ទំនុកតម្កើង 81
81
ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នក
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់លោកអេសាភ។
1ចូរបន្លឺសំឡេង
ដោយអំណរថ្វាយព្រះជាម្ចាស់
ដែលជាកម្លាំងរបស់យើង!
ចូរបន្លឺសំឡេងសរសើរតម្កើងព្រះ
របស់លោកយ៉ាកុប!
2ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង
ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ
ព្រមទាំងដេញចាប៉ីផងដែរ!
3 ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើត
នៅពេលខែពេញបូណ៌មី
គឺជាថ្ងៃបុណ្យរបស់យើង
4ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល
ជាក្រឹត្យវិន័យនៃព្រះរបស់លោកយ៉ាកុប
5ជាដំបូន្មានដែលព្រះអង្គបង្គាប់មក
ពូជពង្សរបស់លោកយ៉ូសែប
នៅពេលព្រះអង្គវាយប្រហារស្រុកអេស៊ីប។
ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់
ទាល់តែសោះ បន្លឺថា
6យើងបានយកអម្រែកដ៏ធ្ងន់ចុះពីស្មាអ្នក
ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!
7 នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង
យើងក៏បានជួយរំដោះអ្នក
យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ
យើងបានល្បងលមើលចិត្តអ្នក
នៅប្រភពទឹកមេរីបា។
- សម្រាក
8ប្រជារាស្ត្ររបស់យើងអើយ
ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នក
ឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង
9 កុំឲ្យមានព្រះណាមួយទៀត
នៅក្នុងចំណោមអ្នកឡើយ
កុំថ្វាយបង្គំព្រះដទៃឲ្យសោះ
10ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងបាននាំអ្នកចេញពីស្រុកអេស៊ីប
ចូរបើកចិត្តឲ្យទូលាយ
យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។
11ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង
មិនបានធ្វើតាមពាក្យយើងទេ
អ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។
12ហេតុនេះហើយបានជាយើងបណ្ដោយគេ
ទៅតាមចិត្តរឹងរូសរបស់ខ្លួន
គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
13ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង
ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង
14យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ
យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ
មួយរំពេចជាមិនខាន។
15អស់អ្នកដែលស្អប់ព្រះអម្ចាស់
នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ
ហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។
16ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ
មកឲ្យអ៊ីស្រាអែលបរិភោគ
ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ
យ៉ាងបរិបូណ៌ផង។
ទើបបានជ្រើសរើសហើយ៖
ទំនុកតម្កើង 81: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.
ទំនុកតម្កើង 81
81
ប្រជារាស្ត្ររបស់យើងអើយ ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នក
ទំនុកពីសៀវភៅរបស់គ្រូចម្រៀង។ សម្រាប់ពិណពីស្រុកកាថ។ ទំនុករបស់លោកអេសាភ។
1ចូរបន្លឺសំឡេង
ដោយអំណរថ្វាយព្រះជាម្ចាស់
ដែលជាកម្លាំងរបស់យើង!
ចូរបន្លឺសំឡេងសរសើរតម្កើងព្រះ
របស់លោកយ៉ាកុប!
2ចូរនាំគ្នាប្រគំតូរ្យតន្ត្រីឡើង
ចូរវាយស្គរ និងលេងពិណយ៉ាងពីរោះ
ព្រមទាំងដេញចាប៉ីផងដែរ!
3 ចូរផ្លុំស្នែងនៅពេលចាប់ផ្ដើមខ្នើត
នៅពេលខែពេញបូណ៌មី
គឺជាថ្ងៃបុណ្យរបស់យើង
4ព្រោះជាច្បាប់នៅស្រុកអ៊ីស្រាអែល
ជាក្រឹត្យវិន័យនៃព្រះរបស់លោកយ៉ាកុប
5ជាដំបូន្មានដែលព្រះអង្គបង្គាប់មក
ពូជពង្សរបស់លោកយ៉ូសែប
នៅពេលព្រះអង្គវាយប្រហារស្រុកអេស៊ីប។
ខ្ញុំបានឮសំឡេងមួយដែលខ្ញុំមិនធ្លាប់ស្គាល់
ទាល់តែសោះ បន្លឺថា
6យើងបានយកអម្រែកដ៏ធ្ងន់ចុះពីស្មាអ្នក
ហើយក៏យកបន្ទុកដ៏ធ្ងន់ចេញពីដៃអ្នកដែរ!
7 នៅគ្រាមានទុក្ខវេទនា អ្នកបានស្រែកហៅយើង
យើងក៏បានជួយរំដោះអ្នក
យើងបានឆ្លើយតបពីក្នុងខ្យល់ព្យុះ
យើងបានល្បងលមើលចិត្តអ្នក
នៅប្រភពទឹកមេរីបា។
- សម្រាក
8ប្រជារាស្ត្ររបស់យើងអើយ
ចូរស្ដាប់សេចក្ដីដែលយើងរំឭកដាស់តឿនអ្នក
ឱអ៊ីស្រាអែលអើយ ចូរស្ដាប់ពាក្យយើង
9 កុំឲ្យមានព្រះណាមួយទៀត
នៅក្នុងចំណោមអ្នកឡើយ
កុំថ្វាយបង្គំព្រះដទៃឲ្យសោះ
10ដ្បិតយើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នក
យើងបាននាំអ្នកចេញពីស្រុកអេស៊ីប
ចូរបើកចិត្តឲ្យទូលាយ
យើងនឹងឲ្យពរអ្នកយ៉ាងពេញបរិបូណ៌។
11ក៏ប៉ុន្តែ ប្រជារាស្ត្ររបស់យើង
មិនបានធ្វើតាមពាក្យយើងទេ
អ៊ីស្រាអែលមិនចង់ស្គាល់យើងទៀតទេ។
12ហេតុនេះហើយបានជាយើងបណ្ដោយគេ
ទៅតាមចិត្តរឹងរូសរបស់ខ្លួន
គេក៏នាំគ្នាប្រព្រឹត្តតាមទំនើងចិត្ត។
13ប្រសិនបើប្រជារាស្ត្ររបស់យើងស្ដាប់ពាក្យយើង
ប្រសិនបើអ៊ីស្រាអែលដើរតាមមាគ៌ារបស់យើង
14យើងមុខជាបង្ក្រាបខ្មាំងសត្រូវរបស់គេ
យើងនឹងវាយប្រហារបច្ចាមិត្តរបស់គេ
មួយរំពេចជាមិនខាន។
15អស់អ្នកដែលស្អប់ព្រះអម្ចាស់
នឹងនាំគ្នាមកចុះចូលនឹងព្រះអង្គ
ហើយអ៊ីស្រាអែលនឹងបានសុខសាន្តរហូតតទៅ។
16ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ
មកឲ្យអ៊ីស្រាអែលបរិភោគ
ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ
យ៉ាងបរិបូណ៌ផង។
ទើបបានជ្រើសរើសហើយ៖
:
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.