២ កូរិនថូស 9:10-11
២ កូរិនថូស 9:10-11 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គដែលផ្គត់ផ្គង់ពូជដល់អ្នកសាបព្រោះ និងអាហារសម្រាប់បរិភោគផងនោះ ទ្រង់នឹងផ្គត់ផ្គង់ ហើយធ្វើឲ្យពូជរបស់អ្នករាល់គ្នាកើនចំនួនកាន់តែច្រើនឡើង ព្រមទាំងចម្រើនផលនៃសេចក្ដីសុចរិតរបស់អ្នករាល់គ្នាថែមទៀតផង។ អ្នករាល់គ្នានឹងបានចម្រើនកាន់តែច្រើនឡើងគ្រប់ជំពូក សម្រាប់ឲ្យអ្នករាល់គ្នាមានចិត្តសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតឲ្យមានការអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា
២ កូរិនថូស 9:10-11 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គដែល «ប្រទានគ្រាប់ពូជដល់អ្នកសាបព្រោះ និងប្រទានចំណីអាហារឲ្យគេផងនោះ» ព្រះអង្គក៏ផ្គត់ផ្គង់គ្រាប់ពូជឲ្យបងប្អូន និងឲ្យគ្រាប់ពូជនោះកើនចំនួនឡើងដែរ ហើយព្រះអង្គនឹងធ្វើឲ្យសេចក្ដីសុចរិតរបស់បងប្អូនបង្កើតផលបានច្រើនឡើងថែមទៀត។ ព្រះអង្គនឹងធ្វើឲ្យបងប្អូនទៅជាអ្នកមានគ្រប់វិស័យទាំងអស់ ដើម្បីឲ្យបងប្អូនមានចិត្តសទ្ធាជ្រះថ្លាគ្រប់ជំពូក និងឲ្យអ្នកឯទៀតៗអរព្រះគុណព្រះជាម្ចាស់ ដោយយើងជួយគេ
២ កូរិនថូស 9:10-11 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
រីឯព្រះដែលទ្រង់ផ្គត់ផ្គង់ពូជ សំរាប់អ្នកដែលព្រោះ នឹងអាហារ សំរាប់បរិភោគផង នោះទ្រង់នឹងផ្គត់ផ្គង់ ហើយចំរើនពូជដែលអ្នករាល់គ្នាព្រោះនោះដែរ ព្រមទាំងចំរើនផលពីការសុចរិតរបស់អ្នករាល់គ្នាផង ដូច្នេះ អ្នករាល់គ្នានឹងបានចំរើនកាន់តែច្រើនឡើងគ្រប់ជំពូក សំរាប់ជាការសទ្ធាគ្រប់យ៉ាង ដែលនឹងបង្កើតសេចក្ដីអរព្រះគុណដល់ព្រះ ដោយសារយើងរាល់គ្នា