យ៉ូប 41
41
1 តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច
ក្រពើ ហើយយកខ្សែទៅចងអណ្ដាត
របស់វាបានឬ?
2តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា
ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ?
3តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក
ហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ?
4តើវាចេះចុះខសន្យាជាមួយអ្នក
ហើយអ្នកប្រើវាជាទាសករបានរហូតឬ?
5តើអ្នកអាចលេងជាមួយវា ដូចលេងចាប
ឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក
មើលកម្សាន្ត?
6តើពួកអ្នករកស៊ីអាចយកវាទៅលក់
ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ?
7តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា
ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
8ចូរលូកដៃពាល់វាមើល៍
ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា
នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់
ទៀតមិនខាន!
9អ្នកណាប្រាថ្នាចង់ចាប់វា
អ្នកនោះយល់ច្រឡំហើយ
ព្រោះពេលឃើញវា គេមុខជាតក់ស្លុត
10បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ
តើនរណាអាចប្រឈមមុខនឹងយើងបាន?
11គ្មាននរណាឲ្យរបស់មកយើងខ្ចី
ហើយយើងត្រូវសងទៅគេវិញនោះឡើយ
ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ
សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
12មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែង
អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ
របស់ក្រពើនៅឡើយទេ។
13តើនរណាអាចពន្លាត់ស្បែកវាបាន?
តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
14តើនរណាហ៊ានបើកមាត់របស់វា?
ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។
15ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា
ទៅវិញទៅមកយ៉ាងស្អិតល្មួត។
16ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត
សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
17ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ
ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
18កាលណាវាព្រួសទឹកចេញមក
នោះមានបែកជាពន្លឺ
ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
19មានភ្លើងចេញពីមាត់របស់វា
ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
20មានផ្សែងហុយចេញតាមច្រមុះរបស់វា
ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
21ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន
ហើយក៏មានអណ្ដាតភ្លើងផុសចេញពី
ក្នុងមាត់របស់វាដែរ។
22ករបស់វាមានកម្លាំងណាស់
ធ្វើឲ្យអស់អ្នកដែលឃើញវា
ចូលមកជិត ភ័យខ្លាចជាខ្លាំង។
23សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ
ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
24បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។
25ពេលណាវាក្រោកឡើង
សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ
ហើយរត់ចេញទៅ ទាំងបាក់ស្បាត។
26ទោះបីគេយកដាវ លំពែង ស្ន និងព្រួញ
មកចាក់ទម្លុះ ក៏មិនមុតដែរ
27ដ្បិតវាចាត់ទុកដែកដូចជាចំបើង
ហើយលង្ហិនដូចជាឈើពុក។
28ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ
រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់
ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
29វាមើលមកព្រនង់ដូចជាចំបើង
ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
30ពោះរបស់វាមុតដូចអំបែងឆ្នាំង
ធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។
31វាធ្វើឲ្យទឹកនៅក្នុងមហាសាគរ
ពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាង
ហើយធ្វើឲ្យសមុទ្រប្រៀបដូចជា
ឆ្នាំងរម្ងាស់ទឹកអប់
32វាធ្វើឲ្យមានដានរលោងនៅពីក្រោយវា
គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
33នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ
យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
34វាមិនញញើតនឹងមើលទៅសត្វដ៏សម្បើមៗ
ដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 41: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 41
41
1 តើអ្នកអាចយកសន្ទូចទៅស្ទូចស្ដេច
ក្រពើ ហើយយកខ្សែទៅចងអណ្ដាត
របស់វាបានឬ?
2តើអ្នកអាចយកកន្លុះទៅដាក់ច្រមុះវា
ហើយយកដែកទៅចោះថ្គាមរបស់វាបានឬ?
3តើអ្នកស្មានថាវានឹងទទូចអង្វរអ្នក
ហើយនិយាយមកអ្នកដោយទន់ភ្លន់ឬ?
4តើវាចេះចុះខសន្យាជាមួយអ្នក
ហើយអ្នកប្រើវាជាទាសករបានរហូតឬ?
5តើអ្នកអាចលេងជាមួយវា ដូចលេងចាប
ឬក៏អាចចងវា ទុកឲ្យកូនស្រីរបស់អ្នក
មើលកម្សាន្ត?
6តើពួកអ្នករកស៊ីអាចយកវាទៅលក់
ហើយអ្នកលក់អាចយកវាទៅចែកគ្នាកើតឬ?
7តើអ្នកអាចយកជន្លួញមកចាក់ទម្លុះស្បែកវា
ហើយយកស្នចាក់ត្រីមកចាក់ក្បាលវាបានឬ?
8ចូរលូកដៃពាល់វាមើល៍
ពេលអ្នកគិតដល់ការប្រយុទ្ធជាមួយនឹងវា
នោះអ្នកមុខជាលែងហ៊ានពាល់វាជាប់
ទៀតមិនខាន!
9អ្នកណាប្រាថ្នាចង់ចាប់វា
អ្នកនោះយល់ច្រឡំហើយ
ព្រោះពេលឃើញវា គេមុខជាតក់ស្លុត
10បើគ្មាននរណាម្នាក់ហ៊ានតទល់នឹងវាដូច្នេះ
តើនរណាអាចប្រឈមមុខនឹងយើងបាន?
11គ្មាននរណាឲ្យរបស់មកយើងខ្ចី
ហើយយើងត្រូវសងទៅគេវិញនោះឡើយ
ដ្បិតអ្វីៗទាំងអស់នៅលើផែនដីនេះ
សុទ្ធតែជាកម្មសិទ្ធិរបស់យើង។
12មកដល់ត្រឹមណេះ យើងមិនទាន់បានថ្លែង
អំពីអវយវៈ កម្លាំង និងសរីរាង្គដ៏ល្អ
របស់ក្រពើនៅឡើយទេ។
13តើនរណាអាចពន្លាត់ស្បែកវាបាន?
តើនរណាហ៊ានប៉ះពាល់ចង្កូមរបស់វា?
14តើនរណាហ៊ានបើកមាត់របស់វា?
ដ្បិតវាមានធ្មេញគួរឲ្យស្ញែងខ្លាចណាស់។
15ស្រកាដ៏សង្ហា ហើយមាំរបស់វា តភ្ជាប់គ្នា
ទៅវិញទៅមកយ៉ាងស្អិតល្មួត។
16ស្រការបស់វានៅភ្ជាប់គ្នាយ៉ាងជិត
សូម្បីតែខ្យល់ក៏ពុំអាចឆ្លងកាត់បានផង។
17ស្រកានីមួយៗតភ្ជាប់គ្នាយ៉ាងមាំ
ដែលពុំអាចបំបែកចេញពីគ្នាបានឡើយ។
18កាលណាវាព្រួសទឹកចេញមក
នោះមានបែកជាពន្លឺ
ភ្នែករបស់វាភ្លឺដូចជាពេលថ្ងៃរះ។
19មានភ្លើងចេញពីមាត់របស់វា
ហើយផ្កាភ្លើងក៏ហើរចេញមកដែរ។
20មានផ្សែងហុយចេញតាមច្រមុះរបស់វា
ដូចផ្សែងហុយចេញពីថ្លាងដែលកំពុងពុះ។
21ខ្យល់ដង្ហើមរបស់វាអាចបង្កាត់ភ្លើងបាន
ហើយក៏មានអណ្ដាតភ្លើងផុសចេញពី
ក្នុងមាត់របស់វាដែរ។
22ករបស់វាមានកម្លាំងណាស់
ធ្វើឲ្យអស់អ្នកដែលឃើញវា
ចូលមកជិត ភ័យខ្លាចជាខ្លាំង។
23សាច់ស្រទាប់របស់វានៅជាប់គ្នាយ៉ាងរឹងមាំ
ដែលមិនអាចផ្ដាច់ចេញពីគ្នាបានទេ។
24បេះដូងរបស់វារឹងដូចដុំថ្ម គឺរឹងដូចត្បាល់ថ្ម។
25ពេលណាវាក្រោកឡើង
សូម្បីតែអ្នកខ្លាំងពូកែក៏ភ័យតក់ស្លុតដែរ
ហើយរត់ចេញទៅ ទាំងបាក់ស្បាត។
26ទោះបីគេយកដាវ លំពែង ស្ន និងព្រួញ
មកចាក់ទម្លុះ ក៏មិនមុតដែរ
27ដ្បិតវាចាត់ទុកដែកដូចជាចំបើង
ហើយលង្ហិនដូចជាឈើពុក។
28ព្រួញមិនដែលធ្វើឲ្យវាដកខ្លួនថយទេ
រីឯថ្មដែលគេបាញ់ពីខ្សែដង្ហក់
ក៏ប្រៀបដូចជាចំបើងសម្រាប់វាដែរ។
29វាមើលមកព្រនង់ដូចជាចំបើង
ហើយមិនញញើតនឹងសន្ធឹកស្នឡើយ។
30ពោះរបស់វាមុតដូចអំបែងឆ្នាំង
ធ្វើឲ្យមានដាននៅលើភក់ដូចដានរនាស់។
31វាធ្វើឲ្យទឹកនៅក្នុងមហាសាគរ
ពុះកញ្ជ្រោលដូចទឹកពុះនៅក្នុងថ្លាង
ហើយធ្វើឲ្យសមុទ្រប្រៀបដូចជា
ឆ្នាំងរម្ងាស់ទឹកអប់
32វាធ្វើឲ្យមានដានរលោងនៅពីក្រោយវា
គឺប្រៀបបីដូចជាសក់របស់ចាស់ព្រឹទ្ធាចារ្យ។
33នៅលើផែនដីនេះ គ្មានសត្វណាដូចវាឡើយ
យើងបង្កើតវាមក មិនខ្លាចអ្វីទាំងអស់។
34វាមិនញញើតនឹងមើលទៅសត្វដ៏សម្បើមៗ
ដ្បិតវាជាស្ដេចលើសត្វសាហាវទាំងអស់»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.