នេហេមា 10

10
1នៅ​ក្នុង​ឯក‌សារ​ដែល​បិទ​ត្រា​នោះ មាន​ចុះ​ហត្ថ‌លេខា​ដូច​ត​ទៅ:
លោក​នេហេមា​ជា​អភិបាល​អាណា‌ខេត្ត និង​ជា​កូន​របស់​លោក​ហាកា‌លា ជា​ចៅ​របស់​លោក​សេដេ‌គា 2លោក​សេរ៉ាយ៉ា លោក​អសា‌រា លោក​យេរេមា 3លោក​ផាស‌ហ៊ើរ លោក​អម៉ា‌រា លោក​ម៉ាល់‌គា 4លោក​ហាធូស លោក​សេបា‌នា លោក​ម៉ាលូក 5លោក​ហារីម លោក​ម្រេម៉ូត លោក​អូបា‌ឌា 6លោក​ដានី‌យ៉ែល លោក​គីនេ‌ថោន លោក​បារូក 7លោក​មស៊ូ‌ឡាម លោក​អប៊ី‌យ៉ា លោក​មីយ៉ា‌មីន 8លោក​មាស៊ា លោក​ប៊ីល‌កៃ លោក​សេម៉ាយ៉ា។ លោក​ទាំង​នោះ​សុទ្ធ​តែ​ជា​បូជា‌ចារ្យ។
9ក្រុម​លេវី​មាន លោក​យេសួរ ជា​កូន​របស់​លោក​អសា‌នា លោក​ប៊ីនុយ​ពី​អំបូរ​ហេណា‌ដាដ លោក​កាឌ‌មាល 10ព្រម​ទាំង​បងប្អូន​របស់​គេ​ទាំង​នោះ គឺ​មាន​លោក​សេបា‌នា លោក​ហូឌា លោក​កេលី‌ថា លោក​ពេឡា‌យ៉ា លោក​ហាណាន 11លោក​មីកា លោក​រេហូប លោក​ហាសាប‌យ៉ា 12លោក​សាគើរ លោក​សេរេ‌ប៊ីយ៉ា លោក​សេបា‌នា 13លោក​ហូឌា លោក​បានី និង​លោក​បេនី‌នូ។
14មេ​ដឹក​នាំ​របស់​ប្រជា‌ជន​មាន លោក​ប៉ារ៉ូស លោក​ផាហាត-‌ម៉ូអាប់ លោក​អេឡាម លោក​សាធូ លោក​បានី 15លោក​ប៊ូននី លោក​អាស‌កាដ លោក​បេបាយ 16លោក​អដូ‌នីយ៉ា លោក​ប៊ីគ‌វ៉ាយ លោក​អេឌីន 17លោក​អេធើរ លោក​ហេ‌សេគា លោក​អស៊ើរ 18លោក​ហូឌា លោក​ហាស៊ូម លោក​បេសាយ 19លោក​ហារីប លោក​អណា‌ថូត លោក​នេបៃ 20លោក​ម៉ាកពី‌អាស លោក​មស៊ូ‌ឡាម លោក​ហេសៀរ 21លោក​មសេ‌សាបេល លោក​សាដុក លោក​យ៉ាដួរ 22លោក​ពេឡា‌ធា លោក​ហាណាន លោក​អណាយ៉ា 23លោក​ហូសេ លោក​ហាណា‌នា លោក​ហាស៊ូប 24លោក​ហាឡូ‌ហេស លោក​ពីឡា‌ហា លោក​សូបេក 25លោក​រេហ៊ូម លោក​ហាសាប‌ណា លោក​មាសេ‌យ៉ា 26លោក​អហ៊ី‌យ៉ា លោក​ហាណាន លោក​អណាន 27លោក​ម៉ាលូក លោក​ហារីម លោក​បាណា។ 28ប្រជា‌ជន​ឯ​ទៀតៗ ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​យាម​ទ្វារ ក្រុម​ចម្រៀង ក្រុម​បម្រើ​ព្រះ‌វិហារ និង​អស់​អ្នក​ដែល​ញែក​ខ្លួន​ចេញ​ពី​សាសន៍​ដទៃ ដើម្បី​ធ្វើ​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់ ព្រម​ទាំង​ប្រពន្ធ កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន និង​ក្មេងៗ​ដែល​មាន​វ័យ​អាច​យល់​បាន 29នាំ​គ្នា​ចូល​រួម​ជា​មួយ​បងប្អូន​របស់​ខ្លួន ជា​មនុស្ស​ដែល​គេ​គោរព​រាប់​អាន ដើម្បី​សន្យា និង​សច្ចា​ថា សុខ​ចិត្ត​កាន់​តាម​ក្រឹត្យ‌វិន័យ ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​មក​តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។ យើង​សុខ​ចិត្ត​កាន់ និង​ប្រតិបត្តិ​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ព្រម​ទាំង​ច្បាប់ និង​វិន័យ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង។ 30 យើង​សន្យា​ថា មិន​លើក​កូន​ស្រី​របស់​យើង ទៅ​ឲ្យ​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ ហើយ​ក៏​មិន​ដណ្ដឹង​កូន​ស្រី​របស់​គេ ឲ្យ​មក​ធ្វើ​ជា​ភរិយា​របស់​កូន​ប្រុស​យើង​ដែរ។ 31 នៅ​ថ្ងៃ​សប្ប័ទ* និង​ថ្ងៃ​បុណ្យ​ផ្សេងៗ យើង​មិន​ទិញ​ទំនិញ ឬ​គ្រឿង​បរិភោគ ដែល​ជន​បរទេស​យក​មក​លក់​នោះ​ឡើយ។ នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ យើង​នឹង​ទុក​ដី​ឲ្យ​នៅ​ទំនេរ ហើយ​លុប​បំណុល​គ្រប់​យ៉ាង។
32 យើង​ក៏​ដាក់​បទ‌បញ្ជា​ថា រៀង​រាល់​ឆ្នាំ យើង​ត្រូវ​ថ្វាយ​ប្រាក់​សុទ្ធ​មួយ​ជី​ម្នាក់ សម្រាប់​តម្រូវ​ការ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ 33គឺ​ចំណាយ​ទៅ​លើ​នំបុ័ង​ដែល​ត្រូវ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ តង្វាយ​អចិន្ត្រៃយ៍ តង្វាយ​ដុត​ទាំង​មូល* ដែល​ត្រូវ​ថ្វាយ​ជា​អចិន្ត្រៃយ៍​នៅ​ថ្ងៃ​សប្ប័ទ ថ្ងៃ​បុណ្យ​ដើម​ខែ និង​បុណ្យ​សំខាន់ៗ វត្ថុ​សក្ការៈ​ឯ​ទៀតៗ យញ្ញ‌បូជា​រំដោះ​បាប​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​ការ​ប្រើ‌ប្រាស់​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ 34ពួក​យើង​ជា​បូជា‌ចារ្យ ក្រុម​លេវី និង​ប្រជា‌ជន បាន​ចាប់​ឆ្នោត​ដាក់​វេន​គ្នា​ឧបត្ថម្ភ​អុស សម្រាប់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង គឺ​រៀង​រាល់​ឆ្នាំ យើង​ត្រូវ​យក​អុស​មក​ជា​តង្វាយ​តាម​អំបូរ តាម​ពេល​កំណត់ ដើម្បី​ដុត​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ។ 35 យើង​ក៏​សន្យា​យក​ផល​ដំបូង​នៃ​ស្រែ​ចម្ការ និង​ផ្លែ​ឈើ​ទាំង​ប៉ុន្មាន មក​ថ្វាយ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ជា​រៀង​រាល់​ឆ្នាំ​ដែរ។ 36 យើង​នឹង​នាំ​កូន​ប្រុស​ច្បង​របស់​យើង មក​ថ្វាយ​ព្រះ‌អម្ចាស់ ហើយ​ក៏​នាំ​កូន​ដំបូង​នៃ​ហ្វូង​ចៀម និង​ហ្វូង​គោ​របស់​យើង មក​ថ្វាយ​ព្រះអង្គ ដូច​មាន​ចែង​ទុក​ក្នុង​ក្រឹត្យ‌វិន័យ គឺ​យើង​នឹង​នាំ​មក​ជូន​ក្រុម​បូជា‌ចារ្យ ដែល​បម្រើ​ការ‌ងារ​នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ 37 យើង​នឹង​នាំ​ម្សៅ​ដំបូង​របស់​យើង ព្រម​ទាំង​តង្វាយ​ដែល​យើង​បាន​ញែក​ទុក​ដោយ​ឡែក គឺ​មាន​ផ្លែ​ឈើ​គ្រប់​មុខ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង មក​ជូន​ក្រុម​បូជា‌ចារ្យ នៅ​ក្នុង​បន្ទប់​អម​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ យើង​នឹង​យក​ភោគ‌ផល​ពី​ដី​របស់​យើង មួយ​ភាគ​ដប់ ជូន​ក្រុម​លេវី។ ក្រុម​លេវី​ត្រូវ​ទៅ​ប្រមូល​យក​ផល​ទាំង​នោះ​ពី​ស្រុក​ភូមិ ដែល​មាន​ស្រែ​ចម្ការ​របស់​យើង។ 38 ពេល​ក្រុម​លេវី​នាំ​យក​តង្វាយ​មួយ​ភាគ​ដប់​ចូល​មក បូជា‌ចារ្យ​មួយ​រូប​ដែល​ជា​ពូជ‌ពង្ស​របស់​លោក​អើរ៉ុន ត្រូវ​ទៅ​ជា​មួយ ហើយ​ទទួល​យក​មួយ​ភាគ​ដប់​នៃ​តង្វាយ​មួយ​ភាគ​ដប់​នោះ ទៅ​ទុក​ក្នុង​ឃ្លាំង​នៃ​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង។ 39ជន‌ជាតិ​អ៊ីស្រា‌អែល និង​ក្រុម​លេវី ត្រូវ​យក​តង្វាយ​ដែល​គេ​បាន​ញែក​ទុក​ដោយ​ឡែក មក​ទុក​ក្នុង​បន្ទប់​ទាំង​នោះ គឺ​មាន​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មី និង​ប្រេង។ ក្នុង​បន្ទប់​ទាំង​នោះ គេ​ដាក់​វត្ថុ​ប្រើ‌ប្រាស់​ក្នុង​ទីសក្ការៈ ហើយ​ក្រុម​បូជា‌ចារ្យ​ដែល​ត្រូវ​វេន​បម្រើ​ការ‌ងារ​ក្រុម​យាម​ទ្វារ និង​ក្រុម​ចម្រៀង​ក៏​ស្ថិត​នៅ​ក្នុង​បន្ទប់​នោះ​ដែរ។ ដូច្នេះ យើង​ពុំ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ឡើយ។

ទើបបានជ្រើសរើសហើយ៖

នេហេមា 10: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល