ទំនុកតម្កើង 136
136
ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ!
1 #
១របា. ១៦.៣៤; ២របា. ៥.១៣, ៧.៣; អរ. ៣.១១; ទំន. ១០០.៥, ១០៦.១, ១០៧.១, ១១៨.១; យរ. ៣៣.១១ ចូរលើកតម្កើងព្រះអម្ចាស់
ដ្បិតព្រះអង្គមាន
ព្រះហឫទ័យសប្បុរស
ព្រះហឫទ័យមេត្តាករុណា
របស់ព្រះអង្គនៅស្ថិតស្ថេររហូតតទៅ!
2ចូរលើកតម្កើងព្រះដែលខ្ពង់ខ្ពស់លើសព្រះនានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
3ចូរសរសើរតម្កើងព្រះអម្ចាស់
ដែលខ្ពង់ខ្ពស់លើសអម្ចាស់នានា
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
4មានតែព្រះអង្គទេដែលធ្វើការអស្ចារ្យ
ដ៏ឧត្ដុង្គឧត្ដមបំផុត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
5 #
លប. ១.១ ព្រះអង្គបានបង្កើតផ្ទៃមេឃ
ដោយព្រះប្រាជ្ញាញាណ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
6 #
លប. ១.២ ព្រះអង្គបានលាតសន្ធឹងផែនដីពីលើផ្ទៃទឹក
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
7 #
លប. ១.១៦ ព្រះអង្គបានបង្កើតដុំពន្លឺធំៗ សម្រាប់រះបំភ្លឺ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
8គឺព្រះអាទិត្យឲ្យគ្រប់គ្រងនៅពេលថ្ងៃ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
9ព្រះច័ន្ទ និងហ្វូងតារា
ឲ្យគ្រប់គ្រងនៅពេលយប់#១៣៦.៩ ខ ៥-៩ លប. ១.១-១៦។
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
10 #
នក. ១២.២៩ ព្រះអង្គប្រហារជីវិតកូនច្បងរបស់ជនជាតិអេស៊ីប
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
11 #
នក. ១២.៥១ ព្រះអង្គនាំជនជាតិអ៊ីស្រាអែល
ចេញពីស្រុកអេស៊ីប#១៣៦.១១ នក. ១២.៥១។
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
12ដោយឫទ្ធិបារមី និងតេជានុភាពរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
13 #
នក. ១៤.២១-២៩ ព្រះអង្គបានញែកសមុទ្រកក់ចេញជាពីរ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
14ព្រះអង្គបាននាំជនជាតិអ៊ីស្រាអែល
ដើរកាត់បាតសមុទ្រនោះ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
15ព្រះអង្គធ្វើឲ្យព្រះចៅផារ៉ោន
និងកងទ័ពរបស់ស្ដេចលិចលង់
ក្នុងសមុទ្រកក់នោះ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
16ព្រះអង្គដឹកនាំប្រជារាស្ត្ររបស់ព្រះអង្គ
នៅវាលរហោស្ថាន
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
17ព្រះអង្គបានវាយប្រហារស្ដេចមហាអំណាច
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
18ព្រះអង្គប្រហារជីវិតស្ដេចដ៏ខ្លាំងពូកែទាំងឡាយ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
19 #
ជគ. ២១.២១-៣០ គឺព្រះបាទស៊ីហុន ជាស្ដេចរបស់ជនជាតិអាម៉ូរី
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
20 #
ជគ. ២១.៣១-៣៥ ព្រះបាទអុកជាស្ដេចស្រុកបាសាន
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
21ហើយព្រះអង្គប្រគល់ទឹកដីរបស់ពួកគេ
មកឲ្យប្រជារាស្ត្ររបស់ព្រះអង្គទុកជាមត៌ក#១៣៦.២១ ខ ១៧-២១; ជគ. ២១.២១-៣៥។
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
22គឺប្រគល់ឲ្យជនជាតិអ៊ីស្រាអែល
ជាអ្នកបម្រើរបស់ព្រះអង្គ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
23នៅពេលណាយើងរងទុក្ខវេទនា
ព្រះអង្គតែងតែនឹកដល់យើង#១៣៦.២៣ សូមប្រៀបធៀប ចហ. ២.១៦-១៨។
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
24ព្រះអង្គរំដោះយើងឲ្យរួចផុតពីកណ្ដាប់ដៃ
របស់បច្ចាមិត្ត
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
25ព្រះអង្គប្រទានអាហារដល់សត្វលោកទាំងឡាយ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
26ចូរលើកតម្កើងព្រះជាម្ចាស់នៃស្ថានបរមសុខ
ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
នៅស្ថិតស្ថេររហូតតទៅ!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 136: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.