កិច្ចការ 13:2-3
កិច្ចការ 13:2-3 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ក្នុងកាលដែលអ្នកទាំងនោះកំពុងថ្វាយបង្គំព្រះអម្ចាស់ ទាំងតមអាហារ ព្រះវិញ្ញាណបរិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបាណាបាស និងសុលចេញដោយឡែក សម្រាប់ការងារដែលយើងហៅគេឲ្យធ្វើ»។ ពេលនោះ ក្រោយពីបានតម និងអធិស្ឋានរួចហើយ គេក៏ដាក់ដៃលើលោកទាំងពីរ ហើយចាត់ពួកលោកឲ្យចេញទៅ។
កិច្ចការ 13:2-3 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
នៅពេលដែលអ្នកទាំងនោះកំពុងតែធ្វើពិធីថ្វាយបង្គំព្រះអម្ចាស់ និងតមអាហារ ព្រះវិញ្ញាណដ៏វិសុទ្ធមានព្រះបន្ទូលថា៖ «ចូរញែកបារណាបាស និងសូលចេញដោយឡែក ដ្បិតយើងបានហៅអ្នកទាំងពីរមក ឲ្យបំពេញកិច្ចការដែលយើងនឹងដាក់ឲ្យធ្វើ»។ ក្រោយពីបាននាំគ្នាតមអាហារ និងអធិស្ឋាន*រួចហើយ គេបានដាក់ដៃ*លើលោកទាំងពីរ ហើយឲ្យលោកចេញទៅ។
កិច្ចការ 13:2-3 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
កំពុងដែលអ្នកទាំងនោះធ្វើការងារ ថ្វាយព្រះអម្ចាស់ទាំងតម នោះព្រះវិញ្ញាណបរិសុទ្ធមានបន្ទូលប្រាប់ថា ចូរញែកបាណាបាស នឹងសុលចេញឲ្យខ្ញុំ សំរាប់ការងារដែលខ្ញុំហៅគេឲ្យធ្វើ ដូច្នេះ ក្រោយដែលបានតម ហើយអធិស្ឋាន ព្រមទាំងដាក់ដៃលើអ្នកទាំង២ នោះក៏បើកឲ្យគេទៅ។