យ៉ូប 38
38
អន្តរាគមន៍របស់ព្រះជាម្ចាស់
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូប
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖
2«ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង
ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ?
3ចូរប្រុងប្រៀបខ្លួនដូចមនុស្សអង់អាច
យើងនឹងសួរអ្នក
ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
4នៅគ្រាដែលយើងបង្កបង្កើតផែនដី
នោះតើអ្នកនៅឯណា?
ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ
ចូរថ្លែងមកចុះ។
5នរណាជាអ្នកកំណត់ទំហំផែនដី
នរណាជាអ្នកទាញខ្សែវាស់ផែនដី
តើអ្នកដឹងឬទេ?
6តើផែនដីចាក់គ្រឹះនៅលើអ្វី?
តើនរណាបានបញ្ចុះថ្មដ៏សំខាន់
7ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា
ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
8 តើនរណាទប់សមុទ្រជាប់ នៅពេលដែល
ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
9គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ
ទុកដូចជាសម្លៀកបំពាក់
ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
10យើងបានកំណត់ព្រំដែនឲ្យសមុទ្រ
យើងបានទប់សមុទ្រជាប់
ដូចបិទទ្វារ និងខ្ទាស់រនុក។
11យើងបញ្ជាទៅសមុទ្រថា
“ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ!
ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់
ត្រង់កន្លែងនេះ!”។
12តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា
ឲ្យមានពេលព្រឹក
ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
13បំភ្លឺជាយផែនដី
និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ?
14ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង
ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព
ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។
15រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ
ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។
16តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ
ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?
17តើមាននរណាបង្ហាញឲ្យអ្នកឃើញ
ទ្វារស្ថានមច្ចុរាជ
ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
18តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា?
បើអ្នកដឹង ចូរនិយាយមកចុះ!
19តើពន្លឺស្ថិតនៅកន្លែងណា?
តើសេចក្ដីងងឹតនៅឯណា?
20បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វា
ហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។
21អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយ
រីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ!
22តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ?
តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ?
23យើងទុកហិមៈ និងព្រឹលដោយឡែក
សម្រាប់គ្រាមហន្តរាយ
និងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។
24ពន្លឺចាំងចែងមកតាមផ្លូវណា
ហើយខ្យល់ដែលបក់ពីទិសខាងជើង
មកលើផែនដីតាមផ្លូវណា តើអ្នកដឹងឬទេ?
25តើនរណាបើកផ្លូវឲ្យទឹកភ្លៀង
ហើយកំណត់ផ្លូវឲ្យផ្លេកបន្ទោរ និងផ្គរលាន់
26រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ
និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
27ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង
និងធ្វើឲ្យមានតិណជាតិដុះឡើង?
28តើភ្លៀងមានឪពុកឬទេ?
នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម?
29តើនរណាជាម្ដាយរបស់ទឹកដែលកក
ព្រមទាំងសម្រាលចេញជាសន្សើមកក
ដែលធ្លាក់ចុះពីលើមេឃ?
30ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម
ហើយមហាសាគរក៏កកដែរ។
31 តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា
ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?
32តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក
តាមពេលកំណត់របស់វា
និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
33តើអ្នកស្គាល់ច្បាប់នៅលើមេឃ
ហើយអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើ
ផែនដីបានឬទេ?
34ពេលអ្នកស្រែកបញ្ជាទៅពពក
តើភ្លៀងបង្អុរមកលើអ្នកឬទេ?
35ពេលអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញរស្មី
តើវាយល់ព្រមទៅឬទេ?
36តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុន
ថាដល់ពេលទឹកឡើង
ហើយដឹងថារដូវវស្សាចូលមកដល់?
37តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក
ព្រមទាំងផ្អៀងអាងនៅលើមេឃ
ឲ្យបង្ហូរទឹកចុះមក
38ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នា
ហើយធ្វើឲ្យដីបែកក្រហែង
មកនៅជាប់គ្នាវិញ។
39តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី
និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
40នៅពេលដែលវាក្រាបក្នុងរូង
ឬសម្ងំចាប់រំពានៅក្នុងព្រៃល្បោះ?
41តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែក
នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់
ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
ទើបបានជ្រើសរើសហើយ៖
យ៉ូប 38: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 38
38
អន្តរាគមន៍របស់ព្រះជាម្ចាស់
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូប
1 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
លោកយ៉ូបពីក្នុងខ្យល់ព្យុះដូចតទៅ៖
2«ម្ដេចក៏អ្នកបង្អាប់គម្រោងការរបស់យើង
ដោយពោលពាក្យមិនដឹងខុសត្រូវដូច្នេះ?
3ចូរប្រុងប្រៀបខ្លួនដូចមនុស្សអង់អាច
យើងនឹងសួរអ្នក
ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
4នៅគ្រាដែលយើងបង្កបង្កើតផែនដី
នោះតើអ្នកនៅឯណា?
ប្រសិនបើអ្នកដឹងសព្វគ្រប់ដូច្នេះ
ចូរថ្លែងមកចុះ។
5នរណាជាអ្នកកំណត់ទំហំផែនដី
នរណាជាអ្នកទាញខ្សែវាស់ផែនដី
តើអ្នកដឹងឬទេ?
6តើផែនដីចាក់គ្រឹះនៅលើអ្វី?
តើនរណាបានបញ្ចុះថ្មដ៏សំខាន់
7ក្នុងពេលដែលផ្កាយព្រឹកស្រែកច្រៀងព្រមគ្នា
ហើយពពួកទេវតាបន្លឺសំឡេងយ៉ាងសប្បាយ?
8 តើនរណាទប់សមុទ្រជាប់ នៅពេលដែល
ទឹកជន់ជោរឡើងពីទីជម្រៅនៃផែនដី?
9គឺយើងហើយ ដែលយកពពកបិទបាំងសមុទ្រ
ទុកដូចជាសម្លៀកបំពាក់
ហើយយកភាពងងឹតទុកដូចជាផាហ៊ុម
10យើងបានកំណត់ព្រំដែនឲ្យសមុទ្រ
យើងបានទប់សមុទ្រជាប់
ដូចបិទទ្វារ និងខ្ទាស់រនុក។
11យើងបញ្ជាទៅសមុទ្រថា
“ចូរមកត្រឹមនេះ! កុំទៅហួសដល់ខាងនោះ!
ចូរឲ្យរលកដ៏សាហាវរបស់ឯងឈប់
ត្រង់កន្លែងនេះ!”។
12តាំងពីអ្នកកើតមក តើអ្នកធ្លាប់បញ្ជា
ឲ្យមានពេលព្រឹក
ហើយកំណត់ពេលវេលាឲ្យថ្ងៃរះឡើង
13បំភ្លឺជាយផែនដី
និងអង្រួនមនុស្សអាក្រក់ពីកន្លែងពួនឬទេ?
14ផែនដីទាំងមូលចាប់ផ្ដើមមានរូបរាង
ដូចដីឥដ្ឋដែលគេកំពុងចាក់ពុម្ព
ហើយធម្មជាតិក៏បញ្ចេញសម្រស់ដ៏ល្អប្រណីត។
15រីឯមនុស្សអាក្រក់មិនដែលមានពន្លឺទេ
ដៃដែលធ្លាប់ធ្វើបាបអ្នកដទៃនឹងត្រូវបាក់។
16តើអ្នកធ្លាប់ទៅដល់ប្រភពទឹកសមុទ្រ
ហើយធ្លាប់ដើរនៅក្នុងបាតមហាសាគរឬទេ?
17តើមាននរណាបង្ហាញឲ្យអ្នកឃើញ
ទ្វារស្ថានមច្ចុរាជ
ហើយអ្នកធ្លាប់ឃើញទ្វាររណ្ដៅដ៏ងងឹតឬទេ?
18តាមយោបល់អ្នក តើផែនដីមានទំហំប៉ុនណា?
បើអ្នកដឹង ចូរនិយាយមកចុះ!
19តើពន្លឺស្ថិតនៅកន្លែងណា?
តើសេចក្ដីងងឹតនៅឯណា?
20បើអ្នកដឹង អ្នកអាចទៅដល់ព្រំដែនរបស់វា
ហើយស្គាល់ផ្លូវដែលនាំទៅកន្លែងរបស់វា។
21អ្នកពិតជាដឹង ដ្បិតអ្នកកើតពីយូរមកហើយ
រីឯអាយុជីវិតរបស់អ្នកក៏វែងណាស់ដែរ!
22តើអ្នកធ្លាប់ទៅដល់ប្រភពរបស់ហិមៈឬទេ?
តើអ្នកធ្លាប់ឃើញប្រភពរបស់ព្រឹលឬទេ?
23យើងទុកហិមៈ និងព្រឹលដោយឡែក
សម្រាប់គ្រាមហន្តរាយ
និងសម្រាប់ថ្ងៃធ្វើសឹកសង្គ្រាម។
24ពន្លឺចាំងចែងមកតាមផ្លូវណា
ហើយខ្យល់ដែលបក់ពីទិសខាងជើង
មកលើផែនដីតាមផ្លូវណា តើអ្នកដឹងឬទេ?
25តើនរណាបើកផ្លូវឲ្យទឹកភ្លៀង
ហើយកំណត់ផ្លូវឲ្យផ្លេកបន្ទោរ និងផ្គរលាន់
26រួចបង្អុរជាភ្លៀងមកលើដីដែលគ្មានមនុស្សនៅ
និងលើវាលរហោស្ថានដ៏ស្ងាត់ជ្រងំ
27ដើម្បីស្រោចស្រពដីរឹងស្ងួត បែកក្រហែង
និងធ្វើឲ្យមានតិណជាតិដុះឡើង?
28តើភ្លៀងមានឪពុកឬទេ?
នរណាផ្ដល់កំណើតឲ្យដំណក់ទឹកសន្សើម?
29តើនរណាជាម្ដាយរបស់ទឹកដែលកក
ព្រមទាំងសម្រាលចេញជាសន្សើមកក
ដែលធ្លាក់ចុះពីលើមេឃ?
30ផ្ទៃទឹកទាំងឡាយប្រែជានៅនឹងថ្កល់ រឹងដូចថ្ម
ហើយមហាសាគរក៏កកដែរ។
31 តើអ្នកអាចផ្គុំកញ្ចុំផ្កាយនង្គ័លជាប់ជាមួយគ្នា
ឬបំបែកផ្កាយកូនមាន់ចេញពីគ្នាបានដែរឬ?
32តើអ្នកអាចធ្វើឲ្យចក្ររាសីលេចចេញមក
តាមពេលកំណត់របស់វា
និងនាំផ្លូវផ្កាយក្រពើទាំងធំ ទាំងតូចបានឬ?
33តើអ្នកស្គាល់ច្បាប់នៅលើមេឃ
ហើយអាចចាត់ចែងសណ្ដាប់ធ្នាប់នៅលើ
ផែនដីបានឬទេ?
34ពេលអ្នកស្រែកបញ្ជាទៅពពក
តើភ្លៀងបង្អុរមកលើអ្នកឬទេ?
35ពេលអ្នកបញ្ជាផ្លេកបន្ទោរឲ្យបញ្ចេញរស្មី
តើវាយល់ព្រមទៅឬទេ?
36តើនរណាធ្វើឲ្យសត្វមានប្រាជ្ញាដឹងជាមុន
ថាដល់ពេលទឹកឡើង
ហើយដឹងថារដូវវស្សាចូលមកដល់?
37តើនរណាមានប្រាជ្ញាអាចរាប់ដុំពពក
ព្រមទាំងផ្អៀងអាងនៅលើមេឃ
ឲ្យបង្ហូរទឹកចុះមក
38ដើម្បីស្រោចស្រពធូលីដីឲ្យនៅផ្គុំគ្នា
ហើយធ្វើឲ្យដីបែកក្រហែង
មកនៅជាប់គ្នាវិញ។
39តើអ្នកឬដែលដេញចាប់សត្វមកចិញ្ចឹមសិង្ហញី
និងផ្គត់ផ្គង់អាហារឲ្យកូនសិង្ហបាត់ឃ្លាន
40នៅពេលដែលវាក្រាបក្នុងរូង
ឬសម្ងំចាប់រំពានៅក្នុងព្រៃល្បោះ?
41តើនរណាជាអ្នកផ្ដល់ចំណីឲ្យសត្វក្អែក
នៅពេលដែលកូនវាស្រែកហៅព្រះជាម្ចាស់
ហើយហើរចុះហើរឡើង ព្រោះអត់អាហារ?
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.