ទំនុកតម្កើង 126
126
ព្រះអម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1ពេលព្រះអម្ចាស់នាំអស់អ្នក
ដែលជាប់ជាឈ្លើយ
ត្រឡប់មកក្រុងស៊ីយ៉ូនវិញ
យើងទាំងអស់គ្នាដូចជាយល់សប្ដិ។
2យើងសើចសប្បាយជានិច្ច
យើងស្រែកជយឃោស
ពេលនោះ ក្នុងចំណោមប្រជាជាតិនានា
គេបានពោលថា:
«ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។
3 ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ
ចំពោះយើងមែន
ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។
4ឱព្រះអម្ចាស់អើយ
សូមប្រោសប្រទានឲ្យ
យើងខ្ញុំបានចម្រុងចម្រើនឡើងវិញ
ដូចវាលរហោស្ថានដ៏ហួតហែង
មានទឹកហូរឡើងវិញយ៉ាងនោះដែរ។
5អ្នកណាសាបព្រោះទាំងទឹកភ្នែក
អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។
6អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ
ទាំងយំសោក
អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ
ទាំងស្រែកហ៊ោដោយអំណរ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 126: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 126
126
ព្រះអម្ចាស់បានធ្វើកិច្ចការដ៏អស្ចារ្យដែលនាំឲ្យយើងមានអំណរសប្បាយ
បទចម្រៀងសម្រាប់ឡើងទៅព្រះវិហារ។
1ពេលព្រះអម្ចាស់នាំអស់អ្នក
ដែលជាប់ជាឈ្លើយ
ត្រឡប់មកក្រុងស៊ីយ៉ូនវិញ
យើងទាំងអស់គ្នាដូចជាយល់សប្ដិ។
2យើងសើចសប្បាយជានិច្ច
យើងស្រែកជយឃោស
ពេលនោះ ក្នុងចំណោមប្រជាជាតិនានា
គេបានពោលថា:
«ព្រះអម្ចាស់បានធ្វើការដ៏អស្ចារ្យចំពោះពួកគេ!»។
3 ព្រះអម្ចាស់ពិតជាបានធ្វើការដ៏អស្ចារ្យ
ចំពោះយើងមែន
ហេតុនេះហើយបានជាយើងមានអំណរសប្បាយ។
4ឱព្រះអម្ចាស់អើយ
សូមប្រោសប្រទានឲ្យ
យើងខ្ញុំបានចម្រុងចម្រើនឡើងវិញ
ដូចវាលរហោស្ថានដ៏ហួតហែង
មានទឹកហូរឡើងវិញយ៉ាងនោះដែរ។
5អ្នកណាសាបព្រោះទាំងទឹកភ្នែក
អ្នកនោះនឹងច្រូតយកផលយ៉ាងសប្បាយ។
6អ្នកណាយកគ្រាប់ពូជចេញទៅព្រោះ
ទាំងយំសោក
អ្នកនោះនឹងកាន់កណ្ដាប់ស្រូវត្រឡប់មកវិញ
ទាំងស្រែកហ៊ោដោយអំណរ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.