ទំនុកតម្កើង 80
80
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ!
បទពីសៀវភៅរបស់គ្រូចម្រៀង។ បទ«ផ្កាម្លិះ»។ សក្ខីភាព។ ទំនុកតម្កើង របស់លោកអេសាភ។
1 ឱព្រះជាម្ចាស់ដែលជាគង្វាល
នៃជនជាតិអ៊ីស្រាអែលអើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ
ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប
ដូចគង្វាលដឹកនាំហ្វូងចៀម
ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ
សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ
2សូមសម្តែងព្រះចេស្ដាឲ្យកុលសម្ព័ន្ធ
អេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ
សូមយាងមកសង្គ្រោះយើងខ្ញុំផង!
3ឱព្រះជាម្ចាស់អើយ សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ
សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
4ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
តើព្រះអង្គទ្រង់ព្រះពិរោធ
មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ
ដល់កាលណាទៀត?
5ព្រះអង្គធ្វើឲ្យយើងខ្ញុំសោកសង្រេង
ឥតស្រាកស្រាន្ត ឲ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។
6ព្រះអង្គធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា
ដណ្ដើមយកទឹកដីយើងខ្ញុំ
ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។
7ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ
សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយ
ព្រះហឫទ័យសប្បុរសផង
នោះយើងខ្ញុំនឹងបានរួចជីវិត!
8ព្រះអង្គបានគាស់ទំពាំងបាយជូរមួយដើម
ពីស្រុកអេស៊ីបមក
ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី
ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
9ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត
ដើមទំពាំងបាយជូរក៏ចាក់ឫស
ហើយដុះពាសពេញនៅក្នុងស្រុក
10ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា
ហើយមែករបស់វាគ្រប
ពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
11ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ
ហើយមានពន្លកលាស់ចេញមក
រហូតទៅដល់ទន្លេអឺប្រាត។
12ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការ
ទំពាំងបាយជូរនេះ
បណ្ដាលឲ្យអស់អ្នកធ្វើដំណើរ
កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ?
13ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ
ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម
ទំពាំងបាយជូរនេះដែរ។
14ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ
សូមយាងមកវិញ!
សូមទតមើលពីស្ថានបរមសុខមក!
សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
15សូមការពារចម្ការទំពាំងបាយជូរ
ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់
គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង!
16សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ
និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ
ត្រូវវិនាសសូន្យទៅ
នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
17សូមដាក់ព្រះហស្ដលើមនុស្ស
ដែលស្ថិតនៅខាងស្ដាំព្រះអង្គ
គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹង
ឲ្យមាំមួនឡើង។
18យើងខ្ញុំនឹងមិនបែកចិត្ត
ចេញពីព្រះអង្គទៀតឡើយ
សូមប្រោសប្រទានឲ្យយើងខ្ញុំ
រស់រានមានជីវិតឡើងវិញផង
នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
19ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ
សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 80: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 80
80
ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ សូមនាំយើងខ្ញុំមកវិញ!
បទពីសៀវភៅរបស់គ្រូចម្រៀង។ បទ«ផ្កាម្លិះ»។ សក្ខីភាព។ ទំនុកតម្កើង របស់លោកអេសាភ។
1 ឱព្រះជាម្ចាស់ដែលជាគង្វាល
នៃជនជាតិអ៊ីស្រាអែលអើយ
សូមផ្ទៀងព្រះកាណ៌ស្ដាប់យើងខ្ញុំ
ព្រះអង្គដឹកនាំពូជពង្សរបស់លោកយ៉ូសែប
ដូចគង្វាលដឹកនាំហ្វូងចៀម
ឱព្រះអង្គដែលគង់នៅលើពួកចេរូប៊ីន*អើយ
សូមសម្តែងព្រះបារមីដ៏រុងរឿងរបស់ព្រះអង្គ
2សូមសម្តែងព្រះចេស្ដាឲ្យកុលសម្ព័ន្ធ
អេប្រាអ៊ីម បេនយ៉ាមីន និងម៉ាណាសេឃើញ
សូមយាងមកសង្គ្រោះយើងខ្ញុំផង!
3ឱព្រះជាម្ចាស់អើយ សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ
សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
4ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
តើព្រះអង្គទ្រង់ព្រះពិរោធ
មិនស្ដាប់ពាក្យទូលអង្វររបស់ប្រជារាស្ត្រព្រះអង្គ
ដល់កាលណាទៀត?
5ព្រះអង្គធ្វើឲ្យយើងខ្ញុំសោកសង្រេង
ឥតស្រាកស្រាន្ត ឲ្យយើងខ្ញុំយំខ្សោះទឹកភ្នែក។
6ព្រះអង្គធ្វើឲ្យប្រជាជាតិជិតខាងឈ្លោះគ្នា
ដណ្ដើមយកទឹកដីយើងខ្ញុំ
ហើយខ្មាំងសត្រូវចំអកឡកឡឺយឲ្យយើងខ្ញុំ។
7ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ
សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយ
ព្រះហឫទ័យសប្បុរសផង
នោះយើងខ្ញុំនឹងបានរួចជីវិត!
8ព្រះអង្គបានគាស់ទំពាំងបាយជូរមួយដើម
ពីស្រុកអេស៊ីបមក
ព្រះអង្គបានដេញប្រជាជាតិនានាចេញពីទឹកដី
ហើយយកទំពាំងបាយជូរនេះមកដាំជំនួស។
9ព្រះអង្គឆ្ការដីកន្លែងនោះយ៉ាងស្អាត
ដើមទំពាំងបាយជូរក៏ចាក់ឫស
ហើយដុះពាសពេញនៅក្នុងស្រុក
10ម្លប់ទំពាំងបាយជូរគ្របដណ្តប់ទៅលើភ្នំនានា
ហើយមែករបស់វាគ្រប
ពីលើដើមតាត្រៅដ៏ខ្ពស់ៗ។
11ដើមទំពាំងបាយជូរបែកមែករហូតទៅដល់សមុទ្រ
ហើយមានពន្លកលាស់ចេញមក
រហូតទៅដល់ទន្លេអឺប្រាត។
12ហេតុអ្វីបានជាព្រះអង្គរំលំរបងចម្ការ
ទំពាំងបាយជូរនេះ
បណ្ដាលឲ្យអស់អ្នកធ្វើដំណើរ
កាត់តាមនោះនាំគ្នាបេះផ្លែដូច្នេះ?
13ជ្រូកព្រៃមកបំផ្លិចបំផ្លាញចម្ការទំពាំងបាយជូរ
ហើយសត្វនានានៅទីវាលក៏នាំគ្នាស៊ីដើម
ទំពាំងបាយជូរនេះដែរ។
14ឱព្រះជាម្ចាស់នៃពិភពទាំងមូលអើយ
សូមយាងមកវិញ!
សូមទតមើលពីស្ថានបរមសុខមក!
សូមយាងមកជួយចម្ការទំពាំងបាយជូរនេះផង!
15សូមការពារចម្ការទំពាំងបាយជូរ
ដែលព្រះអង្គបានដាំ ដោយព្រះអង្គផ្ទាល់
គឺបុត្រដែលព្រះអង្គបានពង្រឹងឲ្យមាំមួនឡើង!
16សូមឲ្យខ្មាំងសត្រូវដែលបានដុតបំផ្លាញ
និងកាប់ឆ្ការចម្ការទំពាំងបាយជូរនេះ
ត្រូវវិនាសសូន្យទៅ
នៅពេលព្រះអង្គគំរាមកំហែងពួកគេ។
17សូមដាក់ព្រះហស្ដលើមនុស្ស
ដែលស្ថិតនៅខាងស្ដាំព្រះអង្គ
គឺលើបុត្រមនុស្សដែលព្រះអង្គបានពង្រឹង
ឲ្យមាំមួនឡើង។
18យើងខ្ញុំនឹងមិនបែកចិត្ត
ចេញពីព្រះអង្គទៀតឡើយ
សូមប្រោសប្រទានឲ្យយើងខ្ញុំ
រស់រានមានជីវិតឡើងវិញផង
នោះយើងខ្ញុំគោរពបម្រើព្រះនាមរបស់ព្រះអង្គ។
19ឱព្រះអម្ចាស់ជាព្រះនៃពិភពទាំងមូលអើយ
សូមនាំយើងខ្ញុំមកវិញ
សូមទតមកយើងខ្ញុំដោយព្រះហឫទ័យ
សប្បុរសផង នោះយើងខ្ញុំនឹងបានរួចជីវិត!
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.