យ៉ូប 7
7
លោកយ៉ូបរអ៊ូរទាំនឹងព្រះជាម្ចាស់
1ជីវិតរបស់មនុស្សនៅលើផែនដី
មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ
ឲ្យធ្វើការជាទម្ងន់ទេ
ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី
អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
2ទាសករប្រាថ្នាជ្រកក្រោមម្លប់
ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា
3ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ
ហើយរងទុក្ខសោកជាច្រើនយប់
យ៉ាងនោះដែរ។
4ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា
“តើពេលណាខ្ញុំនឹងក្រោកឡើងបាន?”
ប៉ុន្តែ យប់ពន្យារកាន់តែយូរ
ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។
5រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ
ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។
6អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ
លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត!
ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
7សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំ
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
8ព្រះអង្គទតមកទូលបង្គំ
តែលែងឃើញទូលបង្គំទៀតហើយ
ព្រះអង្គនឹងខំរកមើលទូលបង្គំ
តែទូលបង្គំបាត់សូន្យទៅ។
9ពពកតែងតែរសាត់បាត់ទៅ
រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់
ក៏ពុំអាចឡើងមកវិញបានដែរ។
10គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ
ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
11ហេតុនេះ ទូលបង្គំមិនអាចនៅស្ងៀមបានឡើយ
ទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្ត
ទូលបង្គំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
12តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សម្បើម
ដែលរស់នៅក្នុងសមុទ្រឬ
បានជាព្រះអង្គដាក់អ្នកយាមល្បាត
នៅជុំវិញទូលបង្គំបែបនេះ?
13ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេក
នោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់”
14ប៉ុន្តែ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុត
ដោយយល់សប្ដិអាក្រក់
ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់
ដោយឃើញសុបិននិមិត្តមិនល្អ។
15ទូលបង្គំចង់អត់ដង្ហើមស្លាប់
ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
16ទូលបង្គំឆ្អែតចិត្តណាស់
ទូលបង្គំមិនចង់រស់រហូតទេ
សូមទុកទូលបង្គំឲ្យនៅតែឯង
ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
17 តើមនុស្សលោកជាអ្វី
បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ
ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ
យ៉ាងខ្លាំងដូច្នេះ?
18ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹក
ព្រះអង្គល្បងលគេគ្រប់ពេលវេលា។
19តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ
ដល់កាលណាទៀត
សូមទុកឲ្យទូលបង្គំមានពេល
លេបទឹកមាត់ផង។
20ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ
ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន
តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ?
ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ
ដូចជាផ្ទាំងស៊ីប?
តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
21តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ
និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ?
ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរ
ព្រះអង្គនឹងរកទូលបង្គំ
តែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 7: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 7
7
លោកយ៉ូបរអ៊ូរទាំនឹងព្រះជាម្ចាស់
1ជីវិតរបស់មនុស្សនៅលើផែនដី
មិនខុសពីជីវិតរបស់អ្នកដែលគេបង្ខំ
ឲ្យធ្វើការជាទម្ងន់ទេ
ហើយអាយុជីវិតរបស់គេ ក៏មិនខុសពី
អាយុជីវិតរបស់អ្នកស៊ីឈ្នួលដែរ។
2ទាសករប្រាថ្នាជ្រកក្រោមម្លប់
ហើយអ្នកស៊ីឈ្នួលទន្ទឹងរង់ចាំប្រាក់បៀវត្សយ៉ាងណា
3ខ្ញុំក៏ទទួលការឈឺចាប់ជាច្រើនខែ
ហើយរងទុក្ខសោកជាច្រើនយប់
យ៉ាងនោះដែរ។
4ពេលខ្ញុំចូលដំណេក ខ្ញុំពោលថា
“តើពេលណាខ្ញុំនឹងក្រោកឡើងបាន?”
ប៉ុន្តែ យប់ពន្យារកាន់តែយូរ
ហើយខ្ញុំចេះតែប្រះខ្លួន រហូតដល់ទៀបភ្លឺ។
5រូបកាយរបស់ខ្ញុំមានសុទ្ធតែដង្កូវ និងក្រមរ
ស្បែករបស់ខ្ញុំប្រេះ ហើយរលួយ។
6អាយុជីវិតរបស់ខ្ញុំបោះពួយទៅមុខ
លឿនជាងត្រល់របស់អ្នកត្បាញទៅទៀត!
ពេលណាអស់អំបោះ ត្រល់នោះក៏ឈប់។
7សូមព្រះអង្គនឹកចាំផងថា ជីវិតរបស់ទូលបង្គំ
ប្រៀបបាននឹងមួយដង្ហើមប៉ុណ្ណោះ
ទូលបង្គំពុំអាចឃើញសុភមង្គលទៀតឡើយ។
8ព្រះអង្គទតមកទូលបង្គំ
តែលែងឃើញទូលបង្គំទៀតហើយ
ព្រះអង្គនឹងខំរកមើលទូលបង្គំ
តែទូលបង្គំបាត់សូន្យទៅ។
9ពពកតែងតែរសាត់បាត់ទៅ
រីឯអ្នកដែលចុះទៅស្ថានមនុស្សស្លាប់
ក៏ពុំអាចឡើងមកវិញបានដែរ។
10គេនឹងមិនវិលត្រឡប់មកផ្ទះវិញទេ
ញាតិសន្ដានក៏លែងស្គាល់គេទៀតដែរ។
11ហេតុនេះ ទូលបង្គំមិនអាចនៅស្ងៀមបានឡើយ
ទូលបង្គំត្រូវតែនិយាយនៅពេលពិបាកចិត្ត
ទូលបង្គំនឹងត្អូញត្អែរនៅពេលតានតឹងក្នុងឱរា។
12តើទូលបង្គំជាសមុទ្រ ឬជាសត្វដ៏សម្បើម
ដែលរស់នៅក្នុងសមុទ្រឬ
បានជាព្រះអង្គដាក់អ្នកយាមល្បាត
នៅជុំវិញទូលបង្គំបែបនេះ?
13ទូលបង្គំនឹកថា “បើខ្ញុំចូលដំណេក
នោះខ្ញុំបានល្ហែ រួចផុតពីការឈឺចាប់”
14ប៉ុន្តែ ព្រះអង្គធ្វើឲ្យទូលបង្គំភ័យតក់ស្លុត
ដោយយល់សប្ដិអាក្រក់
ព្រះអង្គធ្វើឲ្យទូលបង្គំញ័ររន្ធត់
ដោយឃើញសុបិននិមិត្តមិនល្អ។
15ទូលបង្គំចង់អត់ដង្ហើមស្លាប់
ជាជាងរស់ក្នុងរូបកាយដែលសល់តែឆ្អឹងនេះ!
16ទូលបង្គំឆ្អែតចិត្តណាស់
ទូលបង្គំមិនចង់រស់រហូតទេ
សូមទុកទូលបង្គំឲ្យនៅតែឯង
ដ្បិតជីវិតរបស់ទូលបង្គំគ្មានន័យអ្វីសោះ។
17 តើមនុស្សលោកជាអ្វី
បានជាព្រះអង្គយកព្រះហឫទ័យទុកដាក់នឹងគេ
ហេតុអ្វីបានជាព្រះអង្គនឹកគិតដល់គេ
យ៉ាងខ្លាំងដូច្នេះ?
18ព្រះអង្គពិនិត្យមើលគេរៀងរាល់ព្រឹក
ព្រះអង្គល្បងលគេគ្រប់ពេលវេលា។
19តើព្រះអង្គនៅតែឃ្លាំមើលទូលបង្គំ
ដល់កាលណាទៀត
សូមទុកឲ្យទូលបង្គំមានពេល
លេបទឹកមាត់ផង។
20ព្រះអង្គដែលជាឆ្មាំយាមមនុស្សលោកអើយ
ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើបាបមែន
តើទូលបង្គំបានធ្វើអ្វីទាស់នឹងព្រះអង្គ?
ហេតុអ្វីបានជាព្រះអង្គចាត់ទុកទូលបង្គំ
ដូចជាផ្ទាំងស៊ីប?
តើទូលបង្គំបានធ្វើអ្វីរំខានដល់ព្រះអង្គ?
21តើព្រះអង្គលើកលែងទោសឲ្យទូលបង្គំ
និងលុបលាងកំហុសរបស់ទូលបង្គំបានឬទេ?
ដ្បិតបន្តិចទៀត ទូលបង្គំនឹងទៅនៅក្នុងផ្នូរ
ព្រះអង្គនឹងរកទូលបង្គំ
តែទូលបង្គំវិនាសសូន្យបាត់ទៅហើយ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.