១ ធីម៉ូថេ 3:12-13
១ ធីម៉ូថេ 3:12-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
អ្នកជំនួយត្រូវតែជាអ្នកមានប្រពន្ធតែមួយ ហើយចេះគ្រប់គ្រងកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនបានល្អ ដ្បិតអស់អ្នកដែលបំពេញមុខងារជាអ្នកជំនួយបានល្អ គេនឹងបានចំណាត់ថ្នាក់ល្អសម្រាប់ខ្លួន ហើយមានសេចក្តីក្លាហានជាខ្លាំងក្នុងជំនឿ ដែលនៅក្នុងព្រះគ្រីស្ទយេស៊ូវ។
១ ធីម៉ូថេ 3:12-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
អ្នកជំនួយត្រូវមានភរិយាតែមួយប៉ុណ្ណោះ ហើយចេះមើលខុសត្រូវកូនចៅ និងក្រុមគ្រួសាររបស់ខ្លួនឯងផ្ទាល់ផង ដ្បិតបងប្អូនណាបំពេញមុខងារជាអ្នកជំនួយបានល្អ នឹងបានទទួលកិត្តិយស ព្រមទាំងមានចិត្តអង់អាចមោះមុត ដោយអាងលើជំនឿក្នុងអង្គព្រះគ្រិស្តយេស៊ូ។
១ ធីម៉ូថេ 3:12-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ត្រូវឲ្យអ្នកជំនួយមានប្រពន្ធតែ១ ទាំងត្រួតត្រាកូនចៅ នឹងផ្ទះខ្លួន ដោយស្រួលបួល ដ្បិតពួកអ្នកដែលបានជួយយ៉ាងល្អ នោះនឹងបានថ្នាក់ល្អសំរាប់ខ្លួន នឹងសេចក្ដីក្លាហានក្នុងសេចក្ដីជំនឿ ដោយសារព្រះគ្រីស្ទយេស៊ូវ។