១ សាំយូអែល 30:6
១ សាំយូអែល 30:6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ចំណែកដាវីឌ លោកច្របូកច្របល់ក្នុងចិត្តណាស់ ដ្បិតពួកអ្នកដែលនៅជាមួយលោក គេចង់យកដុំថ្មគប់លោក ព្រោះគ្រប់គ្នាមានការឈឺចាប់ក្នុងចិត្តជាខ្លាំង ដោយសារកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានលើកទឹកចិត្តខ្លួនឯង ដោយនូវព្រះយេហូវ៉ាជាព្រះរបស់លោកវិញ។
១ សាំយូអែល 30:6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ចំណែកដាវីឌលោកច្របល់ក្នុងចិត្តជាខ្លាំង ដ្បិតបណ្តាពួកលោកគិតចោលនឹងថ្ម ពីព្រោះគ្រប់គ្នាមានសេចក្ដីទំនាស់ចិត្តជាខ្លាំង ដោយព្រោះកូនប្រុសកូនស្រីរបស់គេ តែដាវីឌបានកំឡាចិត្តខ្លួនឡើង ដោយនូវព្រះយេហូវ៉ា ជាព្រះនៃលោកវិញ។
១ សាំយូអែល 30:6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលនោះ លោកដាវីឌមានទុក្ខកង្វល់យ៉ាងខ្លាំង ព្រោះអស់អ្នកដែលនៅជាមួយលោកគិតគ្នាចង់យកដុំថ្មគប់សម្លាប់លោក ដ្បិតម្នាក់ៗឈឺចាប់ក្នុងចិត្ត ដោយព្រួយបារម្ភដល់កូនប្រុស កូនស្រីរបស់ពួកគេ។ ប៉ុន្តែ ព្រះអម្ចាស់ជាព្រះរបស់លោកដាវីឌ ប្រទានឲ្យលោកមានកម្លាំងចិត្តឡើងវិញ។