លោកយ៉ូបមានប្រសាសន៍ថា៖ «ប្រសិនបើគេថ្លឹងការឈឺចាប់របស់ខ្ញុំ ប្រសិនបើគេយកទុក្ខលំបាករបស់ខ្ញុំដាក់លើជញ្ជីង គេនឹងឃើញវាធ្ងន់ជាងខ្សាច់ នៅតាមឆ្នេរសមុទ្រទៅទៀត។ ហេតុនេះហើយបានជាខ្ញុំនិយាយលែងរួច ដ្បិតព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពបាញ់ទម្លុះខ្ញុំ ពិសពុលរបស់ព្រួញទាំងនោះជ្រួតជ្រាប ពេញក្នុងសព៌ាង្គកាយរបស់ខ្ញុំ។ ព្រះជាម្ចាស់ធ្វើឲ្យខ្ញុំភ័យញាប់ញ័រ ដូចមានសត្រូវតម្រៀបគ្នាជាក្បួនទ័ពវាយប្រហារខ្ញុំ។ ពេលមានស្មៅខៀវខ្ចីស៊ី តើលាព្រៃដែលស្រែកឬទេ? ពេលមានចំបើងស៊ី តើគោចេះតែរោទ៍ដែរឬ? តើគេអាចបរិភោគម្ហូបសាប ដោយមិនបង់អំបិលកើតឬ? តើផ្នែកសរបស់ពងមាន់មានរសជាតិដែរឬ? ខ្ញុំមិនចង់បរិភោគអាហារទាំងនោះទេ ព្រោះជាអាហារដែលខ្ញុំស្អប់ខ្ពើម។ សូមឲ្យសំណូមពររបស់ខ្ញុំបានសម្រេច ហើយសូមព្រះជាម្ចាស់ប្រោសប្រទាន តាមសេចក្ដីសង្ឃឹមរបស់ខ្ញុំ។ គឺសូមព្រះជាម្ចាស់មេត្តាកិនកម្ទេចខ្ញុំ សូមព្រះអង្គលាតព្រះហស្ដ បង្ហើយអាយុជីវិតរបស់ខ្ញុំទៅចុះ! ធ្វើដូច្នេះ ខ្ញុំដូចជាបានល្ហែ ហើយទោះបីខ្ញុំឈឺចាប់ដល់កម្រិតក្ដី ក៏ខ្ញុំមានអំណរសប្បាយដែរ ព្រោះខ្ញុំមិនបានបោះបង់ចោលព្រះបន្ទូលរបស់ព្រះដ៏វិសុទ្ធឡើយ។ ខ្ញុំគ្មានកម្លាំងអ្វីដែលធ្វើឲ្យខ្ញុំនៅមានសង្ឃឹម ហើយខ្ញុំក៏គ្មានគោលដៅអ្វី ដែលធ្វើឲ្យខ្ញុំចង់រស់តទៅទៀតដែរ។ តើខ្ញុំមានកម្លាំងរឹងដូចថ្ម ហើយរូបកាយដូចលង្ហិនឬ? ក្នុងខ្លួនខ្ញុំ ខ្ញុំលែងមានអ្វីជាទីពឹងទៀតហើយ ហើយខ្ញុំបាត់បង់អ្វីៗទាំងអស់ដែលជាបង្អែក។ អ្នកដែលរងទុក្ខគ្រាំគ្រា គួរតែទទួល ចិត្តមេត្តាករុណាពីមិត្តភក្ដិរបស់ខ្លួន បើមិនដូច្នេះទេ គេមុខជាលែងគោរព កោតខ្លាចព្រះជាម្ចាស់ ។ បងប្អូនរបស់ខ្ញុំបានធ្វើឲ្យខ្ញុំខកចិត្ត ដូចទឹកជ្រោះដែលរីង ដូចជ្រលងដងអូរដែលគ្មានទឹក។ នៅចុងរដូវត្រជាក់ ទឹកអូរទាំងនោះប្រែជាល្អក់កករ ព្រោះតែភ្លៀង និងទឹកកករលាយ។ នារដូវក្ដៅ អូរទាំងនោះរីងស្ងួតនៅនឹងកន្លែង ព្រោះតែកម្ដៅថ្ងៃ។
អាន យ៉ូប 6
ស្ដាប់នូវ យ៉ូប 6
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: យ៉ូប 6:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ