យ៉ូប 40
40
ព្រះជាម្ចាស់ឆ្លើយនឹងប្រសាសន៍របស់លោកយ៉ូប
1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
លោកយ៉ូបទៀតថា៖
2«អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ
តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត?
អ្នកចូលចិត្តជជែកតវ៉ាជាមួយ
ព្រះជាម្ចាស់ដូច្នេះ
តើអ្នកមានចម្លើយឬទេ?»។
3លោកយ៉ូបទូលព្រះអម្ចាស់ថា៖
4«ទូលបង្គំជាមនុស្សទន់ទាបណាស់
តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ
ដូចម្ដេចបាន?
ទូលបង្គំនឹងយកដៃខ្ទប់មាត់។
5ទូលបង្គំបាននិយាយម្ដងរួចមកហើយ
ទូលបង្គំមិននិយាយទៀតទេ
ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ
ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី
ក្នុងខ្យល់ព្យុះដូចតទៅ៖
7«ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច
យើងនឹងសួរអ្នក
ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
8តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌
ហើយអ្នកចង់ថ្កោលទោសយើង
ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
9តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់
ហើយមានសំឡេងដូចផ្គរលាន់
ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
10តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដម
ហើយពោរពេញទៅដោយពន្លឺរស្មីដ៏រុងរឿង
ដូចព្រះជាម្ចាស់ឬ?
11ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ
និងបន្ទាបពួកគេទាំងអស់គ្នាទៅ។
12ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយបន្ថោកពួកគេទាំងអស់គ្នា!
ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។
13ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា
ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។
14ពេលនោះ យើងនឹងលើកតម្កើងអ្នក
ដ្បិតអ្នកបានទទួលជោគជ័យ
ដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។
15ចូរមើលទៅសត្វដំរីទឹក
ដែលយើងបានបង្កើតមកដូចជាអ្នកដែរ
វាស៊ីស្មៅដូចគោ
16កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ
សន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
17កន្ទុយរបស់វារឹងដូចដើមតាត្រៅ
សរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា
18ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន
ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
19វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់
មានតែព្រះដែលបង្កើតវាទេ
ដែលអាចបង្ក្រាបវាបាន ។
20វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល
សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
21វាដេកនៅក្រោមស្លឹកឈូក
ហើយសម្ងំនៅតាមដើមត្រែង ក្នុងត្រពាំង។
22ម្លប់ស្លឹកឈូកបាំងលើវា
ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
23ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ
ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង
ក៏វាមិនព្រួយដែរ។
24គ្មាននរណាអាចចាប់វាបាន
ក្នុងពេលដែលវាកំពុងតែបើកភ្នែក
ហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះ
របស់វាបានដែរ។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 40: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 40
40
ព្រះជាម្ចាស់ឆ្លើយនឹងប្រសាសន៍របស់លោកយ៉ូប
1ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់
លោកយ៉ូបទៀតថា៖
2«អ្នកចូលចិត្តប្រកែកប្រឆាំងដូច្នេះ
តើអ្នកមានរឿងអ្វីទៀតចង់ចោទប្រកាន់
ព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត?
អ្នកចូលចិត្តជជែកតវ៉ាជាមួយ
ព្រះជាម្ចាស់ដូច្នេះ
តើអ្នកមានចម្លើយឬទេ?»។
3លោកយ៉ូបទូលព្រះអម្ចាស់ថា៖
4«ទូលបង្គំជាមនុស្សទន់ទាបណាស់
តើឲ្យទូលបង្គំឆ្លើយទៅព្រះអង្គវិញ
ដូចម្ដេចបាន?
ទូលបង្គំនឹងយកដៃខ្ទប់មាត់។
5ទូលបង្គំបាននិយាយម្ដងរួចមកហើយ
ទូលបង្គំមិននិយាយទៀតទេ
ហើយទូលបង្គំក៏បាននិយាយជាលើកទីពីរដែរ
ទូលបង្គំគ្មានអ្វីបន្ថែមទៀតឡើយ»។
6 ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកយ៉ូបពី
ក្នុងខ្យល់ព្យុះដូចតទៅ៖
7«ចូររៀបចំខ្លួនឲ្យបានដូចមនុស្សអង់អាច
យើងនឹងសួរអ្នក
ហើយអ្នកត្រូវតែឆ្លើយឲ្យយើងដឹងផង!
8តើអ្នកពិតជាចង់ចោទថា យើងមិនយុត្តិធម៌
ហើយអ្នកចង់ថ្កោលទោសយើង
ដើម្បីបង្ហាញថាអ្នកជាមនុស្សសុចរិតឬ?
9តើអ្នកមានឫទ្ធិបារមីដូចព្រះជាម្ចាស់
ហើយមានសំឡេងដូចផ្គរលាន់
ដែលជាព្រះសូរសៀងរបស់ព្រះអង្គឬ?
10តើអ្នកមានភាពថ្កុំថ្កើង និងភាពឧត្តុង្គឧត្ដម
ហើយពោរពេញទៅដោយពន្លឺរស្មីដ៏រុងរឿង
ដូចព្រះជាម្ចាស់ឬ?
11ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយជះកំហឹងដ៏ខ្លាំងក្លារបស់អ្នកលើពួកគេ
និងបន្ទាបពួកគេទាំងអស់គ្នាទៅ។
12ចូរក្រឡេកមើលមនុស្សមានអំនួត
ហើយបន្ថោកពួកគេទាំងអស់គ្នា!
ចូរជាន់ឈ្លីមនុស្សអាក្រក់នៅនឹងកន្លែងទៅ។
13ចូរយកពួកគេទៅកប់នៅក្នុងធូលីដីជាមួយគ្នា
ចូរឃុំពួកគេទុកក្នុងរណ្ដៅងងឹត។
14ពេលនោះ យើងនឹងលើកតម្កើងអ្នក
ដ្បិតអ្នកបានទទួលជោគជ័យ
ដោយឫទ្ធិបារមីរបស់អ្នកផ្ទាល់។
15ចូរមើលទៅសត្វដំរីទឹក
ដែលយើងបានបង្កើតមកដូចជាអ្នកដែរ
វាស៊ីស្មៅដូចគោ
16កម្លាំងរបស់វាស្ថិតនៅត្រង់ចង្កេះ
សន្ទុះដ៏ខ្លាំងក្លាស្ថិតនៅត្រង់សាច់ដុំពោះរបស់វា
17កន្ទុយរបស់វារឹងដូចដើមតាត្រៅ
សរសៃភ្លៅរបស់វាពាក់ព័ន្ធគ្នា
18ឆ្អឹងរបស់វាប្រៀបបាននឹងបំពង់លង្ហិន
ហើយឆ្អឹងជំនីររបស់វាដូចចម្រឹងដែក។
19វាជាស្នាព្រះហស្ដដ៏វិសេសរបស់ព្រះជាម្ចាស់
មានតែព្រះដែលបង្កើតវាទេ
ដែលអាចបង្ក្រាបវាបាន ។
20វាស៊ីស្មៅនៅតាមភ្នំ ជាកន្លែងដែល
សត្វព្រៃទាំងប៉ុន្មានប្រឡែងគ្នា។
21វាដេកនៅក្រោមស្លឹកឈូក
ហើយសម្ងំនៅតាមដើមត្រែង ក្នុងត្រពាំង។
22ម្លប់ស្លឹកឈូកបាំងលើវា
ដើមចាកនៅតាមដងស្ទឹងព័ទ្ធជុំវិញវា។
23ទោះបីទឹកហូរយ៉ាងខ្លាំងក្ដី ក៏វាមិនបារម្ភ
ទោះបីទឹកទន្លេយ័រដាន់ជន់ឡើងលិចមាត់ច្រាំង
ក៏វាមិនព្រួយដែរ។
24គ្មាននរណាអាចចាប់វាបាន
ក្នុងពេលដែលវាកំពុងតែបើកភ្នែក
ហើយគ្មាននរណាអាចយកអ្វីទៅខ្លុះច្រមុះ
របស់វាបានដែរ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.