មនុស្សក្រីក្រតែរស់នៅដោយទៀងត្រង់ ប្រសើរជាងមនុស្សល្ងង់និយាយភូតភរ។ ខ្វះការចេះដឹងមិនប្រសើរទេ សម្រាប់មនុស្ស ហើយអ្នកដែលប្រញាប់ឈានជើងទៅប្រព្រឹត្តអំពើអ្វីមួយ រមែងមានកំហុស។ ភាពល្ងីល្ងើរបស់មនុស្សរមែងបង្ខូចផ្លូវរបស់ខ្លួន ហើយគេបែរជាខឹងនឹងព្រះអម្ចាស់ទៅវិញ។ ទ្រព្យសម្បត្តិរមែងធ្វើឲ្យមានមិត្តភក្ដិច្រើន រីឯអ្នកក្រវិញ មិត្តភក្ដិតែងតែបោះបង់ចោល។ សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរក៏មិនរួចខ្លួនដែរ។ មនុស្សជាច្រើនចូលចិត្តបញ្ជោរអ្នកធំ ហើយម្នាក់ៗចូលចិត្តចងមិត្តនឹងអ្នកជូនជំនូន។ មនុស្សក្រីក្រគ្មានបងប្អូនណាម្នាក់រាប់រកទេ លើសពីនេះទៀត មិត្តភក្ដិក៏បោះបង់ចោលដែរ កាលណាត្រូវការរកគេ គេគេចបាត់អស់។ អ្នកណាចេះគិតពិចារណា អ្នកនោះស្រឡាញ់ខ្លួនឯង អ្នកណារក្សាការយល់ដឹង អ្នកនោះមានសុភមង្គល។ សាក្សីក្លែងក្លាយចៀសមិនផុតពីទណ្ឌកម្មទេ រីឯមនុស្សកុហកភូតភរ ក៏មិនរួចខ្លួនដែរ។ ជីវភាពខ្ពង់ខ្ពស់មិនស័ក្ដិសមនឹងមនុស្សខ្លៅទេ ហើយលើសពីនេះ អ្នកបម្រើក៏មិនសមត្រួតត្រាលើមេដឹកនាំដែរ។ មនុស្សមានសុភនិច្ឆ័យរមែងចេះទប់កំហឹង។ គេរក្សាកិត្តិយស ដោយមិនតបតនឹងអ្នកដែលធ្វើខុស ចំពោះខ្លួនឡើយ។ សេចក្ដីក្រោធរបស់ស្ដេចប្រៀបដូចជាស្នូរគ្រហឹមរបស់សត្វតោ តែសេចក្ដីសប្បុរសរបស់ស្ដេចប្រៀបដូចទឹកសន្សើមធ្លាក់លើស្មៅ។ កូនល្ងង់រមែងធ្វើឲ្យឪពុកហិនហោច រីឯប្រពន្ធពូកែឈ្លោះ ប្រៀបបាននឹងទ ដែលបង្ហូរទឹកមិនចេះអស់។ ផ្ទះសំបែង និងទ្រព្យសម្បត្តិជាកេរមត៌កពីដូនតា រីឯប្រពន្ធមានសុភនិច្ឆ័យវិញ ជាអំណោយទានពីព្រះអម្ចាស់។
អាន សុភាសិត 19
ស្ដាប់នូវ សុភាសិត 19
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: សុភាសិត 19:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ