ទំនុកតម្កើង 55
55
ពាក្យអធិស្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្ត
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ។
1ព្រះជាម្ចាស់អើយ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ
ទូលអង្វររបស់ទូលបង្គំ
សូមកុំលាក់ព្រះភ័ក្ត្រ
នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។
2សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ
ហើយឆ្លើយតបមកទូលបង្គំវិញផង
ទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់
និងថប់បារម្ភជាខ្លាំង
3នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវ
និងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។
ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនា
គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។
4ទូលបង្គំភ័យតក់ស្លុតជាខ្លាំង
ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់
5ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង
ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
6ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប
នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ
សម្រាប់ជ្រកកោន។
7ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ
ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។
- សម្រាក
8ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័ស
គឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។
9 ព្រះអម្ចាស់អើយ!
សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំ
និយាយស្ដាប់គ្នាបានឡើយ
ដ្បិតនៅក្នុងទីក្រុង ទូលបង្គំឃើញមានតែ
អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។
10ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុង
ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត
និងអំពើពាល។
11នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្ម
ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់
និងការបោកប្រាស់។
12អ្នកដែលបំបាក់មុខខ្ញុំ
មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ
ប្រសិនបើជាខ្មាំងសត្រូវមែន
ខ្ញុំមុខជាទ្រាំទ្របានមិនខាន
ហើយអ្នកដែលវាយប្រហារខ្ញុំ
ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ
ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន
ខ្ញុំមុខជាគេចខ្លួនមិនខាន
13គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំ
ជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។
14យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា
យើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នា
ក្នុងព្រះដំណាក់របស់ព្រះអង្គ។
15សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់
សូមឲ្យពួកគេធ្លាក់នរកទាំងរស់
ចិត្តគំនិតរបស់គេពោរពេញ
ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។
16រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។
17ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ
ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច
ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។
18ទោះបីមានខ្មាំងសត្រូវលើកគ្នា
សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី
ក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរ។
19ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមក
សូមព្រះអង្គស្ដាប់ពាក្យខ្ញុំ
ហើយបំបាក់មុខពួកគេទៅ
- សម្រាក
អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន
គោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។
20អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់
ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។
21ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ
គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ
តែមុតដូចមុខដាវ។
22ចូរផ្ញើជីវិតលើព្រះអម្ចាស់
នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន
ដ្បិតព្រះអង្គមិនដែលទុកឲ្យមនុស្សសុចរិត
ត្រូវបរាជ័យរហូតនោះទេ។
23ឱព្រះជាម្ចាស់អើយ
សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ
ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់
សូមកុំឲ្យពួកនោះអាចរស់
បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ
ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 55: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 55
55
ពាក្យអធិស្ឋានរបស់មនុស្សដែលត្រូវគេក្បត់ចិត្ត
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ ប្រគំជាមួយតន្ត្រីដែលមានខ្សែ។ កំណាព្យរបស់ស្ដេចដាវីឌ។
1ព្រះជាម្ចាស់អើយ!
សូមផ្ទៀងព្រះកាណ៌ស្ដាប់ពាក្យ
ទូលអង្វររបស់ទូលបង្គំ
សូមកុំលាក់ព្រះភ័ក្ត្រ
នៅពេលទូលបង្គំទទូចអង្វរព្រះអង្គ។
2សូមទ្រង់មេត្តាព្រះសណ្ដាប់ទូលបង្គំ
ហើយឆ្លើយតបមកទូលបង្គំវិញផង
ទូលបង្គំខ្វល់ខ្វាយ ទាំងតប់ប្រមល់
និងថប់បារម្ភជាខ្លាំង
3នៅពេលឮពាក្យសម្ដីរបស់ខ្មាំងសត្រូវ
និងមនុស្សពាលនាំគ្នាបៀតបៀនទូលបង្គំ។
ពួកគេធ្វើឲ្យទូលបង្គំរងទុក្ខវេទនា
គេនាំគ្នាប្រឆាំងនឹងទូលបង្គំដោយកំហឹង។
4ទូលបង្គំភ័យតក់ស្លុតជាខ្លាំង
ទូលបង្គំភ័យញាប់ញ័រ ខ្លាចស្លាប់
5ទូលបង្គំភ័យខ្លាច និងរន្ធត់ចិត្តជាខ្លាំង
ហើយទូលបង្គំព្រឺព្រួចក្នុងចិត្តពន់ប្រមាណ។
6ទូលបង្គំគិតថា «ប្រសិនបើខ្ញុំមានស្លាបដូចព្រាប
នោះខ្ញុំនឹងហើរទៅរកកន្លែងមួយ
សម្រាប់ជ្រកកោន។
7ខ្ញុំនឹងហើរទៅយ៉ាងឆ្ងាយ
ខ្ញុំនឹងទៅពួននៅវាលរហោស្ថាន។
- សម្រាក
8ខ្ញុំនឹងភៀសខ្លួនទៅយ៉ាងឆាប់រហ័ស
គឺលឿនជាងខ្យល់ព្យុះសង្ឃរាទៅទៀត»។
9 ព្រះអម្ចាស់អើយ!
សូមកុំឲ្យខ្មាំងសត្រូវរបស់ទូលបង្គំ
និយាយស្ដាប់គ្នាបានឡើយ
ដ្បិតនៅក្នុងទីក្រុង ទូលបង្គំឃើញមានតែ
អំពើឃោរឃៅ និងការឈ្លោះប្រកែកគ្នា។
10ទាំងថ្ងៃទាំងយប់ នៅជុំវិញកំពែងក្រុង
ហើយនៅក្នុងទីក្រុង មានសុទ្ធតែអំពើទុច្ចរិត
និងអំពើពាល។
11នៅក្នុងទីក្រុង មានសុទ្ធតែឧក្រិដ្ឋកម្ម
ហើយនៅតាមទីផ្សារ មានសុទ្ធតែការជិះជាន់
និងការបោកប្រាស់។
12អ្នកដែលបំបាក់មុខខ្ញុំ
មិនមែនជាខ្មាំងសត្រូវរបស់ខ្ញុំទេ
ប្រសិនបើជាខ្មាំងសត្រូវមែន
ខ្ញុំមុខជាទ្រាំទ្របានមិនខាន
ហើយអ្នកដែលវាយប្រហារខ្ញុំ
ក៏មិនមែនជាអ្នកស្អប់ខ្ញុំដែរ
ប្រសិនបើជាអ្នកដែលស្អប់ខ្ញុំមែន
ខ្ញុំមុខជាគេចខ្លួនមិនខាន
13គឺអ្នកឯងទេតើ អ្នកធ្លាប់នៅជាមួយខ្ញុំ
ជាអ្នកជិតស្និទ្ធ និងជាមិត្តសម្លាញ់របស់ខ្ញុំ។
14យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា
យើងធ្លាប់ទៅថ្វាយបង្គំព្រះជាម្ចាស់ជាមួយគ្នា
ក្នុងព្រះដំណាក់របស់ព្រះអង្គ។
15សូមឲ្យបច្ចាមិត្តរបស់ខ្ញុំត្រូវស្លាប់យ៉ាងទាន់ហន់
សូមឲ្យពួកគេធ្លាក់នរកទាំងរស់
ចិត្តគំនិតរបស់គេពោរពេញ
ទៅដោយអំពើអាក្រក់គ្រប់បែបយ៉ាង។
16រីឯខ្ញុំវិញ ខ្ញុំស្រែកអង្វរព្រះជាម្ចាស់
ហើយព្រះអម្ចាស់នឹងសង្គ្រោះខ្ញុំ។
17ខ្ញុំស្រែកថ្ងូរ និងទទូចអង្វរព្រះអង្គ
ទាំងព្រឹក ទាំងថ្ងៃត្រង់ ទាំងល្ងាច
ហើយព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យខ្ញុំ។
18ទោះបីមានខ្មាំងសត្រូវលើកគ្នា
សន្ធឹកសន្ធាប់មកវាយប្រហារខ្ញុំក្ដី
ក៏ព្រះអង្គរំដោះខ្ញុំឲ្យបានសុខសាន្តដែរ។
19ព្រះជាម្ចាស់គ្រងរាជ្យតាំងពីអស់កល្បរៀងមក
សូមព្រះអង្គស្ដាប់ពាក្យខ្ញុំ
ហើយបំបាក់មុខពួកគេទៅ
- សម្រាក
អ្នកទាំងនោះមិនដូរគំនិតឡើយ គឺពួកគេមិន
គោរពកោតខ្លាចព្រះជាម្ចាស់ទាល់តែសោះ។
20អ្នកនោះតែងតែក្បត់នឹងមិត្តសម្លាញ់
ហើយរំលោភលើពាក្យសន្យារបស់ខ្លួនទៀតផង។
21ពាក្យសម្ដីរបស់គេផ្អែមជាងទឹកឃ្មុំទៅទៀត
តែចិត្តរបស់គេឃោរឃៅ
គិតតែពីធ្វើសឹកសង្គ្រាមប៉ុណ្ណោះ
ពាក្យសម្ដីរបស់គេទន់ភ្លន់ដូចសំពត់សូត្រ
តែមុតដូចមុខដាវ។
22ចូរផ្ញើជីវិតលើព្រះអម្ចាស់
នោះទ្រង់នឹងជួយគាំទ្រអ្នកជាមិនខាន
ដ្បិតព្រះអង្គមិនដែលទុកឲ្យមនុស្សសុចរិត
ត្រូវបរាជ័យរហូតនោះទេ។
23ឱព្រះជាម្ចាស់អើយ
សូមធ្វើឲ្យពួកគេធ្លាក់រណ្ដៅទៅ
ពួកនោះសុទ្ធតែជាឃាតក និងជនបោកប្រាស់
សូមកុំឲ្យពួកនោះអាចរស់
បានពាក់កណ្ដាលអាយុរបស់ខ្លួនឡើយ
ចំណែកឯទូលបង្គំវិញ
ទូលបង្គំទុកចិត្តលើព្រះអង្គហើយ។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.