្រោចស្រព
បណ្ដាជននៅលើផែនដី។
29តើនរណាអាចយល់ដំណើរពពករសាត់
ព្រមទាំងផ្គរលាន់ក្នុងអាកាសវេហាស៍?
30ព្រះអង្គជះពន្លឺរស្មីនៅជុំវិញព្រះអង្គ
តែព្រះអង្គធ្វើឲ្យមានភាពងងឹត
នៅបាតសមុទ្រ។
31ព្រះអង្គគ្រប់គ្រងលើជាតិសាសន៍ទាំងឡាយ
ដោយប្រទានទឹកភ្លៀង
និងផ្ដល់ឲ្យគេមានអាហារដ៏បរិបូណ៌។
32ព្រះអង្គកាន់ផ្លេកបន្ទោរនៅក្នុងព្រះហស្ដ
ហើយបាញ់តម្រង់ទៅរកទិសដៅ។
33ព្រះអង្គប្រើផ្គរលាន់
ដើម្បីប្រកាសអំពីវត្តមានរបស់ព្រះអង្គ
ពេលព្រះអង្គយាងចូលមកជិត
នោះហ្វូងសត្វនាំគ្នារត់ចេញជាប្រញាប់។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.