១ សាំយូអែល 23:16-17
១ សាំយូអែល 23:16-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅឯដាវីឌនៅក្នុងព្រៃ ជួយចំរើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង លោកមានប្រសាសន៍ថា កុំឲ្យខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងបានជាបន្ទាប់របស់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ
១ សាំយូអែល 23:16-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឯយ៉ូណាថាន ជាបុត្រាសូល ក៏ចេញទៅរកដាវីឌនៅហូរ៉េសា ជួយចម្រើនឲ្យមានសេចក្ដីសង្ឃឹមក្នុងព្រះឡើង។ លោកមានប្រសាសន៍ថា៖ «កុំខ្លាចឡើយ ដ្បិតដៃរបស់បិតាខ្ញុំនឹងរាវរកអ្នកមិនឃើញទេ អ្នកនឹងបានធ្វើជាស្តេចលើសាសន៍អ៊ីស្រាអែល ហើយខ្ញុំនឹងធ្វើជាអ្នកទីពីរបន្ទាប់អ្នក ដំណើរនេះ បិតាខ្ញុំក៏បានជ្រាបដែរ»។
១ សាំយូអែល 23:16-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ថ្ងៃមួយ សម្ដេចយ៉ូណាថាន ជាបុត្ររបស់ព្រះបាទសូល បានទៅជួបលោកដាវីឌនៅហូរ៉េសា ដើម្បីលើកទឹកចិត្តលោកឲ្យពឹងផ្អែកលើព្រះជាម្ចាស់ ដោយពោលថា៖ «កុំខ្លាចអ្វីឡើយ! ព្រះបាទសូល ជាបិតាខ្ញុំ មិនអាចធ្វើអ្វីលោកប្អូនទេ ដ្បិតលោកប្អូននឹងសោយរាជ្យលើជនជាតិអ៊ីស្រាអែល រីឯខ្ញុំវិញ ខ្ញុំគ្រាន់តែជាអ្នកបន្ទាប់ពីលោកប្អូនប៉ុណ្ណោះ។ ព្រះបាទសូលជាបិតាខ្ញុំ ក៏ជ្រាបការនេះដែរ»។