ទំនុកតម្កើង 57
57
ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «សូមកុំបំផ្លាញ»។ ទំនុករបស់ស្ដេចដាវីឌ នៅគ្រាដែលទ្រង់ភៀសព្រះអង្គចេញពីស្ដេចសូលទៅពួននៅរូងភ្នំ។
1សូមអាណិតមេត្តាទូលបង្គំ
ឱព្រះជាម្ចាស់អើយ
សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតទូលបង្គំមកពឹងផ្អែកលើព្រះអង្គ
ទូលបង្គំមកជ្រកកោនក្រោមម្លប់ព្រះបារមីរបស់ព្រះអង្គ
រហូតទាល់តែទុក្ខលំបាកនេះកន្លងផុតទៅ។
2ខ្ញុំបានស្រែករកព្រះដ៏ខ្ពង់ខ្ពស់បំផុត
គឺព្រះជាម្ចាស់ដែលប្រោសប្រទានមកខ្ញុំ
នូវអ្វីៗដែលខ្ញុំត្រូវការ។
3ពីស្ថានបរមសុខ
សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ
សូមព្រះអង្គវាយប្រហារអស់អ្នក
ដែលបៀតបៀនខ្ញុំ
- សម្រាក
សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា
និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
4ខ្មាំងសត្រូវនាំគ្នាឡោមព័ទ្ធជុំវិញខ្ញុំ
អ្នកទាំងនោះប្រៀបបាននឹងសត្វសិង្ហ
ដែលប្រុងស៊ីសាច់មនុស្ស
ធ្មេញរបស់គេប្រៀបដូចជាលំពែង និងព្រួញ
អណ្ដាតរបស់គេជាដាវដ៏មុត។
5ឱព្រះជាម្ចាស់អើយ
សូមសម្តែងភាពថ្កុំថ្កើងឧត្តុង្គឧត្ដម
របស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមឲ្យសិរីរុងរឿង
របស់ព្រះអង្គភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
6សត្រូវរបស់ទូលបង្គំនាំគ្នាដាក់អន្ទាក់ចាំចាប់ទូលបង្គំ
ធ្វើឲ្យទូលបង្គំព្រួយចិត្តជាខ្លាំង។
ពួកគេបានជីករណ្ដៅនៅពីមុខទូលបង្គំ
តែខ្លួនគេផ្ទាល់បានធ្លាក់ទៅក្នុងរណ្ដៅនោះ។
- សម្រាក
7ទូលបង្គំទុកចិត្តលើព្រះអង្គ
ឱព្រះជាម្ចាស់អើយ
ទូលបង្គំទុកចិត្តលើព្រះអង្គទាំងស្រុង
ទូលបង្គំនឹងច្រៀង
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ។
8ឱព្រលឹងខ្ញុំអើយ ចូរភ្ញាក់ឡើង!
ឱឃឹម និងពិណរបស់ខ្ញុំអើយ
ចូរបន្លឺសំឡេងឡើង
ខ្ញុំនឹងដាស់ព្រះអាទិត្យឲ្យរះ។
9 ព្រះអម្ចាស់អើយ
ទូលបង្គំនឹងលើកតម្កើង
ព្រះអង្គក្នុងចំណោមប្រជាជនទាំងឡាយ
ទូលបង្គំនឹងស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ
ក្នុងចំណោមប្រជាជាតិនានា
10ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ
ខ្ពស់រហូតដល់ផ្ទៃមេឃ
ហើយព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ
ខ្ពស់ដល់អាកាសវេហាស៍។
11ឱព្រះជាម្ចាស់អើយ
សូមបង្ហាញភាពថ្កុំថ្កើង
ឧត្តុង្គឧត្ដមរបស់ព្រះអង្គនៅលើផ្ទៃមេឃ
ហើយសូមឲ្យសិរីរុងរឿងរបស់ព្រះអង្គ
ភ្លឺចែងចាំងនៅលើផែនដីទាំងមូល។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 57: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.