យ៉ូស្វេ 15
15
ទឹកដីរបស់កុលសម្ព័ន្ធយូដា
1ទឹកដីដែលជាចំណែករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: ទិសខាងត្បូង លាតសន្ធឹងរហូតដល់ព្រំប្រទល់ស្រុកអេដុម ដែលមានវាលរហោស្ថានស៊ីន នៅខាងត្បូងបំផុត។ 2ព្រំប្រទល់ខាងត្បូងនេះលាតសន្ធឹងចាប់តាំងពីចុងសមុទ្រអំបិល គឺជ្រោយដែលនៅខាងវាលរហោស្ថានណេកិប 3រហូតទៅដល់ខាងត្បូងផ្លូវដែលឆ្លងកាត់ច្រកភ្នំអាក្រាប៊ីម និងវាលរហោស្ថានស៊ីន ហើយឡើងទៅដល់ខាងត្បូងស្រុកកាដេស-បារនា រួចបន្តទៅដល់ហេតស្រូន ឡើងទៅដល់អាដា និងបត់ទៅការកា។ 4ទឹកដីនោះលាតសន្ធឹងបន្តទៅទៀត ចាប់ពីអាសម៉ូនរហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយជាព្រំប្រទល់ខាងត្បូងរបស់កុលសម្ព័ន្ធយូដា។ 5រីឯព្រំប្រទល់ខាងកើតវិញ លាតសន្ធឹងចាប់តាំងពីសមុទ្រអំបិល រហូតដល់ចុងទន្លេយ័រដាន់។ ព្រំប្រទល់ខាងជើងលាតសន្ធឹងចាប់តាំងពីឈូងសមុទ្រ ដែលនៅខាងចុងទន្លេយ័រដាន់ 6ឡើងរហូតទៅដល់បេត-ហុកឡា កាត់តាមខាងជើងបេតអារ៉ាបា ហើយឡើងទៅដល់ផ្ទាំងថ្មបូហាន។ លោកបូហានត្រូវជាកូនរបស់លោករូបេន។ 7ព្រំប្រទល់នេះក៏ឡើងទៅដល់ក្រុងដេបៀរ ដោយកាត់តាមជ្រលងភ្នំអាគ័រ រួចបែរទៅខាងជើងក្បែរគីលកាល់ ដែលនៅទល់មុខនឹងផ្លូវឡើងទៅអាឌូមីម ខាងត្បូងទឹកធ្លាក់។ បន្ទាប់មក ព្រំប្រទល់នេះឡើងទៅជិតប្រភពទឹកអេន-សេម៉េស ហើយទៅដល់អេន-រ៉ូកែល 8រួចឡើងទៅដល់ជ្រលងភ្នំហ៊ិនុម ដែលនៅជម្រាលខាងត្បូងនៃក្រុងយេប៊ូស ពោលគឺក្រុងយេរូសាឡឹមឡើងរហូតទៅដល់កំពូលភ្នំ ដែលនៅខាងលិចជ្រលងភ្នំហ៊ីនុម និងនៅចុងខាងជើងជ្រលងភ្នំរេផែម។ 9ព្រំប្រទល់ចេញពីកំពូលភ្នំនោះ ឆៀងទៅរកប្រភពទឹកណិបតា ហើយបន្តទៅដល់ក្រុងនានានៃតំបន់ភ្នំអេប្រូន បត់ទៅតាមក្រុងបាឡា ពោលគឺក្រុងគារយ៉ាត-យារីម។ 10ពីបាឡា ព្រំប្រទល់នេះបត់ទៅខាងលិច ដល់ភ្នំសៀរ ដោយកាត់តាមជម្រាលខាងជើងនៃភ្នំយារីម ពោលគឺភ្នំកេសាឡូន ហើយចុះទៅដល់បេតសេមែស ដោយកាត់តាមធីមណា 11រួចទៅដល់ខាងជើងជម្រាលភ្នំអេក្រូន បត់ទៅរកស៊ីក្រូន កាត់តាមភ្នំបាឡា រហូតទៅដល់យ៉ាប់នាល និងសមុទ្រមេឌីទែរ៉ាណេ។ 12រីឯព្រំប្រទល់ខាងលិចគឺសមុទ្រមេឌីទែរ៉ាណេ និងតំបន់ឆ្នេរសមុទ្រ។ នេះហើយជាព្រំប្រទល់ជុំវិញទឹកដីរបស់កូនចៅយូដា តាមអំបូររបស់គេ។
លោកកាលែបវាយយកក្រុងហេប្រូន និងក្រុងដេបៀរ
13 រីឯលោកកាលែបជាកូនរបស់លោកយេភូនេវិញ គេបានចែកទឹកដីមួយចំណែកក្នុងចំណោមជនជាតិយូដាជូនលោក ស្របតាមបទបញ្ជាដែលព្រះអម្ចាស់បានបង្គាប់មកលោកយ៉ូស្វេ។ ទឹកដីនោះគឺក្រុងហេប្រូន ដែលពីដើមមានឈ្មោះថា គារយ៉ាត-អើបា -លោកអើបាត្រូវជាឪពុករបស់លោកអណាក់។ 14លោកកាលែបបានដណ្ដើមយកទឹកដីនោះពីពូជពង្សទាំងបីរបស់លោកអណាក់ គឺអំបូរសេសាយអំបូរអហ៊ីម៉ាន និងអំបូរតាលម៉ាយ។ 15បន្ទាប់មក លោកបានឡើងពីទីនោះទៅវាយលុកអ្នកក្រុងដេបៀរ។ កាលពីដើម ក្រុងដេបៀរនេះមានឈ្មោះថាគារយ៉ាត-សេភើរ។ 16លោកកាលែបមានប្រសាសន៍ថា៖ «អ្នកណាវាយយកក្រុងគារយ៉ាត-សេភើរបាន ខ្ញុំនឹងលើកនាងអាក់សា កូនស្រីរបស់ខ្ញុំ ឲ្យធ្វើជាប្រពន្ធ»។ 17លោកអូធ្នាល ជាកូនរបស់លោកកេណាស ហើយត្រូវជាក្មួយរបស់លោកកាលែប វាយយកក្រុងនោះបាន។ លោកកាលែបក៏លើកនាងអាក់សា ជាកូនស្រីរបស់លោក ឲ្យគាត់ធ្វើជាប្រពន្ធ។ 18កាលនាងបានចូលមករួមរស់ជាមួយលោកអូធ្នាលជាប្ដីហើយ នាងក៏បបួលប្ដីឲ្យទាមទារយកដីស្រែពីឪពុក។ ពេលនាងចុះពីលើខ្នងសត្វលា លោកកាលែបសួរនាងថា៖ «តើកូនមានការអ្វី?»។ 19នាងឆ្លើយតបថា៖ «សូមលោកឪពុកមេត្តាអនុគ្រោះកូនផង ដ្បិតដីដែលលោកឪពុកបានចែកឲ្យកូននៅខាងត្បូងនោះ គ្មានទឹកទេ ដូច្នេះ សូមចែកអណ្ដូងឲ្យកូនផង!»។ លោកកាលែបក៏ចែកអណ្ដូងទឹកដែលនៅខាងលើ និងនៅខាងក្រោមឲ្យនាង។
ស្រុកភូមិរបស់កុលសម្ព័ន្ធយូដា
20ទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធយូដា តាមអំបូររបស់ពួកគេ មានដូចតទៅ: 21ក្រុងនានាដែលស្ថិតនៅចុងខាងត្បូងនៃទឹកដីរបស់កូនចៅយូដា ជិតព្រំប្រទល់ស្រុកអេដុម ក្នុងវាលរហោស្ថានណេកិបមាន: កាបសៀល អេឌើរ យ៉ាគើរ 22គីណា ឌីម៉ូណា អាដាដា 23កេដែស ហាសោរ អ៊ីថ្នាន 24ស៊ីភ តេលែម បេអាឡូត 25ហាសោរ-ហាដាថា កេរីយ៉ូត-ហេតស្រូន (គឺហាសោរ) 26អាម៉ាម សេម៉ា ម៉ូឡាដា 27ហាត់សារ-កាដដា ហេសម៉ូន បេតផាលែត 28ហាត់សារ-សូអាល បៀរសេបា ប៊ីសយ៉ុតយ៉ា 29បាឡា អ៊ីយ៉ីម អាត់សែម 30អែលថូឡាត កេសៀល ហោម៉ា 31ស៊ីគឡាក់ មាដម៉ាណា សាន-សាណា 32ល្បាអូត ស៊ីលហ៊ីម អាយីន និងរ៉ីមម៉ូន។ សរុបទាំងអស់មានម្ភៃប្រាំបួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
33រីឯក្រុងទាំងឡាយដែលស្ថិតនៅតាមតំបន់វាលទំនាប មាន: អែសថោល សូរ៉ាស់ អាសណា 34សាណូអា អេន-កានីម តាពួរ អេណាម 35យ៉ារមូត អាឌូឡាំ សូកូ អាសេកា 36ស្អារ៉ែម អាឌីថែម កេដេរ៉ា និងក្ដេរ៉ូថែម គឺមានទាំងអស់ដប់បួនក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។
37បន្ទាប់មក មាន: សេណាន ហាដាសា មីគដាល-កាដ 38ឌីលាន មីសប៉ា យ៉ុគធាល 39ឡាគីស បូសកាត់ អេក្លូន 40កាបូន ឡាម៉ាស គីតលីស 41កេដេរ៉ូត បេតដាកូន ណាអាម៉ា និងម៉ាកេដា គឺមានទាំងអស់ដប់ប្រាំមួយក្រុង និងភូមិឯទៀតៗដែលនៅជិតខាង។ 42បន្ទាប់មក មាន: លីបណា អេធើរ អាសាន 43យីបថា អាសណា នេស៊ីប 44កៃឡា អាកស៊ីប និងម៉ារីសា គឺមានទាំងអស់ប្រាំបួនក្រុង និងភូមិដែលនៅជុំវិញ។
45បន្ទាប់មក មាន: ក្រុងអេក្រូន និងស្រុកភូមិនៅជុំវិញ 46ព្រមទាំងក្រុង និងភូមិទាំងប៉ុន្មាននៅជុំវិញក្រុងអាសដូឌផង គឺចាប់ពីក្រុងអេក្រូន រហូតដល់សមុទ្រមេឌីទែរ៉ាណេ 47ក្រុងអាសដូឌ និងស្រុកភូមិនៅជុំវិញ ក្រុងកាសា និងស្រុកភូមិនៅជុំវិញ រហូតដល់ទឹកធ្លាក់នៅស្រុកអេស៊ីប និងឆ្នេរសមុទ្រមេឌីទែរ៉ាណេ។
48រីឯក្រុងទាំងឡាយ ដែលស្ថិតនៅតាមតំបន់ភ្នំមាន: សាមៀរ យ៉ាតទៀរ សូកូ 49ដាណា គារយ៉ាត សានណា (គឺដេបៀរ) 50អាណាប អែសធេម៉ូរ អានីម 51កូសែន ហូឡូន និងគីឡោ គឺមានទាំងអស់ដប់មួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 52បន្ទាប់មក មាន: អារ៉ាប ឌូម៉ា អែសអៀន 53យ៉ានិម បេត-តាពូអា អាផេកា 54ហិមកា គារយ៉ាត-អើបា (គឺហេប្រូន) និងស៊ីអោរ គឺមានទាំងអស់ប្រាំបួនក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
55បន្ទាប់មក មាន: ម៉ាអូន កើមែល ស៊ីភ យូថា 56យេសរាល យ៉ុកឌាម សាណូអា 57កាអ៊ីន គីបៀរ និងធីមណា គឺមានទាំងអស់ដប់ក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។
58បន្ទាប់មក មាន: ហាល់ហ៊ូល បេតសើរ កេដោរ 59ម៉ារ៉ាត បេតអាណូត និងអែលទិកុន គឺមានទាំងអស់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាង។ 60បន្ទាប់មក មាន: គារយ៉ាត-បាល (គឺគៀរីយ៉ាត-យារីម) និងរ៉ាបាត គឺមានទាំងអស់ក្រុងពីរ ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
61រីឯក្រុងទាំងឡាយដែលស្ថិតនៅវាលរហោស្ថានមាន: បេតអារ៉ាបា មីតឌីន សេកាកា 62នីបសាន អៀហា មេឡាក់ និងអេន-គេឌី គឺមានទាំងអស់ដប់ប្រាំមួយក្រុង ព្រមទាំងភូមិឯទៀតៗដែលនៅជិតខាងផង។
63 កូនចៅយូដាពុំអាចបណ្ដេញជនជាតិយេប៊ូស ដែលរស់នៅក្រុងយេរូសាឡឹមចេញឡើយ។ ហេតុនេះ ជនជាតិយេប៊ូសរស់នៅជាមួយកូនចៅយូដានៅក្រុងយេរូសាឡឹមរហូតដល់សព្វថ្ងៃ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 15: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: