ទំនុកតម្កើង 56
56
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់ តើមនុស្សអាចធ្វើអ្វីខ្ញុំកើត?
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ បទ «ព្រាបស្ងៀមស្ងាត់នៅស្រុកឆ្ងាយ»។ បទចម្រៀងរបស់ស្ដេចដាវីឌ នៅគ្រាដែលជនជាតិភីលីស្ទីនចាប់ព្រះអង្គនៅក្រុងកាដ។
1ឱព្រះជាម្ចាស់អើយ
សូមអាណិតមេត្តាទូលបង្គំផង
ដ្បិតមានមនុស្សលើកគ្នាវាយប្រហារទូលបង្គំ
គេលើកគ្នាមកប្រយុទ្ធ
និងបៀតបៀនទូលបង្គំជារៀងរាល់ថ្ងៃ។
2ជារៀងរាល់ថ្ងៃ បច្ចាមិត្តរបស់ទូលបង្គំ
នាំគ្នាដេញវាយប្រហារទូលបង្គំ
ពួកគេវាយឫកខ្ពស់ ហើយគេមានគ្នាច្រើន
មកប្រយុទ្ធនឹងទូលបង្គំ។
3ឱព្រះជាម្ចាស់អើយ!
នៅថ្ងៃទូលបង្គំភ័យខ្លាច
ទូលបង្គំផ្ញើជីវិតលើព្រះអង្គ។
4ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់
ខ្ញុំទុកចិត្តលើព្រះជាម្ចាស់
ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សដែលតែងតែស្លាប់
អាចធ្វើអ្វីខ្ញុំកើត?
5ជារៀងរាល់ថ្ងៃ ពួកគេជេរប្រមាថ
ធ្វើឲ្យខ្ញុំឈឺចុកចាប់
គេតែងប៉ុនប៉ងធ្វើបាបខ្ញុំជានិច្ច។
6គេឃុបឃិតគ្នាចាំឃ្លាំមើល
និងតាមដានខ្ញុំ ដើម្បីរកឱកាសសម្លាប់ខ្ញុំ។
7ឱព្រះជាម្ចាស់អើយ!
សូមដាក់ទោសពួកគេ តាមអំពើអាក្រក់
ដែលពួកគេប្រព្រឹត្ត
សូមទ្រង់សម្តែងព្រះពិរោធ
បង្ក្រាបប្រជាជនទាំងនោះ។
8ព្រះអង្គជ្រាបច្បាស់ថា ទូលបង្គំរងទុក្ខយ៉ាងណា
សូមត្រងទឹកភ្នែកទូលបង្គំទុក
ព្រះអង្គបានរាប់តំណក់ទឹកភ្នែក
ទាំងនោះក្នុងបញ្ជីស្រាប់ហើយ។
9នៅថ្ងៃដែលខ្ញុំស្រែករកព្រះអង្គ
ខ្មាំងសត្រូវរបស់ខ្ញុំមុខជាដកខ្លួនថយ
ខ្ញុំដឹងច្បាស់ថាព្រះជាម្ចាស់ទ្រង់គង់នៅខាងខ្ញុំ។
10ខ្ញុំសរសើរតម្កើងព្រះបន្ទូលសន្យារបស់ព្រះជាម្ចាស់
ខ្ញុំសរសើរតម្កើងព្រះបន្ទូលរបស់ព្រះអម្ចាស់។
11ខ្ញុំទុកចិត្តលើព្រះជាម្ចាស់
ហើយខ្ញុំនឹងមិនភ័យខ្លាចអ្វីឡើយ
តើមនុស្សដែលតែងតែស្លាប់
អាចធ្វើអ្វីខ្ញុំបាន?
12ឱព្រះជាម្ចាស់អើយ!
ទូលបង្គំត្រូវតែថ្វាយតង្វាយ
តាមពាក្យដែលទូលបង្គំបានបន់ស្រន់ព្រះអង្គ
ទូលបង្គំនឹងថ្វាយយញ្ញបូជាអរព្រះគុណព្រះអង្គ។
13ដ្បិតព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់
ជើងទូលបង្គំនឹងមិនត្រូវជំពប់ដួលឡើយ
ហើយខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់
ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 56: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.

:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.