ទំនុកតម្កើង 125
125
សូមសម្តែងព្រះហឫទ័យសប្បុរស ចំពោះអស់អ្នកដែលមានចិត្តសប្បុរស
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1អ្នកណាផ្ញើជីវិតលើព្រះអម្ចាស់
អ្នកនោះប្រៀបបាននឹងភ្នំស៊ីយ៉ូន
ដែលនៅស្ថិតស្ថេររហូត ឥតរង្គើសោះឡើយ។
2ភ្នំនានានៅព័ទ្ធជុំវិញក្រុងយេរូសាឡឹមយ៉ាងណា
ព្រះអម្ចាស់ក៏គង់នៅជុំវិញប្រជារាស្ត្ររបស់ព្រះអង្គ
តាំងពីពេលនេះ រហូតដល់អស់កល្បជានិច្ច
យ៉ាងនោះដែរ
3ដ្បិតមនុស្សអាក្រក់ពុំអាចគ្រប់គ្រង
លើទឹកដីរបស់មនុស្សសុចរិតបានទេ
ដូច្នេះ មនុស្សសុចរិតគ្មានចិត្តលម្អៀងទៅ
ប្រព្រឹត្តអំពើទុច្ចរិតឡើយ។
4 ព្រះអម្ចាស់អើយ
សូមសម្តែងព្រះហឫទ័យសប្បុរស
ចំពោះអស់អ្នកដែលមានចិត្តសប្បុរស
និងទៀងត្រង់។
5រីឯអស់អ្នកដែលប្រព្រឹត្តតាមមាគ៌ាដ៏វៀចវេរវិញ
សូមព្រះអម្ចាស់នាំគេយកទៅធ្វើទោសជាមួយ
អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតដែរ។
សូមឲ្យអ៊ីស្រាអែលបានប្រកប
ដោយសេចក្ដីសុខសាន្ត!។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 125: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.