កិច្ចការ 11:23-24
កិច្ចការ 11:23-24 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កាលគាត់ទៅដល់ ហើយបានឃើញព្រះគុណនៃព្រះ នោះគាត់មានសេចក្ដីអំណរ ក៏ទូន្មានគេគ្រប់គ្នា ឲ្យសំរេចចិត្តនឹងនៅជាប់ក្នុងព្រះអម្ចាស់ ដ្បិតគាត់ជាមនុស្សល្អ ពេញជាព្រះវិញ្ញាណបរិសុទ្ធ នឹងសេចក្ដីជំនឿ ហើយមានមនុស្សសន្ធឹកណាស់ បានចំរើនដល់ព្រះអម្ចាស់
កិច្ចការ 11:23-24 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ពេលលោកមកដល់ ហើយឃើញព្រះគុណរបស់ព្រះ នោះលោកមានអំណរយ៉ាងខ្លាំង រួចលោកក៏ដាស់តឿនពួកគេទាំងអស់គ្នា ឲ្យមានចិត្តប្ដូរផ្ដាច់ស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច ដ្បិតលោកជាមនុស្សល្អ ពេញដោយព្រះវិញ្ញាណបរិសុទ្ធ និងជំនឿ ហើយបាននាំមនុស្សជាច្រើនមករកព្រះអម្ចាស់។
កិច្ចការ 11:23-24 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលគាត់ទៅដល់ ហើយឃើញព្រះគុណរបស់ព្រះជាម្ចាស់ដូច្នេះ គាត់ត្រេកអរសប្បាយ។ គាត់ទូន្មានគេទាំងអស់គ្នាឲ្យប្ដេជ្ញាចិត្តនៅស្មោះត្រង់នឹងព្រះអម្ចាស់ជានិច្ច។ លោកបារណាបាសជាមនុស្សម្នាក់មានចិត្តសប្បុរស ពោរពេញដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយជំនឿ។ ពេលនោះ មានបណ្ដាជនជាច្រើនបានមកចូលរួមជាមួយព្រះអម្ចាស់។