យ៉ូប 8
8
ប្រសាសន៍របស់លោកប៊ីលដាដ: កំហុសតែងតែនាំមកនូវទុក្ខទោស
1លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា
មានប្រសាសន៍ថា៖
2«តើលោកនៅតែមានប្រសាសន៍បែបនេះ
ដល់កាលណា?
តើលោកបញ្ចេញពាក្យសម្ដី
ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត?
3តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
បង្ខូចសេចក្ដីសុចរិតឬ?
4ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត
អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ
ព្រះអង្គដាក់ទោសពួកគេ
តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
5ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ
បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុត
6បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន
ព្រះអង្គមុខជាជួយលោក
ហើយស្ដារស្ថានភាពរបស់លោក
ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
7អ្វីៗដែលលោកធ្លាប់មានពីមុន
ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ
ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ
មានចំនួនច្រើនលើសនោះទៅទៀត។
8ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន
ហើយរំពឹងគិតអំពីបទពិសោធ
ដែលដូនតារបស់លោករកឃើញ
9ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី
យើងមិនដឹងអ្វីទាំងអស់
អាយុជីវិតរបស់យើងនៅលើផែនដីនេះ
ប្រៀបដូចជាស្រមោល។
10សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះ
ចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាប
នូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
11តើដើមត្រែងអាចដុះនៅក្រៅត្រពាំង
ហើយដើមកក់អាចដុះនៅកន្លែង
ដែលគ្មានទឹកបានឬ?
12បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចី
ទោះបីគ្មាននរណាកាត់ក៏ដោយ
ក៏វាក្រៀមស្ងួត
មុនតិណជាតិទាំងប៉ុន្មានទៅទៀត។
13រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់
ក៏ធ្លាក់ខ្លួនដូច្នោះដែរ
សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ
នឹងរលាយសូន្យ។
14បង្អែករបស់គេត្រូវបាក់
អ្វីៗដែលគេទុកចិត្ត
ប្រៀបដូចជាសំបុកពីងពាង។
15គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ
គេខំប្រឹងតោងផ្ទះ
តែផ្ទះមិននៅស្ថិតស្ថេរឡើយ។
16គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ
ព្រោះសម្បូណ៌កម្ដៅថ្ងៃ
ហើយបែកមែកសាខាពាសពេញឧទ្យាន។
17ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម
ហើយរុកទៅដល់ផ្ទាំងសិលា។
18ប៉ុន្តែ ពេលណាគេត្រូវរម្លើងចេញពីកន្លែង
របស់ខ្លួនហើយនោះ
សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ!
19មនុស្សទមិឡរមែងទទួលផលបែបនេះ
ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
20ព្រះជាម្ចាស់មិនបោះបង់ចោល
មនុស្សគ្មានកំហុសឡើយ
ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់
អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
21បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក
សើចសប្បាយឡើងវិញ
ហើយឲ្យលោកបន្លឺសំឡេងដោយអំណរ។
22អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់
ហើយលំនៅរបស់មនុស្សអាក្រក់នឹង
រលាយសូន្យ»។
ទើបបានជ្រើសរើសហើយ៖
យ៉ូប 8: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
យ៉ូប 8
8
ប្រសាសន៍របស់លោកប៊ីលដាដ: កំហុសតែងតែនាំមកនូវទុក្ខទោស
1លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអា
មានប្រសាសន៍ថា៖
2«តើលោកនៅតែមានប្រសាសន៍បែបនេះ
ដល់កាលណា?
តើលោកបញ្ចេញពាក្យសម្ដី
ដូចខ្យល់កំបុតត្បូងដល់កាលណាទៀត?
3តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬ
តើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត
បង្ខូចសេចក្ដីសុចរិតឬ?
4ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្ត
អំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ
ព្រះអង្គដាក់ទោសពួកគេ
តាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
5ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គ
បើលោកអង្វរករព្រះដ៏មានឫទ្ធានុភាព
ខ្ពង់ខ្ពស់បំផុត
6បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែន
ព្រះអង្គមុខជាជួយលោក
ហើយស្ដារស្ថានភាពរបស់លោក
ឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
7អ្វីៗដែលលោកធ្លាប់មានពីមុន
ហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះ
ដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខ
មានចំនួនច្រើនលើសនោះទៅទៀត។
8ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុន
ហើយរំពឹងគិតអំពីបទពិសោធ
ដែលដូនតារបស់លោករកឃើញ
9ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដី
យើងមិនដឹងអ្វីទាំងអស់
អាយុជីវិតរបស់យើងនៅលើផែនដីនេះ
ប្រៀបដូចជាស្រមោល។
10សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះ
ចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាប
នូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
11តើដើមត្រែងអាចដុះនៅក្រៅត្រពាំង
ហើយដើមកក់អាចដុះនៅកន្លែង
ដែលគ្មានទឹកបានឬ?
12បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចី
ទោះបីគ្មាននរណាកាត់ក៏ដោយ
ក៏វាក្រៀមស្ងួត
មុនតិណជាតិទាំងប៉ុន្មានទៅទៀត។
13រីឯអស់អ្នកដែលបំភ្លេចព្រះជាម្ចាស់
ក៏ធ្លាក់ខ្លួនដូច្នោះដែរ
សេចក្ដីសង្ឃឹមរបស់មនុស្សទមិឡ
នឹងរលាយសូន្យ។
14បង្អែករបស់គេត្រូវបាក់
អ្វីៗដែលគេទុកចិត្ត
ប្រៀបដូចជាសំបុកពីងពាង។
15គេផ្អែកលើផ្ទះរបស់ខ្លួន តែផ្ទះរលំ
គេខំប្រឹងតោងផ្ទះ
តែផ្ទះមិននៅស្ថិតស្ថេរឡើយ។
16គេប្រៀបបាននឹងរុក្ខជាតិដ៏រឹងមាំ
ព្រោះសម្បូណ៌កម្ដៅថ្ងៃ
ហើយបែកមែកសាខាពាសពេញឧទ្យាន។
17ឫសរបស់គេចាក់ស្រេះទៅក្នុងដីដែលមានថ្ម
ហើយរុកទៅដល់ផ្ទាំងសិលា។
18ប៉ុន្តែ ពេលណាគេត្រូវរម្លើងចេញពីកន្លែង
របស់ខ្លួនហើយនោះ
សូម្បីតែញាតិសន្ដាន ក៏លែងរាប់រកគេទៀតដែរ!
19មនុស្សទមិឡរមែងទទួលផលបែបនេះ
ហើយមានអ្នកផ្សេងទទួលកន្លែងជំនួសគេ។
20ព្រះជាម្ចាស់មិនបោះបង់ចោល
មនុស្សគ្មានកំហុសឡើយ
ហើយព្រះអង្គក៏មិនពង្រឹងអំណាចរបស់
អស់អ្នកដែលប្រព្រឹត្តអំពើអាក្រក់ដែរ។
21បន្តិចទៀត ព្រះអង្គនឹងប្រទានឲ្យលោក
សើចសប្បាយឡើងវិញ
ហើយឲ្យលោកបន្លឺសំឡេងដោយអំណរ។
22អស់អ្នកដែលស្អប់លោកនឹងត្រូវអាម៉ាស់
ហើយលំនៅរបស់មនុស្សអាក្រក់នឹង
រលាយសូន្យ»។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.