យ៉ូប 37
37
1ពេលនោះ ខ្ញុំញ័ររន្ធត់ជាខ្លាំង
ស្ទើរតែគាំងបេះដូង។
2ចូរនាំគ្នាស្ដាប់ចុះ
ចូរនាំគ្នាស្ដាប់ព្រះសូរសៀង
ដែលលាន់ឮគគ្រឹកគគ្រេង
គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
3ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់
ទីដាច់ស្រយាលនៃផែនដី។
4បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គ
លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង
ហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះ
ព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរ
ជះពន្លឺដ៏ព្រោងព្រាត។
5ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង
ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត
ដែលយើងពុំអាចស្វែងយល់បាន។
6ព្រះអង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី
ព្រះអង្គបង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។
7ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាព
របស់មនុស្សទាំងអស់
ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដ
របស់ព្រះអង្គ។
8សត្វព្រៃនាំគ្នារត់ទៅរកជម្រក
ហើយសម្ងំនៅក្នុងរូងរបស់វា។
9ខ្យល់កួចបក់មកពីទិសខាងត្បូង
ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។
10ដោយសារខ្យល់របស់ព្រះជាម្ចាស់
ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។
11ព្រះអង្គធ្វើឲ្យមានចំហាយនៅក្នុងពពក
ព្រមទាំងឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។
12ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី
ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា
ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
13ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស
នៅលើផែនដី ឬសម្តែង
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
14លោកយ៉ូបអើយ
សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ
សូមនៅស្ងៀម ហើយរិះគិតអំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គ!
15សូមលោកសង្កេតឲ្យច្បាស់ថា
តើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះ
និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គ
តាមរបៀបណា?
16តើលោកដឹងឬទេថា ពពករក្សាលំនឹង
នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា?
ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ
ទើបសម្រេចការអស្ចារ្យបែបនេះបាន។
17ពេលធាតុអាកាសហប់
ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង
នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ
18ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់
ដើម្បីលាតសន្ធឹងអាកាសវេហាស៍
ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
19សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល
យើងត្រូវទូលព្រះអង្គផង
យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ
ព្រោះយើងជាមនុស្សល្ងិតល្ងង់។
20ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ
ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។
21រំពេចនោះ គេមិនអាចមើលឃើញពន្លឺទៀតទេ
ព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពក
ហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃ
ប្រែជាស្រឡះ។
22មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង
ព័ទ្ធជុំវិញព្រះជាម្ចាស់ដ៏ថ្កុំថ្កើង
និងគួរឲ្យស្ញែងខ្លាចណាស់។
23យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុតបានឡើយ
ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា
ព្រះអង្គប្រកបដោយយុត្តិធម៌
ហើយសុចរិតបំផុត
ព្រះអង្គមិនបំពានលើនរណាឡើយ!
24ហេតុនេះហើយបានជាមនុស្សលោកត្រូវ
គោរពកោតខ្លាចព្រះអង្គ។
ព្រះអង្គមិនរវីរវល់នឹងអ្នកដែលតាំងខ្លួន
ជាមនុស្សមានប្រាជ្ញាឡើយ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 37: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 37
37
1ពេលនោះ ខ្ញុំញ័ររន្ធត់ជាខ្លាំង
ស្ទើរតែគាំងបេះដូង។
2ចូរនាំគ្នាស្ដាប់ចុះ
ចូរនាំគ្នាស្ដាប់ព្រះសូរសៀង
ដែលលាន់ឮគគ្រឹកគគ្រេង
គឺសំឡេងចេញមកពីព្រះឱស្ឋរបស់ព្រះអង្គ
3ព្រះអង្គធ្វើឲ្យលាន់ឮពាសពេញផ្ទៃមេឃ
ផ្លេកបន្ទោររបស់ព្រះអង្គភ្លឺរហូតទៅដល់
ទីដាច់ស្រយាលនៃផែនដី។
4បន្ទាប់មក ព្រះសូរសៀងដ៏រំពងរបស់ព្រះអង្គ
លាន់ឮឡើងប្រកបដោយភាពថ្កុំថ្កើងរុងរឿង
ហើយពេលព្រះអង្គបន្លឺព្រះសូរសៀងនោះ
ព្រះអង្គបណ្ដោយឲ្យផ្លេកបន្ទោរ
ជះពន្លឺដ៏ព្រោងព្រាត។
5ព្រះជាម្ចាស់បន្លឺព្រះសូរសៀងដ៏គួរស្ញប់ស្ញែង
ព្រះអង្គធ្វើកិច្ចការដ៏អស្ចារ្យបំផុត
ដែលយើងពុំអាចស្វែងយល់បាន។
6ព្រះអង្គបង្គាប់ឲ្យព្រឹលធ្លាក់មកលើផែនដី
ព្រះអង្គបង្គាប់ឲ្យភ្លៀងទាំងមេៗបង្អុរចុះមក។
7ពេលនោះ ព្រះអង្គបញ្ឈប់សកម្មភាព
របស់មនុស្សទាំងអស់
ដើម្បីឲ្យគេទទួលស្គាល់ស្នាព្រះហស្ដ
របស់ព្រះអង្គ។
8សត្វព្រៃនាំគ្នារត់ទៅរកជម្រក
ហើយសម្ងំនៅក្នុងរូងរបស់វា។
9ខ្យល់កួចបក់មកពីទិសខាងត្បូង
ហើយខ្យល់ត្រជាក់បក់មកពីទិសខាងជើង។
10ដោយសារខ្យល់របស់ព្រះជាម្ចាស់
ទឹកប្រែជាកក ហើយផ្ទៃទឹកប្រែជារឹង។
11ព្រះអង្គធ្វើឲ្យមានចំហាយនៅក្នុងពពក
ព្រមទាំងឲ្យពពកនោះជះពន្លឺដ៏ភ្លឺផ្លេក។
12ព្រះអង្គឲ្យពពករសាត់ទៅគ្រប់ទិសទី
ស្របតាមព្រះហឫទ័យដែលព្រះអង្គប្រើវា
ឲ្យទៅសព្វទីកន្លែងនៅលើផែនដី។
13ធ្វើដូច្នេះ ដើម្បីព្រះអង្គដាក់ទោសមនុស្ស
នៅលើផែនដី ឬសម្តែង
ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។
14លោកយ៉ូបអើយ
សូមត្រងត្រាប់ស្ដាប់សេចក្ដីទាំងនេះ
សូមនៅស្ងៀម ហើយរិះគិតអំពីស្នាព្រះហស្ដ
ដ៏អស្ចារ្យរបស់ព្រះអង្គ!
15សូមលោកសង្កេតឲ្យច្បាស់ថា
តើព្រះជាម្ចាស់បញ្ជាធម្មជាតិទាំងនោះ
និងបញ្ចេញផ្លេកបន្ទោរពីពពករបស់ព្រះអង្គ
តាមរបៀបណា?
16តើលោកដឹងឬទេថា ពពករក្សាលំនឹង
នៅក្នុងអាកាសវេហាស៍ ដោយរបៀបណា?
ទាល់តែអ្នកមានប្រាជ្ញាប្រសើរឥតខ្ចោះ
ទើបសម្រេចការអស្ចារ្យបែបនេះបាន។
17ពេលធាតុអាកាសហប់
ដោយសារខ្យល់ក្ដៅបក់មកពីទិសខាងត្បូង
នោះលោកក៏ក្ដៅស្អុះស្អាប់ទៅហើយ
18ដូច្នេះ តើលោកអាចជួយព្រះជាម្ចាស់
ដើម្បីលាតសន្ធឹងអាកាសវេហាស៍
ដែលរឹងដូចកញ្ចក់ដ៏ភ្លឺរលើបបានដែរឬ?
19សូមប្រាប់ឲ្យយើងដឹងអំពីសេចក្ដីដែល
យើងត្រូវទូលព្រះអង្គផង
យើងមិនដឹងជាត្រូវថ្លែងដូចម្ដេចទេ
ព្រោះយើងជាមនុស្សល្ងិតល្ងង់។
20ខ្ញុំមិនចង់និយាយទៅកាន់ព្រះអង្គទេ
ដ្បិតខ្ញុំមិនចង់ហុចឱកាសឲ្យព្រះអង្គបំផ្លាញខ្ញុំ។
21រំពេចនោះ គេមិនអាចមើលឃើញពន្លឺទៀតទេ
ព្រោះព្រះអាទិត្យលាក់ខ្លួននៅពីក្រោយពពក
ហើយមានខ្យល់បក់មកធ្វើឲ្យផ្ទៃមេឃ
ប្រែជាស្រឡះ។
22មានពន្លឺពណ៌មាសចេញមកពីទិសខាងជើង
ព័ទ្ធជុំវិញព្រះជាម្ចាស់ដ៏ថ្កុំថ្កើង
និងគួរឲ្យស្ញែងខ្លាចណាស់។
23យើងមិនអាចចូលទៅជិតព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុតបានឡើយ
ព្រះអង្គជាព្រះដ៏ឧត្ដម ដោយសារព្រះចេស្ដា
ព្រះអង្គប្រកបដោយយុត្តិធម៌
ហើយសុចរិតបំផុត
ព្រះអង្គមិនបំពានលើនរណាឡើយ!
24ហេតុនេះហើយបានជាមនុស្សលោកត្រូវ
គោរពកោតខ្លាចព្រះអង្គ។
ព្រះអង្គមិនរវីរវល់នឹងអ្នកដែលតាំងខ្លួន
ជាមនុស្សមានប្រាជ្ញាឡើយ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.