១ កូរិនថូស 11:23-24
១ កូរិនថូស 11:23-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ដ្បិតសេចក្តីដែលខ្ញុំបានបង្រៀនអ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន ទ្រង់បានយកនំបុ័ងមក លុះទ្រង់បានអរព្រះគុណរួចហើយ ទ្រង់ក៏កាច់នំបុ័ង ហើយមានព្រះបន្ទូលថា៖ «នេះជារូបកាយខ្ញុំដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា ចូរធ្វើដូច្នេះទុកជាការរំឭកពីខ្ញុំ»។
១ កូរិនថូស 11:23-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
រីឯខ្ញុំ ខ្ញុំបានជម្រាបបងប្អូននូវសេចក្ដីដែលខ្ញុំបានទទួលពីព្រះអម្ចាស់មកថា នៅយប់ដែលព្រះអម្ចាស់យេស៊ូត្រូវគេចាប់បញ្ជូនទៅឆ្កាង ព្រះអង្គយកនំប៉័ងមកកាន់ ព្រះអង្គអរព្រះគុណព្រះជាម្ចាស់ ហើយកាច់នំប៉័ងនោះ ទាំងមានព្រះបន្ទូលថា “នេះជារូបកាយខ្ញុំ ដែលត្រូវបូជាសម្រាប់អ្នករាល់គ្នា។ ចូរធ្វើដូច្នេះ ដើម្បីរំឭកដល់ខ្ញុំ”។
១ កូរិនថូស 11:23-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ដ្បិតឯសេចក្ដីដែលខ្ញុំបានបង្រៀនដល់អ្នករាល់គ្នា នោះខ្ញុំបានទទួលពីព្រះអម្ចាស់មក គឺថានៅពេលយប់ដែលព្រះអម្ចាស់យេស៊ូវត្រូវគេបញ្ជូន នោះទ្រង់បានយកនំបុ័ង លុះទ្រង់បានអរព្រះគុណរួចហើយ ក៏កាច់នំបុ័ងដោយបន្ទូលថា «ចូរយកពិសាចុះ នេះជារូបកាយខ្ញុំ ដែលត្រូវកាច់សំរាប់អ្នករាល់គ្នា ចូរធ្វើកិច្ចនេះ ទុកជាសេចក្ដីរំឭកពីខ្ញុំចុះ»