១ កូរិនថូស 1:3-7
១ កូរិនថូស 1:3-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណ និងសេចក្តីសុខសាន្តពីព្រះ ជាព្រះវរបិតារបស់យើង និងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទ។ ខ្ញុំអរព្រះគុណដល់ព្រះរបស់ខ្ញុំ សម្រាប់អ្នករាល់គ្នាជានិច្ច ដោយព្រោះព្រះគុណរបស់ព្រះ ដែលបានផ្តល់មកអ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ ដ្បិតក្នុងព្រះអង្គ អ្នករាល់គ្នាបានចម្រើនឡើងគ្រប់ជំពូក ទាំងពាក្យសម្ដី និងចំណេះដឹងគ្រប់យ៉ាង ដែលបញ្ជាក់អំពីបន្ទាល់របស់ព្រះគ្រីស្ទក្នុងចំណោមអ្នករាល់គ្នា ដើម្បីកុំឲ្យអ្នករាល់គ្នាខ្វះអំណោយទានខាងវិញ្ញាណណាមួយឡើយ នៅពេលអ្នករាល់គ្នាទន្ទឹងរង់ចាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់របស់យើងលេចមក។
១ កូរិនថូស 1:3-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមព្រះជាម្ចាស់ជាព្រះបិតារបស់យើង និងព្រះអម្ចាស់យេស៊ូគ្រិស្ត* ប្រទានព្រះគុណ និងសេចក្ដីសុខសាន្តដល់បងប្អូន!។ ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់ជានិច្ច ព្រោះព្រះអង្គបានប្រណីសន្ដោសដល់បងប្អូន ដោយបងប្អូនរួមជាមួយព្រះគ្រិស្តយេស៊ូ។ ដោយរួមជាមួយព្រះអង្គ បងប្អូនបានបរិបូណ៌សព្វគ្រប់ទាំងអស់ ទាំងខាងព្រះបន្ទូល ទាំងខាងការស្គាល់ព្រះអង្គ។ សក្ខីភាពរបស់ព្រះគ្រិស្តបានស្ថិតនៅក្នុងបងប្អូនយ៉ាងខ្ជាប់ខ្ជួន។ ហេតុនេះ នៅពេលដែលបងប្អូនកំពុងរង់ចាំព្រះយេស៊ូគ្រិស្ត ជាព្រះអម្ចាស់របស់យើងយាងមកយ៉ាងរុងរឿងនោះ បងប្អូនមិនខ្វះព្រះអំណោយទានអ្វីឡើយ។
១ កូរិនថូស 1:3-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយនូវព្រះគុណ នឹងសេចក្ដីសុខសាន្ត អំពីព្រះដ៏ជាព្រះវរបិតានៃយើងរាល់គ្នា នឹងពីព្រះអម្ចាស់យេស៊ូវគ្រីស្ទផង។ ខ្ញុំអរព្រះគុណដល់ព្រះនៃខ្ញុំ អំពីដំណើរអ្នករាល់គ្នាជាដរាប ដោយព្រោះព្រះគុណនៃព្រះ ដែលបានផ្តល់មកអ្នករាល់គ្នាក្នុងព្រះគ្រីស្ទយេស៊ូវ ព្រោះអ្នករាល់គ្នាបានចំរើនឡើងគ្រប់ចំពូក ដោយសារទ្រង់ គឺក្នុងគ្រប់ទាំងពាក្យសំដី នឹងចំណេះទាំងអស់ដែរ តាមដែលសេចក្ដីបន្ទាល់ពីព្រះគ្រីស្ទបានបញ្ជាក់ក្នុងពួកអ្នករាល់គ្នា ដល់ម៉្លេះបានជាអ្នករាល់គ្នាមិនចាញ់គេ ខាងឯអំណោយទានណាមួយឡើយ ទាំងចាំទំរាំព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នាលេចមកផង