១ សាំយូអែល 11:6-7
១ សាំយូអែល 11:6-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
កាលលោកសូលបានឮ នោះព្រះវិញ្ញាណនៃព្រះមកសណ្ឋិតលើលោក បណ្ដាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឡើង លោកយកគោមួយនឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ស្រុកអ៊ីស្រាអែល តាមរយៈពួកអ្នកទាំងនោះ ដោយពាក្យថា៖ «អ្នកណាដែលមិនចេញមកតាមលោកសូល និងលោកសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ»។ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើប្រជាជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់
១ សាំយូអែល 11:6-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
កាលស្ដេចឮពាក្យទាំងនោះ ព្រះវិញ្ញាណរបស់ព្រះជាម្ចាស់មកសណ្ឋិតលើស្ដេច ហើយស្ដេចខ្ញាល់យ៉ាងខ្លាំង។ ព្រះបាទសូលយកគោមួយនឹមមកកាប់ជាដុំៗ ផ្ញើទៅគ្រប់ទីកន្លែងក្នុងទឹកដីអ៊ីស្រាអែល តាមរយៈពួកអ្នកនាំសារ ដោយផ្ដាំថា៖ «បើនរណាម្នាក់មិនចេញច្បាំងរួមជាមួយសូល និងលោកសាំយូអែលទេ គោរបស់អ្នកនោះនឹងត្រូវកាប់ជាដុំៗដូច្នេះដែរ»។ ព្រះអម្ចាស់បណ្ដាលឲ្យប្រជាជនភ័យខ្លាចព្រះអង្គ ពួកគេក៏ចេញទៅច្បាំង ដោយស្រុះគ្នាដូចមនុស្សតែម្នាក់។
១ សាំយូអែល 11:6-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលលោកបានឮហើយ នោះព្រះវិញ្ញាណនៃព្រះទ្រង់មកសណ្ឋិតលើលោក បណ្តាលឡើងជាខ្លាំង ហើយសេចក្ដីកំហឹងរបស់លោកក៏ឆួលឆេះឡើង លោកយកគោ១នឹមមកកាប់ជាកង់ៗផ្ញើទៅគ្រប់ក្នុងកំឡុងស្រុកអ៊ីស្រាអែល ដោយសារពួកអ្នកទាំងនោះ ដោយពាក្យថា អ្នកណាដែលមិនចេញមកតាមសូល ហើយនឹងសាំយូអែល នោះនឹងត្រូវធ្វើដូច្នេះ ដល់គោរបស់អ្នកនោះដែរ ដូច្នេះ សេចក្ដីស្ញែងខ្លាចពីព្រះយេហូវ៉ា ក៏ធ្លាក់មកលើពួកជនគ្រប់គ្នា ហើយគេស្រុះចិត្តគ្នាចេញមក ដូចជាមនុស្សតែម្នាក់