ទំនុកតម្កើង 139
139
ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1 ព្រះអម្ចាស់អើយ
ព្រះអង្គឈ្វេងយល់ដល់
ជម្រៅចិត្តទូលបង្គំ
ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
2ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ
ពេលណាដែលទូលបង្គំក្រោកឈរ
ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ
តាំងពីចម្ងាយ។
3ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ
ពេលណាដែលទូលបង្គំសម្រាក
ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ
ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។
4 ព្រះអម្ចាស់អើយ
ពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផង
ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង
នឹងនិយាយនោះរួចស្រេចទៅហើយ។
5ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ
ព្រះអង្គការពារទូលបង្គំ
ដោយព្រះបារមីរបស់ព្រះអង្គ។
6ទូលបង្គំកោតស្ញប់ស្ញែងណាស់
ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ
គឺអស្ចារ្យពេកដែលទូលបង្គំ
មិនអាចយល់បានឡើយ។
7តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?
តើទូលបង្គំគេចចេញឲ្យឆ្ងាយ
ពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន?
8បើទូលបង្គំឡើងទៅលើមេឃ
ព្រះអង្គគង់នៅទីនោះ
បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់
ក៏ព្រះអង្គនៅទីនោះដែរ។
9ទោះបីទូលបង្គំពាក់ស្លាបហោះ
ទៅកន្លែងព្រះអាទិត្យរះ
ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី
10ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ
ហើយជួយទូលបង្គំ
ដោយព្រះបារមីរបស់ព្រះអង្គ។
11ប្រសិនបើទូលបង្គំពោលថា:
«សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ
ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ
ប្រែទៅជាយប់ងងឹត!»។
12ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី
ក៏នៅតែភ្លឺដដែល
គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
13ព្រះអង្គបានបង្កើតទូលបង្គំមក
ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។
14ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ
ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើ
សុទ្ធតែល្អអស្ចារ្យទាំងអស់។
15នៅពេលទូលបង្គំកកើតឡើង
ក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតា
រូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំង
នឹងព្រះអង្គទេ។
16កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ
ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ
ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត
របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ
មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។
17ឱព្រះជាម្ចាស់អើយ
ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់
ហើយមានច្រើនឥតគណនាទៀតផង
18ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ
ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត
ហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដី
ក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។
19ឱព្រះជាម្ចាស់អើយ
ព្រះអង្គគួរតែប្រហារមនុស្សពាល
ហើយបណ្តេញពួកឃាតកចេញ
ឲ្យឆ្ងាយពីទូលបង្គំ។
20បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គ
ទៅប្រើសម្រាប់បោកបញ្ឆោត
ហើយគេនិយាយពីព្រះអង្គដោយឥតបានការ។
21ឱព្រះអម្ចាស់អើយ
ទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គ
ទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង
នឹងព្រះអង្គ។
22ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត
ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ
របស់ទូលបង្គំផ្ទាល់។
23ឱព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ
ដើម្បីឲ្យស្គាល់ចិត្តទូលបង្គំ
សូមល្បងលមើលទូលបង្គំ
ដើម្បីឲ្យជ្រាបអ្វីៗដែលទូលបង្គំគិត!
24សូមទតមើលទូលបង្គំផង
ប្រសិនបើឃើញទូលបង្គំដើរខុសផ្លូវ
នោះសូមដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ា
ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 139: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 139
139
ព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1 ព្រះអម្ចាស់អើយ
ព្រះអង្គឈ្វេងយល់ដល់
ជម្រៅចិត្តទូលបង្គំ
ហើយព្រះអង្គស្គាល់ទូលបង្គំយ៉ាងច្បាស់។
2ព្រះអង្គជ្រាបពេលណាដែលទូលបង្គំអង្គុយ
ពេលណាដែលទូលបង្គំក្រោកឈរ
ព្រះអង្គឈ្វេងយល់គំនិតរបស់ទូលបង្គំ
តាំងពីចម្ងាយ។
3ព្រះអង្គជ្រាបពេលណាដែលទូលបង្គំធ្វើការ
ពេលណាដែលទូលបង្គំសម្រាក
ហើយព្រះអង្គជ្រាបច្បាស់នូវអ្វីៗ
ទាំងអស់ដែលទូលបង្គំប្រព្រឹត្ត។
4 ព្រះអម្ចាស់អើយ
ពាក្យសម្ដីមិនទាន់ចេញពីមាត់ទូលបង្គំផង
ព្រះអង្គជ្រាបសេចក្ដីដែលទូលបង្គំបម្រុង
នឹងនិយាយនោះរួចស្រេចទៅហើយ។
5ព្រះអង្គនៅពីមុខពីក្រោយទូលបង្គំ
ព្រះអង្គការពារទូលបង្គំ
ដោយព្រះបារមីរបស់ព្រះអង្គ។
6ទូលបង្គំកោតស្ញប់ស្ញែងណាស់
ដោយព្រះអង្គស្គាល់ទូលបង្គំច្បាស់ដូច្នេះ
គឺអស្ចារ្យពេកដែលទូលបង្គំ
មិនអាចយល់បានឡើយ។
7តើទូលបង្គំអាចទៅណាឆ្ងាយពីព្រះអង្គបាន?
តើទូលបង្គំគេចចេញឲ្យឆ្ងាយ
ពីព្រះភ័ក្ត្ររបស់ព្រះអង្គដូចម្ដេចបាន?
8បើទូលបង្គំឡើងទៅលើមេឃ
ព្រះអង្គគង់នៅទីនោះ
បើទូលបង្គំទៅនៅស្ថានមនុស្សស្លាប់
ក៏ព្រះអង្គនៅទីនោះដែរ។
9ទោះបីទូលបង្គំពាក់ស្លាបហោះ
ទៅកន្លែងព្រះអាទិត្យរះ
ឬទោះបីទូលបង្គំទៅរស់នៅខាងនាយសមុទ្រក្ដី
10ក៏ព្រះអង្គគង់នៅទីនោះ ដើម្បីដឹកនាំទូលបង្គំ
ហើយជួយទូលបង្គំ
ដោយព្រះបារមីរបស់ព្រះអង្គ។
11ប្រសិនបើទូលបង្គំពោលថា:
«សូមឲ្យភាពងងឹតគ្របពីលើខ្ញុំ
ហើយសូមឲ្យពន្លឺថ្ងៃដែលនៅជុំវិញខ្ញុំ
ប្រែទៅជាយប់ងងឹត!»។
12ក៏ប៉ុន្តែ ចំពោះព្រះអង្គទោះបីងងឹតយ៉ាងណាក្ដី
ក៏នៅតែភ្លឺដដែល
គឺយប់ភ្លឺដូចថ្ងៃ ហើយភាពងងឹតដូចពន្លឺ។
13ព្រះអង្គបានបង្កើតទូលបង្គំមក
ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។
14ទូលបង្គំសូមលើកតម្កើងព្រះអង្គ
ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ
ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើ
សុទ្ធតែល្អអស្ចារ្យទាំងអស់។
15នៅពេលទូលបង្គំកកើតឡើង
ក្នុងទីលាក់កំបាំង គឺនៅក្នុងផ្ទៃមាតា
រូបកាយរបស់ទូលបង្គំមិនបានលាក់កំបាំង
នឹងព្រះអង្គទេ។
16កាលទូលបង្គំមិនទាន់មានរូបរាងកាយនៅឡើយ
ព្រះអង្គទតឃើញទូលបង្គំរួចស្រេចទៅហើយ
ព្រះអង្គក៏បានកំណត់ចំនួនថ្ងៃនៃអាយុជីវិត
របស់ទូលបង្គំទុកក្នុងបញ្ជីរបស់ព្រះអង្គ
មុននឹងថ្ងៃទាំងនោះមកដល់ទៅទៀត។
17ឱព្រះជាម្ចាស់អើយ
ព្រះតម្រិះរបស់ព្រះអង្គជ្រៅជ្រះណាស់
ហើយមានច្រើនឥតគណនាទៀតផង
18ប្រសិនបើទូលបង្គំរាប់ ក៏រាប់មិនអស់ដែរ
ព្រោះមានចំនួនច្រើនជាងគ្រាប់ខ្សាច់ទៅទៀត
ហើយទោះបីទូលបង្គំអាចរាប់ជិតអស់ក្ដី
ក៏ទូលបង្គំនៅតែពុំទាន់យល់ពីព្រះអង្គដដែល។
19ឱព្រះជាម្ចាស់អើយ
ព្រះអង្គគួរតែប្រហារមនុស្សពាល
ហើយបណ្តេញពួកឃាតកចេញ
ឲ្យឆ្ងាយពីទូលបង្គំ។
20បច្ចាមិត្តរបស់ព្រះអង្គនាំគ្នាយកព្រះនាមព្រះអង្គ
ទៅប្រើសម្រាប់បោកបញ្ឆោត
ហើយគេនិយាយពីព្រះអង្គដោយឥតបានការ។
21ឱព្រះអម្ចាស់អើយ
ទូលបង្គំស្អប់អស់អ្នកដែលស្អប់ព្រះអង្គ
ទូលបង្គំស្អប់ខ្ពើមអស់អ្នកដែលឃុបឃិតប្រឆាំង
នឹងព្រះអង្គ។
22ទូលបង្គំស្អប់អ្នកទាំងនោះយ៉ាងខ្លាំងបំផុត
ទូលបង្គំចាត់ទុកពួកគេជាខ្មាំងសត្រូវ
របស់ទូលបង្គំផ្ទាល់។
23ឱព្រះជាម្ចាស់អើយ សូមពិនិត្យមើលទូលបង្គំ
ដើម្បីឲ្យស្គាល់ចិត្តទូលបង្គំ
សូមល្បងលមើលទូលបង្គំ
ដើម្បីឲ្យជ្រាបអ្វីៗដែលទូលបង្គំគិត!
24សូមទតមើលទូលបង្គំផង
ប្រសិនបើឃើញទូលបង្គំដើរខុសផ្លូវ
នោះសូមដឹកនាំទូលបង្គំឲ្យដើរក្នុងមាគ៌ា
ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ចផង។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.