ទំនុកតម្កើង 140
140
ពាក្យអធិស្ឋានរបស់អ្នកដែលត្រូវគេមួលបង្កាច់
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ទំនុករបស់ស្ដេចដាវីឌ។
1ឱព្រះអម្ចាស់អើយ
សូមរំដោះទូលបង្គំឲ្យរួចពីមនុស្សអាក្រក់
សូមការពារទូលបង្គំឲ្យផុត
ពីមនុស្សឃោរឃៅ។
2អ្នកទាំងនោះគិតតែពីប្រព្រឹត្តអំពើអាក្រក់
ហើយស្វែងរកជម្លោះជារៀងរាល់ថ្ងៃ!
3 អណ្ដាតរបស់គេប្រៀបបាននឹងដាវដ៏មុត
មាត់របស់គេពោរពេញទៅដោយពិស
ដូចពស់វែក។
- សម្រាក
4ឱព្រះអម្ចាស់អើយ
សូមការពារទូលបង្គំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ
របស់មនុស្សអាក្រក់!
សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស
ឃោរឃៅដែលឃុបឃិតគ្នា
ចង់ផ្តួលរំលំទូលបង្គំ!
5មនុស្សអួតអាងនាំគ្នាដាក់ចម្រូង
និងបង្កប់ខ្សែចាំទាក់ទូលបង្គំ
ពួកគេរាយអន្ទាក់នៅតាមផ្លូវ
ហើយជីករណ្ដៅចាំចាប់ទូលបង្គំ។
- សម្រាក
6ខ្ញុំទូលព្រះអម្ចាស់ថា: ព្រះអង្គជាព្រះនៃទូលបង្គំ!
ព្រះអម្ចាស់អើយ សូមផ្ទៀងព្រះកាណ៌
ស្ដាប់ទូលបង្គំទទូចអង្វរព្រះអង្គ!
7 ព្រះជាអម្ចាស់អើយ
ព្រះអង្គសង្គ្រោះដោយព្រះចេស្ដារបស់ព្រះអង្គ
នៅពេលធ្វើសឹកសង្គ្រាម
ព្រះអង្គការពារទូលបង្គំ។
8ឱព្រះអម្ចាស់អើយ
សូមកុំឲ្យចិត្តប៉ងប្រាថ្នារបស់មនុស្ស
អាក្រក់បានសម្រេចឡើយ
ហើយកុំបណ្ដោយឲ្យផែនការ
របស់គេបានជោគជ័យឲ្យសោះ។
- សម្រាក
9សូមកុំឲ្យអស់អ្នកដែលឡោមព័ទ្ធទូលបង្គំ
មានជ័យជម្នះ
តែឲ្យពាក្យដែលពួកគេដាក់បណ្ដាសាទូលបង្គំ
បានធ្លាក់ទៅលើពួកគេវិញ!
10សូមឲ្យមានរងើកភ្លើងដ៏ឆ្អិនឆ្អៅ
ស្រោចទៅលើពួកគេ
ហើយសូមច្រានពួកគេទម្លាក់ទៅក្នុងឡភ្លើង
ដែលគេពុំអាចឡើងមកវិញបានឡើយ។
11សូមកុំឲ្យអ្នកមួលបង្កាច់គេ
អាចនៅស្ថិតស្ថេរលើផែនដីបាន
សូមឲ្យទុក្ខវេទនាតាមយាយីមនុស្សឃោរឃៅ
ឥតឈប់ឈរឡើយ។
12ខ្ញុំដឹងថាព្រះអម្ចាស់រកយុត្តិធម៌ឲ្យមនុស្ស
កម្សត់ទុគ៌ត ព្រះអង្គការពារមនុស្សក្រីក្រ។
13ពិតមែនហើយ មនុស្សសុចរិតនឹងនាំគ្នាលើក
តម្កើងព្រះនាមរបស់ព្រះអង្គ
ហើយមនុស្សសុចរិតនឹងឃើញព្រះភ័ក្ត្រព្រះអង្គ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 140: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.