យ៉ូប 39
39
1ពពែព្រៃមានកូននៅពេលណា
តើអ្នកដឹងឬទេ?
តើអ្នកដែលសង្កេតឃើញ
ក្ដាន់ញីបង្កើតកូនឬទេ?
2តើអ្នកបានរាប់ចំនួនខែដែលវាផើម
ហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ?
3វាក្រាបចុះ រួចបង្កើតកូនចេញមក
ហើយបាត់ការឈឺចាប់។
4កូនរបស់វាក៏មានកម្លាំងមាំមួន
ហើយចម្រើនធំឡើងនៅតាមទីវាល
រួចចាកចេញពីមេវាទៅ
ឥតវិលត្រឡប់មកវិញឡើយ។
5តើនរណាផ្ដល់សេរីភាពឲ្យលាព្រៃ
ដោយស្រាយចំណងរបស់វា?
6យើងបានឲ្យវារស់នៅតាមព្រៃល្បោះ
ដីដែលមានជាតិប្រៃជាលំនៅរបស់វា។
7វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ
ហើយក៏មិនដែលឮសំឡេងម្ចាស់ណា
ស្រែកដាក់វាដែរ។
8វារកស៊ីនៅតាមដងភ្នំ
វាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។
9តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នក
ហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ?
10តើអ្នកអាចយកខ្សែមកចងគោព្រៃ
បង្ខំវាឲ្យភ្ជួរស្រែបានឬទេ?
តើវាសុខចិត្តអូសរនាស់ឲ្យអ្នក
នៅតាមជ្រលងភ្នំឬទេ?
11តើអ្នកអាចទុកចិត្តវា
ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា
ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន
របស់អ្នកឬទេ?
12តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ
យកទៅលានបោកបែន
ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ?
13សត្វអូទ្រុស ទទះស្លាបយ៉ាងសង្ហា
ក៏ប៉ុន្តែ តើវាអាចហើរដូចសត្វកុកបានឬ?
14វាពងចោលនៅលើដី
ហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងខ្សាច់
15ដោយពុំនឹកស្មានថា គេអាចដើរពីលើ
ឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។
16វាតឹងតែងជាមួយកូនរបស់វា
ធ្វើហាក់ដូចជាមិនមែនកូនរបស់វា។
វាខំប្រឹងពង ទោះបីមិនបានការ
ក៏វាមិនខ្វល់ខ្វាយអ្វីដែរ
17ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញា
ហើយគ្មានគំនិតយោបល់។
18ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខ
នោះសេះ និងអ្នកជិះសេះ
ពុំអាចដេញតាមវាទាន់ឡើយ។
19តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ?
តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ
ដុះនៅលើកញ្ចឹងករបស់វា?
20តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប
និងមានសម្រែកគួរឲ្យញាប់ញ័រ?
21វាបោលនៅតាមជ្រលងភ្នំ
ហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។
22វាមិនចេះភ័យខ្លាច ឬតក់ស្លុត
ហើយមិនរាថយនៅចំពោះមុខដាវឡើយ។
23សំឡេងបំពង់ព្រួញ សន្ធឹកលំពែង
និងស្ន លាន់ឮនៅលើខ្លួនវា។
24វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខ
ហើយពេលឮគេផ្លុំស្នែង
វាពុំអាចនៅស្ងៀមបានទេ។
25កាលណាឮគេផ្លុំស្នែង វាស្រែកឡើង
វាស្រង់ក្លិនចម្បាំងពីចម្ងាយ
ហើយក៏ស្គាល់សំឡេងរបស់មេទ័ព
និងសម្រែកប្រកាសសឹកដែរ។
26តើសត្វប្រមង់សំកាំងស្លាប
តម្រង់ទៅទិសខាងត្បូង
ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី
ដោយសារគំនិតយោបល់របស់អ្នកឬ?
27តើសត្វឥន្ទ្រីហើរឡើងទៅលើ
ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ
តាមបញ្ជារបស់អ្នកឬ?
28នៅពេលយប់ វាស្នាក់នៅតាមថ្ម
វាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗ
ធ្វើជាកំពែងការពារខ្លួន។
29ពីទីខ្ពស់នោះ វាសម្លឹងចាំចាប់រំពា
វាអាចមើលឃើញពីចម្ងាយ។
30 កូនរបស់វាជញ្ជក់ឈាម
ទីណាមានសាកសព វាស្ថិតនៅទីនោះ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 39: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 39
39
1ពពែព្រៃមានកូននៅពេលណា
តើអ្នកដឹងឬទេ?
តើអ្នកដែលសង្កេតឃើញ
ក្ដាន់ញីបង្កើតកូនឬទេ?
2តើអ្នកបានរាប់ចំនួនខែដែលវាផើម
ហើយដឹងពេលដែលវាត្រូវបង្កើតកូនឬទេ?
3វាក្រាបចុះ រួចបង្កើតកូនចេញមក
ហើយបាត់ការឈឺចាប់។
4កូនរបស់វាក៏មានកម្លាំងមាំមួន
ហើយចម្រើនធំឡើងនៅតាមទីវាល
រួចចាកចេញពីមេវាទៅ
ឥតវិលត្រឡប់មកវិញឡើយ។
5តើនរណាផ្ដល់សេរីភាពឲ្យលាព្រៃ
ដោយស្រាយចំណងរបស់វា?
6យើងបានឲ្យវារស់នៅតាមព្រៃល្បោះ
ដីដែលមានជាតិប្រៃជាលំនៅរបស់វា។
7វាមិនដែលស្គាល់ទីក្រុងដ៏អ៊ូអរ
ហើយក៏មិនដែលឮសំឡេងម្ចាស់ណា
ស្រែកដាក់វាដែរ។
8វារកស៊ីនៅតាមដងភ្នំ
វាស្វែងរកស្លឹកឈើខៀវខ្ចីមកធ្វើជាចំណី។
9តើគោព្រៃចូលចិត្តធ្វើការបម្រើអ្នក
ហើយចង់ដេកនៅក្នុងក្រោលគោរបស់អ្នកឬទេ?
10តើអ្នកអាចយកខ្សែមកចងគោព្រៃ
បង្ខំវាឲ្យភ្ជួរស្រែបានឬទេ?
តើវាសុខចិត្តអូសរនាស់ឲ្យអ្នក
នៅតាមជ្រលងភ្នំឬទេ?
11តើអ្នកអាចទុកចិត្តវា
ព្រោះតែវាមានកម្លាំងដ៏ខ្លាំងក្លា
ហើយចង់ឲ្យវាបំពេញកិច្ចការទាំងប៉ុន្មាន
របស់អ្នកឬទេ?
12តើអ្នកអាចទុកចិត្តវាឲ្យដឹកស្រូវ
យកទៅលានបោកបែន
ហើយនាំភោគផលទៅដាក់ជង្រុកបានឬទេ?
13សត្វអូទ្រុស ទទះស្លាបយ៉ាងសង្ហា
ក៏ប៉ុន្តែ តើវាអាចហើរដូចសត្វកុកបានឬ?
14វាពងចោលនៅលើដី
ហើយបង្កប់ពងនោះឲ្យក្ដៅនៅក្នុងខ្សាច់
15ដោយពុំនឹកស្មានថា គេអាចដើរពីលើ
ឬមានសត្វព្រៃមកជាន់កម្ទេចឡើយ។
16វាតឹងតែងជាមួយកូនរបស់វា
ធ្វើហាក់ដូចជាមិនមែនកូនរបស់វា។
វាខំប្រឹងពង ទោះបីមិនបានការ
ក៏វាមិនខ្វល់ខ្វាយអ្វីដែរ
17ដ្បិតព្រះជាម្ចាស់បានធ្វើឲ្យវាខ្វះប្រាជ្ញា
ហើយគ្មានគំនិតយោបល់។
18ប៉ុន្តែ ពេលវាក្រោកឡើង រត់បោះពួយទៅមុខ
នោះសេះ និងអ្នកជិះសេះ
ពុំអាចដេញតាមវាទាន់ឡើយ។
19តើអ្នកឬដែលផ្ដល់កម្លាំងឲ្យសេះ?
តើអ្នកឬដែលធ្វើឲ្យមានសក់ដ៏វែងអន្លាយ
ដុះនៅលើកញ្ចឹងករបស់វា?
20តើអ្នកឬដែលធ្វើឲ្យវាចេះលោតដូចកណ្ដូប
និងមានសម្រែកគួរឲ្យញាប់ញ័រ?
21វាបោលនៅតាមជ្រលងភ្នំ
ហើយបញ្ចេញកម្លាំង សម្រុកទៅរកសមរភូមិ។
22វាមិនចេះភ័យខ្លាច ឬតក់ស្លុត
ហើយមិនរាថយនៅចំពោះមុខដាវឡើយ។
23សំឡេងបំពង់ព្រួញ សន្ធឹកលំពែង
និងស្ន លាន់ឮនៅលើខ្លួនវា។
24វាលោត វាកញ្ជ្រោល វាបោះពួយទៅមុខ
ហើយពេលឮគេផ្លុំស្នែង
វាពុំអាចនៅស្ងៀមបានទេ។
25កាលណាឮគេផ្លុំស្នែង វាស្រែកឡើង
វាស្រង់ក្លិនចម្បាំងពីចម្ងាយ
ហើយក៏ស្គាល់សំឡេងរបស់មេទ័ព
និងសម្រែកប្រកាសសឹកដែរ។
26តើសត្វប្រមង់សំកាំងស្លាប
តម្រង់ទៅទិសខាងត្បូង
ដើម្បីឲ្យរោមស្លាបដុះឡើងសាជាថ្មី
ដោយសារគំនិតយោបល់របស់អ្នកឬ?
27តើសត្វឥន្ទ្រីហើរឡើងទៅលើ
ហើយដាក់កូនរបស់វានៅតាមទីខ្ពស់ៗ
តាមបញ្ជារបស់អ្នកឬ?
28នៅពេលយប់ វាស្នាក់នៅតាមថ្ម
វាយកក្រហែងថ្មនៅតាមកំពូលភ្នំដ៏ខ្ពស់ៗ
ធ្វើជាកំពែងការពារខ្លួន។
29ពីទីខ្ពស់នោះ វាសម្លឹងចាំចាប់រំពា
វាអាចមើលឃើញពីចម្ងាយ។
30 កូនរបស់វាជញ្ជក់ឈាម
ទីណាមានសាកសព វាស្ថិតនៅទីនោះ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.