យ៉ូស្វេ 16
16
ទឹកដីរបស់កុលសម្ព័ន្ធអេប្រាអ៊ីម
1ទឹកដីជាចំណែករបស់កូនចៅលោកយ៉ូសែបលាតសន្ធឹងចាប់ពីទន្លេយ័រដាន់ ជិតក្រុងយេរីខូ គឺចាប់តាំងពីអណ្ដូងទឹកដែលនៅខាងកើតក្រុងយេរីខូ រហូតដល់វាលរហោស្ថានដែលឡើងពីក្រុងយេរីខូទៅភ្នំបេតអែល។ 2ទឹកដីនេះលាតសន្ធឹងពីបេតអែលរហូតដល់ក្រុងលូស ដោយកាត់តាមព្រំប្រទល់ស្រុកអើគី ត្រង់ក្រុងអាថារ៉ូត 3រួចចុះទៅខាងលិចដល់ព្រំប្រទល់របស់ជនជាតិយ៉ាផ្លេទីត រហូតដល់តំបន់បេតហូរ៉ូនក្រោម និងរហូតដល់កេស៊ើរ ហើយទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ 4នេះហើយទឹកដីដែលជាមត៌ករបស់កូនចៅលោកយ៉ូសែប គឺកុលសម្ព័ន្ធម៉ាណាសេ និងកុលសម្ព័ន្ធអេប្រាអ៊ីម។
5ព្រំប្រទល់ទឹកដីកូនចៅអេប្រាអ៊ីម តាមអំបូររបស់គេ មានដូចតទៅ: នៅខាងកើត ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអាថារ៉ូត-អាដើររហូតដល់បេតហូរ៉ូនលើ 6ហើយបន្តឆ្ពោះទៅសមុទ្រមេឌីទែរ៉ាណេ។ ខាងជើងកាត់តាមក្រុងមីគមេថា ហើយឆៀងខាងកើតក្រុងនោះ រហូតទៅក្រុងតាណាត-ស៊ីឡូ ហើយឆ្លងកាត់ស្រុកនោះឆ្ពោះទៅខាងកើតយ៉ាណូហា។ 7បន្ទាប់មក ព្រំប្រទល់នោះចុះពីយ៉ាណូហាទៅអាថារ៉ូត និងណារ៉ាតា ហើយបែរមកក្រុងយេរីខូវិញ រហូតដល់ទន្លេយ័រដាន់។ 8បន្ទាប់មកទៀត ព្រំប្រទល់នោះចេញពីតាពួរឆ្ពោះទៅទិសខាងលិច រហូតដល់ទឹកធ្លាក់ខាណា រួចទៅទល់នឹងសមុទ្រមេឌីទែរ៉ាណេ។ នេះហើយទឹកដីដែលជាមត៌ករបស់កុលសម្ព័ន្ធអេប្រាអ៊ីម តាមអំបូររបស់គេ 9ដោយរាប់បញ្ចូលក្រុង និងភូមិទាំងប៉ុន្មាន ដែលស្ថិតនៅក្នុងទឹកដីរបស់កូនចៅម៉ាណាសេ។ 10 កូនចៅអេប្រាអ៊ីមពុំបានបណ្តេញជនជាតិកាណាន ដែលរស់នៅកេស៊ើរចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកាណានរស់នៅក្នុងចំណោមកូនចៅអេប្រាអ៊ីមមកទល់សព្វថ្ងៃ ប៉ុន្តែ ពួកគេត្រូវធ្វើការធ្ងន់ៗ។
ទើបបានជ្រើសរើសហើយ៖
យ៉ូស្វេ 16: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: