នេហេមា 10
10
1នៅក្នុងឯកសារដែលបិទត្រានោះ មានចុះហត្ថលេខាដូចតទៅ:
លោកនេហេមាជាអភិបាលអាណាខេត្ត និងជាកូនរបស់លោកហាកាលា ជាចៅរបស់លោកសេដេគា 2លោកសេរ៉ាយ៉ា លោកអសារា លោកយេរេមា 3លោកផាសហ៊ើរ លោកអម៉ារា លោកម៉ាល់គា 4លោកហាធូស លោកសេបានា លោកម៉ាលូក 5លោកហារីម លោកម្រេម៉ូត លោកអូបាឌា 6លោកដានីយ៉ែល លោកគីនេថោន លោកបារូក 7លោកមស៊ូឡាម លោកអប៊ីយ៉ា លោកមីយ៉ាមីន 8លោកមាស៊ា លោកប៊ីលកៃ លោកសេម៉ាយ៉ា។ លោកទាំងនោះសុទ្ធតែជាបូជាចារ្យ។
9ក្រុមលេវីមាន លោកយេសួរ ជាកូនរបស់លោកអសានា លោកប៊ីនុយពីអំបូរហេណាដាដ លោកកាឌមាល 10ព្រមទាំងបងប្អូនរបស់គេទាំងនោះ គឺមានលោកសេបានា លោកហូឌា លោកកេលីថា លោកពេឡាយ៉ា លោកហាណាន 11លោកមីកា លោករេហូប លោកហាសាបយ៉ា 12លោកសាគើរ លោកសេរេប៊ីយ៉ា លោកសេបានា 13លោកហូឌា លោកបានី និងលោកបេនីនូ។
14មេដឹកនាំរបស់ប្រជាជនមាន លោកប៉ារ៉ូស លោកផាហាត-ម៉ូអាប់ លោកអេឡាម លោកសាធូ លោកបានី 15លោកប៊ូននី លោកអាសកាដ លោកបេបាយ 16លោកអដូនីយ៉ា លោកប៊ីគវ៉ាយ លោកអេឌីន 17លោកអេធើរ លោកហេសេគា លោកអស៊ើរ 18លោកហូឌា លោកហាស៊ូម លោកបេសាយ 19លោកហារីប លោកអណាថូត លោកនេបៃ 20លោកម៉ាកពីអាស លោកមស៊ូឡាម លោកហេសៀរ 21លោកមសេសាបេល លោកសាដុក លោកយ៉ាដួរ 22លោកពេឡាធា លោកហាណាន លោកអណាយ៉ា 23លោកហូសេ លោកហាណានា លោកហាស៊ូប 24លោកហាឡូហេស លោកពីឡាហា លោកសូបេក 25លោករេហ៊ូម លោកហាសាបណា លោកមាសេយ៉ា 26លោកអហ៊ីយ៉ា លោកហាណាន លោកអណាន 27លោកម៉ាលូក លោកហារីម លោកបាណា។ 28ប្រជាជនឯទៀតៗ ក្រុមបូជាចារ្យ ក្រុមលេវី ក្រុមយាមទ្វារ ក្រុមចម្រៀង ក្រុមបម្រើព្រះវិហារ និងអស់អ្នកដែលញែកខ្លួនចេញពីសាសន៍ដទៃ ដើម្បីធ្វើតាមក្រឹត្យវិន័យរបស់ព្រះជាម្ចាស់ ព្រមទាំងប្រពន្ធ កូនប្រុសកូនស្រីរបស់ខ្លួន និងក្មេងៗដែលមានវ័យអាចយល់បាន 29នាំគ្នាចូលរួមជាមួយបងប្អូនរបស់ខ្លួន ជាមនុស្សដែលគេគោរពរាប់អាន ដើម្បីសន្យា និងសច្ចាថា សុខចិត្តកាន់តាមក្រឹត្យវិន័យ ដែលព្រះជាម្ចាស់ប្រទានមកតាមរយៈលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។ យើងសុខចិត្តកាន់ និងប្រតិបត្តិតាមបទបញ្ជាទាំងប៉ុន្មាន ព្រមទាំងច្បាប់ និងវិន័យរបស់ព្រះអម្ចាស់ ជាព្រះនៃយើង។ 30 យើងសន្យាថា មិនលើកកូនស្រីរបស់យើង ទៅឲ្យជនបរទេសដែលរស់នៅក្នុងស្រុកនេះ ហើយក៏មិនដណ្ដឹងកូនស្រីរបស់គេ ឲ្យមកធ្វើជាភរិយារបស់កូនប្រុសយើងដែរ។ 31 នៅថ្ងៃសប្ប័ទ* និងថ្ងៃបុណ្យផ្សេងៗ យើងមិនទិញទំនិញ ឬគ្រឿងបរិភោគ ដែលជនបរទេសយកមកលក់នោះឡើយ។ នៅឆ្នាំទីប្រាំពីរ យើងនឹងទុកដីឲ្យនៅទំនេរ ហើយលុបបំណុលគ្រប់យ៉ាង។
32 យើងក៏ដាក់បទបញ្ជាថា រៀងរាល់ឆ្នាំ យើងត្រូវថ្វាយប្រាក់សុទ្ធមួយជីម្នាក់ សម្រាប់តម្រូវការក្នុងព្រះដំណាក់របស់ព្រះជាម្ចាស់ 33គឺចំណាយទៅលើនំបុ័ងដែលត្រូវតាំងថ្វាយព្រះអម្ចាស់ តង្វាយអចិន្ត្រៃយ៍ តង្វាយដុតទាំងមូល* ដែលត្រូវថ្វាយជាអចិន្ត្រៃយ៍នៅថ្ងៃសប្ប័ទ ថ្ងៃបុណ្យដើមខែ និងបុណ្យសំខាន់ៗ វត្ថុសក្ការៈឯទៀតៗ យញ្ញបូជារំដោះបាបជនជាតិអ៊ីស្រាអែល ព្រមទាំងការប្រើប្រាស់ផ្សេងទៀត ក្នុងព្រះដំណាក់របស់ព្រះនៃយើង។ 34ពួកយើងជាបូជាចារ្យ ក្រុមលេវី និងប្រជាជន បានចាប់ឆ្នោតដាក់វេនគ្នាឧបត្ថម្ភអុស សម្រាប់ព្រះដំណាក់របស់ព្រះនៃយើង គឺរៀងរាល់ឆ្នាំ យើងត្រូវយកអុសមកជាតង្វាយតាមអំបូរ តាមពេលកំណត់ ដើម្បីដុតនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះនៃយើង ដូចមានចែងទុកក្នុងក្រឹត្យវិន័យ។ 35 យើងក៏សន្យាយកផលដំបូងនៃស្រែចម្ការ និងផ្លែឈើទាំងប៉ុន្មាន មកថ្វាយនៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ ជារៀងរាល់ឆ្នាំដែរ។ 36 យើងនឹងនាំកូនប្រុសច្បងរបស់យើង មកថ្វាយព្រះអម្ចាស់ ហើយក៏នាំកូនដំបូងនៃហ្វូងចៀម និងហ្វូងគោរបស់យើង មកថ្វាយព្រះអង្គ ដូចមានចែងទុកក្នុងក្រឹត្យវិន័យ គឺយើងនឹងនាំមកជូនក្រុមបូជាចារ្យ ដែលបម្រើការងារនៅក្នុងព្រះដំណាក់របស់ព្រះនៃយើង។ 37 យើងនឹងនាំម្សៅដំបូងរបស់យើង ព្រមទាំងតង្វាយដែលយើងបានញែកទុកដោយឡែក គឺមានផ្លែឈើគ្រប់មុខ ស្រាទំពាំងបាយជូរថ្មី និងប្រេង មកជូនក្រុមបូជាចារ្យ នៅក្នុងបន្ទប់អមនៃព្រះដំណាក់របស់ព្រះនៃយើង។ យើងនឹងយកភោគផលពីដីរបស់យើង មួយភាគដប់ ជូនក្រុមលេវី។ ក្រុមលេវីត្រូវទៅប្រមូលយកផលទាំងនោះពីស្រុកភូមិ ដែលមានស្រែចម្ការរបស់យើង។ 38 ពេលក្រុមលេវីនាំយកតង្វាយមួយភាគដប់ចូលមក បូជាចារ្យមួយរូបដែលជាពូជពង្សរបស់លោកអើរ៉ុន ត្រូវទៅជាមួយ ហើយទទួលយកមួយភាគដប់នៃតង្វាយមួយភាគដប់នោះ ទៅទុកក្នុងឃ្លាំងនៃព្រះដំណាក់របស់ព្រះនៃយើង។ 39ជនជាតិអ៊ីស្រាអែល និងក្រុមលេវី ត្រូវយកតង្វាយដែលគេបានញែកទុកដោយឡែក មកទុកក្នុងបន្ទប់ទាំងនោះ គឺមានស្រូវ ស្រាទំពាំងបាយជូរថ្មី និងប្រេង។ ក្នុងបន្ទប់ទាំងនោះ គេដាក់វត្ថុប្រើប្រាស់ក្នុងទីសក្ការៈ ហើយក្រុមបូជាចារ្យដែលត្រូវវេនបម្រើការងារក្រុមយាមទ្វារ និងក្រុមចម្រៀងក៏ស្ថិតនៅក្នុងបន្ទប់នោះដែរ។ ដូច្នេះ យើងពុំបោះបង់ចោលព្រះដំណាក់របស់ព្រះនៃយើងឡើយ។
ទើបបានជ្រើសរើសហើយ៖
នេហេមា 10: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

: