ទំនុកតម្កើង 23
23
ព្រះអម្ចាស់ជាគង្វាលខ្ញុំ
ទំនុកតម្កើង របស់ស្ដេចដាវីឌ។
1 ព្រះអម្ចាស់ជាគង្វាលខ្ញុំ#២៣.១ ព្រះគម្ពីរតែងប្រៀបធៀបទំនាក់ទំនងដ៏ជិតស្និទ្ធរវាងព្រះអម្ចាស់ និងប្រជារាស្ត្ររបស់ព្រះអង្គទៅគង្វាល និងហ្វូងចៀម។ សូមអាន អស ៤០.១១; យរ. ២៣.៤; អគ. ៣៤.២៣; យហ. ១០.១១; ១ពត្រ. ២.២៥; វវ. ៧.១៧។
ខ្ញុំនឹងមិនខ្វះអ្វីសោះឡើយ។
2 #
វវ. ៧.១៧
ព្រះអង្គឲ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់
នៅក្បែរមាត់ទឹក#២៣.២ ឃ្លាដើម «ព្រះអង្គនាំខ្ញុំទៅក្បែរទឹកសម្រាក»។។
3ព្រះអង្គប្រទានឲ្យខ្ញុំមានកម្លាំងឡើងវិញ
ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត
ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
4ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំ
នៃសេចក្ដីស្លាប់#២៣.៤ ពាក្យដើម «ជ្រលងភ្នំនៃម្លប់សេចក្ដីស្លាប់»។ ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីសោះឡើយ
ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គការពារ និងរក្សាទូលបង្គំជានិច្ច#២៣.៤ ឃ្លាដើម «ដំបង និងថ្មោងរបស់ព្រះអង្គ លើកទឹកចិត្តទូលបង្គំ»។ ធម្មតាពួកគង្វាលចៀមនៅស្រុកអ៊ីស្រាអែលតែងតែមានដំបង និងថ្មោង សម្រាប់ការពារហ្វូងចៀមនៅពេលមានសត្វសាហាវមកយាយី។ គេក៏ប្រើថ្មោង សម្រាប់កៀងប្រមូលចៀមដែរ។។
5ព្រះអង្គរៀបចំពិធីជប់លៀងឲ្យទូលបង្គំ
នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គបានចាក់ប្រេងលើទូលបង្គំ
ដើម្បីលើកកិត្តិយសទូលបង្គំ
ហើយព្រះអង្គបានបំពេញពែង
ទូលបង្គំយ៉ាងហូរហៀរ។
6ខ្ញុំដឹងជាក់ច្បាស់ណាស់ថា
ព្រះអង្គនឹងប្រទានសុភមង្គលឲ្យទូលបង្គំ
ហើយព្រះអង្គប្រណីសន្ដោសទូលបង្គំ
យ៉ាងស្មោះស្ម័គ្រជារៀងរាល់ថ្ងៃ អស់មួយជីវិត។
ដរាបណាខ្ញុំនៅមានជីវិត ខ្ញុំនឹងវិលត្រឡប់
មកក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 23: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.