២ កូរិនថូស 6:17-18
២ កូរិនថូស 6:17-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា៖ «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនដោយឡែកចេញពីពួកគេ កុំប៉ះពាល់របស់ស្មោកគ្រោកឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីរបស់យើង នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត» ។
២ កូរិនថូស 6:17-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ហេតុនេះហើយបានជាព្រះអម្ចាស់មានព្រះបន្ទូលថា: «ចូរចេញពីចំណោមអ្នកទាំងនោះ ហើយញែកខ្លួនចេញឲ្យដាច់ពីពួកគេ កុំប៉ះពាល់អ្វីដែលមិនបរិសុទ្ធ*ឡើយ នោះយើងនឹងទទួលអ្នករាល់គ្នា យើងនឹងធ្វើជាឪពុករបស់អ្នករាល់គ្នា ហើយអ្នករាល់គ្នាក៏ធ្វើជាកូនប្រុសកូនស្រី របស់យើងដែរ»។ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់ ដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត ។
២ កូរិនថូស 6:17-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ហេតុនោះបានជាព្រះអម្ចាស់ទ្រង់មានបន្ទូលថា «ចូរចេញពីកណ្តាលពួកគេទៅ ហើយញែកខ្លួនទៅដោយឡែក កុំឲ្យពាល់របស់ស្មោកគ្រោកឡើយ នោះអញនឹងទទួលឯងរាល់គ្នា អញនឹងធ្វើជាឪពុកដល់ឯងរាល់គ្នា ហើយឯងរាល់គ្នានឹងធ្វើជាកូនប្រុសកូនស្រីដល់អញ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់ដ៏មានព្រះចេស្តាបំផុត»។